ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​សន្លឹក​នេះ​ សុ​ភ័ក្ត្រ កុ​សុ​ម៉ា មើល​ហើយ​គួរ​អោយ​ខ្លាចក្នុង​ថ្ងៃ Halloween

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ពិធី​ការិនី សុ​ភ័ក្ត្រ កុ​សុ​ម៉ា ដែល​បច្ចុប្បន្ន​កំពុង​មាន​ប្រជាប្រិយភាព​គ្រប់​ស្រទាប់​ទាំងអស់​មិន​ថា ចាស់​ក្មេង​នោះ តាម​រយៈ​ការ​តុបតែង​ខ្លួន​ប្លែក​ៗ បាន​ធ្វើ​អោយ​មហាជន​កាន់តែ​ប្លែក​ភ្នែក​ទៀត​ហើយ ក្រោយ​ពី​តារា​ស្រី​រូប​នេះ​បាន​តុបតែង​ខ្លួន​បែប​សាហាវ​ៗ​នៅ​ក្នុង​ថ្ងៃ…

រាជធានី​ភ្នំពេញ ​៖ ពិធី​ការិនី សុ​ភ័ក្ត្រ កុ​សុ​ម៉ា ដែល​បច្ចុប្បន្ន​កំពុង​មាន​ប្រជាប្រិយភាព​គ្រប់​ស្រទាប់​ទាំងអស់​មិន​ថា ចាស់​ក្មេង​នោះ តាម​រយៈ​ការ​តុបតែង​ខ្លួន​ប្លែក​ៗ បាន​ធ្វើ​អោយ​មហាជន​កាន់តែ​ប្លែក​ភ្នែក​ទៀត​ហើយ ក្រោយ​ពី​តារា​ស្រី​រូប​នេះ​បាន​តុបតែង​ខ្លួន​បែប​សាហាវ​ៗ​នៅ​ក្នុង​ថ្ងៃ Halloween​ ។

គ្រាន់តែ​ឈាន​ជិត​ដល់​ថ្ងៃ​បុណ្យ Halloween ដែល​ជា​ពិធីបុណ្យ​មួយ​ដែល​ហូល​ចូល​ពី​បរទេស ក្នុង​ការ​តុបតែង​ខ្លួន​ជា​ខ្មោច​គ្រប់​ប្រភេទ​នោះ នៅ​ក្នុង​នោះ ពិធី​ការិនី​សម្បុរ​ស្រអែម សុ​ភ័ក្ត្រ កុ​សុ​ម៉ា បាន​ចូលរួម​លេង​ក្នុង​ឱកាស​ពិធីបុណ្យ​មួយ​នេះ​ផង​ដែរ ដោយ​សង្កេត​ឃើញ​នាង​តុបតែង​ខ្លួន​ប្លែក​គួរ​ឱ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជាមួយនឹង​ម៉ូ​ដ​សម្លៀក​បំពាក់​ប្លែក​ៗ ចម្លែក​ៗ ពិសេស​ផាត់មុខ​យ៉ាង​លេចធ្លោ ទាក់ទាញ និង​មិន​​ធ្វើ​អោយ​ទស្សនិកជន​សុំា​ភ្នែក​ឡើយ​។

ដោយនៅ​ក្នុង​នោះ សុ​ភ័ក្ត្រ កុ​សុ​ម៉ា ក៏​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​ការ​សរសេ​សារ​បែប​លេងសើច​ថា​« គឺថា​ឱ្យ​តែ​ជិត​ដល់​ថ្ងៃ Halloween រវល់​ជាង​រាល់ថ្ងៃ ដោយសារ​ទម្រង់​មុខ​របស់​យើង​ស៊ី​ខ្លាំង​» ។

យ៉ាងណាមិញ​អ្វី​ដែល​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ការ​តុបតែង​ខ្លួន​របស់​នាង​នោះ​គឺ នៅ​ពេល តែងខ្លួន​ជា​តួអង្គ​តុក្កតា Selamon ក្នុង​សណ្ឋាន​ជា​ខ្មោច មាន​ភ្នែក​ពណ៌​ក្រហម សក់​វែង និង មាន​ឈាម​ហូរ​ចេញពី​មាត់​យ៉ាង​ទាក់ទាញមែនទែន ៕

កែសម្រួលដោយ