រាជធានីភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងស្រី ដែលមានធ្លាប់មានរហ័សនាមជាតារាចម្រៀងសិចស៊ីមួយរូបកន្លងមក អ្នកនាង ឆៃ លីដាឡែន បានវិលត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈយ៉ាងជោគជាំវិញហើយ ជាមួយនឹងការងារកាន់តែមមាញឹក និងទទួលបានស្នាមញញឹមជាច្រើន បន្ទាប់ពីនាងបានលែងលះគ្នាដាច់ស្រេចជាមួយនឹងអតីតស្វាមីកន្លងមកនេះ។

ស្របពេលដែលកំពុងតែមានសេចក្តីសុខនៅក្នុងការងារសិល្បៈផងដែរនោះ ស្រាប់តែអ្នកមេម៉ាយចាយរាងរូបនេះ បានធ្វើអោយមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានបង្ហោះរូបភាពនៅក្នុងបណ្តាយសង្គមផ្ទាល់ខ្លួន ដែលនោះគឺជារូបថតដែលនាងកំពុងអង្គុយលើរទះរុញនៅក្នុងមន្ទីពេទ្យមួយ អមនឹងទឹកមុខយ៉ាងក្រៀមក្រំ ហើយកាន់តែគួរឲ្យបារម្ភបន្ថែមទៀតនោះ គឺនាងបានពោលពាក្យបង្កប់នូវអាថ៌កំបាំងអ្វីមួយ តែក្នុងន័យផ្តល់កម្លាំងចិត្តអោយខ្លួនឯងផងដែរ។


ជាមួយគ្នានោះ អ្នកនាង ឆៃ លីដាឡែន បានលើកឡើងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលថា « សង្ឃឹមថាថ្ងៃស្អែក ឯងពិតជាមិនអីទេដាឡែន ស៊ូៗ ឯជាស្រីដែលរឹងមាំ
ហើយជាស្រីដែលពូកែ សង្ឃឹមថ្ងៃស្អែកឯងអាចទ្រាំបាន »។


យ៉ាងណាមិញ ក្រោយពីបង្ហោះរូបនៅមន្ទីពេទ្យរួចមក តារាសម្ដែងស្រីរូបនេះ មិនទាន់បានផ្តល់ដំណឹងទៅអោយអ្នកគាំទ្រនៅឡើយនោះទេ ថារូបនាងមានជំងឺអ្វី បានជាត្រូវចូលមន្ទីពេទ្យសម្រាលព្យាបាលបែបនេះ ដោយនៅក្នុងនោះមានមហាជន និងមិត្តនៅក្នុងសិល្បៈជាច្រើនមានការព្រួយបារ្ភ និងបានចូលទៅ Comment ជូនពរអោយ ឆាប់ជាពីជំងឺ និងមានសុខភាពល្អផងដែរ ។
អ្នកនាង ឆៃ លីដាឡែន មិនបានឆ្លើយតបលម្អិតថាអ្នកនាងមានបញ្ហាជំងឺអ្វីនោះទេ តែថ្មីៗនេះអ្នកនាងបានបង្ហើបប្រាប់អ្នកគាំទ្រថាអ្នកនាងបានដកខ្ទង់ច្រមុះ ដែលអ្នកនាងធ្លាប់បានវះកាត់កែខៃលើកខ្ទង់ច្រមុះឲ្យខ្ពស់នោះ ៕



ចែករំលែកព័តមាននេះ