ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួយបារម្ភ ! ខ្យល់បក់ខ្លាំងបង្កជារលកវាយជើងទេរទំនប់អាងទឹកត្រពាំងថ្ម បង្ខំឱ្យប្រុងប្រយ័ត្នខ្ពស់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម…

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគ មន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

This image has an empty alt attribute; its file name is 03120519d237f7e771ff21c473b8b28d-1024x768.jpg

អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹកជាអតិបរមាចំនួន ១៨០លានម៉ែត្រគូប តែនៅវេលា ចាប់ពីម្សិលមិញដល់ពាក់កណ្តាលអធ្រាតម៉ោង ៣ យប់មិញ ទឹកទាំងអស់ដែលសរុបប្រមូល ស្រុងហូរចុះមកពីអូរកំបុត (ប្រទេសថៃ) និងមកពីប៉ែកខាងអាងទឹកស្ទឹងក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹកកើនឡើងរហូតដល់ ២២០លានម៉ែត្រគូប ។

This image has an empty alt attribute; its file name is 29d2bdc8a97c7eaec5b3d15d79c7c366-1024x768.jpg

ទោះជាក្នុងស្ថានភាពយ៉ាងនេះ ក្តី អ្វីជាការព្រួយបារម្ភនោះគឺ ខ្យល់បក់ខ្លាំងបង្កជារលកវាយ ជើងទេរទំនប់បង្ខំឲ្យមានការប្រុង ប្រយ័ត្នដោយមានការសហការចូលរួមកម្លាំង ពីអាជ្ញាធរ ថ្នាក់ស្រុក និងបងប្អូនប្រជាពលរដ្ឋនៅ មូលដ្ឋានយ៉ាងសស្រាក់សស្រាំ រួមទាំងគ្រឿងចក្រ រៀបបាវដីដើម្បីការពាររលកវាយជើងទេរទំ នប់ត្រង់ផ្នែកខ្លះនៃទំនប់ដែលមានប្រវែងសរុប ជាង២០គីឡូម៉ែត ។

This image has an empty alt attribute; its file name is 1e10f65744a62d2d26bc47833297954e-1024x768.jpg

សូមបញ្ជាក់ជូនថា រាល់ទ្វារទឹក និងច្រកចេញរបស់ប្រព័ន្ធអាងទឹកត្រពាំងថ្ម បានបើក ចំហរ អស់រយ:ពេលជាង ១សប្តាហ៍មកហើយ តាមបទបញ្ជារបស់ឯកឧត្តមមន្រ្តី ។ ២ថ្ងៃ មកហើយ ដែលនៅប៉ែកខាងលើមិនមានភ្លៀងធ្លាក់ កម្លាំងទឹកក៏ចុះខ្សោយបន្តិច ក្នុងរយ:ដ៏ខ្លីនាពេលខាង មុខនឹងវិលមករកប្រក្រតីភាពឡើងវិញ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is d9edef0a64c9311a3d81f6b64cc242d3-1024x768.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ