ខេត្តសៀមរាប ៖ ស្រុកបន្ទាយស្រីគឺជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបនៅភាគពាយព្យនៃប្រទេសកម្ពុជា។ ប្រាសាទបន្ទាយស្រីក៏មានទីតាំងនៅក្នុងស្រុកដែរ។ យោងតាមជំរឿនប្រជាជនកម្ពុជាឆ្នាំ ១៩៩៨ មានប្រជាជនចំនួន ៣២,២៧១ នាក់។
មិនត្រឹមតែមានប្រាសាទបន្ទាយស្រី ដែលបង្អួតសម្រស់យ៉ាងស្រស់ស្អាតនោះទេ ប៉ូន្តែទិដ្ឋភាពនាវស្សារដូវ ទឹកសន្សើម ខ្យល់ត្រជាត់ ស្រស់ស្រាយ ក្រោកព្រឹកព្រលឹម ស្រូបយកខ្យល់បរិសុទ្ធ ក្លិនស្រែស្រូវ ជ្រលងភ្នំព្រៃប្រឹក្សា ក៏មិនធម្មតាដែរ។
កាន់តែពិសេសជាងនេះទៅទៀតនោះ មកជិះទូកកំសាន្តលើផ្ទៃទឹក អមជាមួយសម្រស់ធម្មជាតិ ក្បែរជើងភ្នំ រំពងសម្លេងទៅដោយបក្សាបក្សីស្រែកច្រៀង លាយលំជាមួយនិងសូរទឹកហូរយ៉ាងពិរោះរណ្តំ ។
ទាំងអស់នេះហើយដែលធ្វើអោយយើងទាំងអស់គ្នាប្លែកអារម្មណ៏ ស្រស់ស្រាយសប្បាយចិត្តភ្លេចអស់នូវទុក្ខកង្វល់។
សាកមកមើលទេសភាពនៅស្រុកបន្ទាយស្រី បន្តិចទៅមើល ថាវាពិតជាស្រស់ស្អាតប៉ុណ្ណាដែរ។ (រដូវមានពពកអាប់ចុះតាមជើងភ្នំ ស្អាតណាស់) និងជាកន្លែងកំសាន្តមួយដែលស្ថិតនៅក្នុងការរៀបចំនៅឡើយ ទីតាំង : https://goo.gl/maps/GbPP1VfWFNdCekus6 និងទេសភាពជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
ចែករំលែកព័តមាននេះ