ស៊េរី​ទំនើប​២​គ្រឿង​​ពន្លះ​​គ្នា​! ​ឡិចស៊ីសផ្ងារជើង ម៉ែរ​សឺដែ​ស​​នៅស្ងៀម​


រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប២​គ្រឿង​ ក្នុងនោះមួយគ្រឿង​ម៉ាកម៉ែរសឺដែ​ស និង​មួយគ្រឿងទៀត​ម៉ាកឡិចស៊ីស Rx 300 បាន​ពន្លះ​​គ្នា​យ៉ាង​ពេញទំហឹង​នៅ​ចំណុច​ស្តុ​ប​ប្រសាទ​ពេជ្រ​ បណ្ដាល​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​​ម៉ាកឡិចស៊ីស RX 300 ​ក្រឡាប់​ផ្ងារជើង ​ចំណែក​​រថយន្ត​​ម៉ាកម៉ែរ​សឺដែ​ស​បាន​​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ ​តែ​​មិន​បណ្ដាល​ឲ្យ​​មនុស្សណាម្នាក់​​រង​របួស​ឡើ​យ​។

ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១និង​៣០នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ចំណុច​ស្តុ​ប​ប្រាសាទ​ពេ​ជ្យ ស្ថិត​នៅ​តាម​ដង វិ​ថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

​រថយន្ត​ស៊េរី​ទំនើប​​ទាំង​២​គ្រឿងខាងលើនេះ ក្នុង​នោះ​មួយគ្រឿង​​ម៉ាក​ម៉ែ​រសឺ​ដែ​ស ប៊ែ​ន ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BD-៥៦៧៨ ​អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ។ ចំណែក​រ​មួយ​គ្រឿងទៀត​ ម៉ាក​ឡិច​ស៊ី​ស RX300 ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ កម្ពុជា ២V.V. ៥៤៩៩ អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ។

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ម៉ែ​រ​​សឺ​ដែស បាន​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចូល​ភោជនីយដ្ឋាន​មួយ​កន្លែង ​ត្រង់​​ចំណុច​កើតហេតុ​ខាងលើ​ ស្រប​ពេល​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាកឡិច​ស៊ី​ស RX300 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ។

តាម​ប្រភព​ខាងលើបានបន្ត​ថា ​លុះ​​មក​ដល់​ចំណុច​កើតហេតុ រថយន្តម៉ាកឡិចស៊ីស បាន​បួង​ចង្កូត​មិន​ទាន់​ក៏​​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ម៉ែ​រ​សឺ​ដែ​ស ដែល​ចត​ចោល​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​​ម៉ាក​ឡិច​ស៊ី​ស RX300 ក្រឡាប់​ផ្ងារជើង​តែម្តង​។ ចំណែក​រថយន្ត​ម៉ាក​ម៉ែ​រ​សឺ​ដែ​ស បាន​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ និង​វៀច​កង់​ក្រោយ​ខាងស្តាំ តែ​ក្នុង​ហេតុ​ការណ៍​នេះ មិន​បណ្ដាល​ឲ្យ​​មនុស្ស​​ណាម្នាក់​រង​របួស​ឡើយ គ្រាន់តែ​ខូចខាត​តែ​រថយន្ត​​ទាំង​​២គ្រឿង​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាងដែរ​ តែ​ដោយ​ធ្វើការ​ដោះស្រាយ​គ្នា​មិន​ត្រូវ កម្លាំង​សមត្ថកិច្ច បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ក្រុង​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាម​នីតិវិធី​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ