ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ការ​ដឹក​ជញ្ជូន​គ្រឿងញៀ.ន​ឆ្លង​ដែន ក្នុង​ខេត្តស្ទឹងត្រែង បាន​ជិត​៤២​គីឡូក្រាម

3 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្រុម​ឧក្រិដ្ឋជន​លួច​នាំ​គ្រឿងញៀន​ចំនួន​៤២​កញ្ចប់ ក្នុង​ទម្ងន់​ប្រមាណ​ជិត​៤២​គីឡូក្រាម ឆ្លង​ដែន​ពី​ប្រទេស​ជិតខាង​ចូល​មក​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ត្រូវ​បាន​កម្លាំងយោធា​ការពារ​ព្រំដែន នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹង​ត្រែង បង្ក្រាប​បាន ខណៈ​យាមល្បាត​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន…

ខេត្តស្ទឹងត្រែង ៖ ក្រុម​ឧក្រិដ្ឋជន​លួច​នាំ​គ្រឿងញៀន​ចំនួន​៤២​កញ្ចប់ ក្នុង​ទម្ងន់​ប្រមាណ​ជិត​៤២​គីឡូក្រាម ឆ្លង​ដែន​ពី​ប្រទេស​ជិតខាង​ចូល​មក​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ត្រូវ​បាន​កម្លាំងយោធា​ការពារ​ព្រំដែន នៃ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹង​ត្រែង បង្ក្រាប​បាន ខណៈ​យាមល្បាត​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ឡាវ ។

ករណី​បង្ក្រាប​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ចន្លោះ​បង្គោល ០៣៤-០៣៥ និយាម​កា XA19973. 41190 ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

យោធា​ផ្នែក​សឹក​រង​ស្រុក​បុរី​ឣូ​រ​ស្វាយ​សែន​ជ័យ បាន​ប្រគល់​វត្ថុ​តាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ទឹកកក​) ចំនួន​៤២​កញ្ចប់ ដែល​មាន​ទម្ងន់​សុទ្ធ​ស្មើនឹង ៤១៨៦២,៣​ក្រាម និង​ម៉ូតូ​១​គ្រឿង ឲ្យ​ទៅ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចំពោះ​ជនល្មើស​រត់គេច​ខ្លួន​រួច។

សូម​ជម្រាប​ថា មុន​ពេល​បង្ក្រាប នា​វេលា​ទៀប​ភ្លឺ មាន​មនុស្ស​ប្រុស​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្លាក់​ជង្ហុក​នៅ​ទុល​មុខកន្លែង​ឈរជើង​ប្រចាំការ​យោធា ។ ឃើញ​ដូច្នោះកម្លាំង​យោធា ក៏​បាន​នាំ​គ្នា​ទៅ​ជួយ​លើក​ម៉ូតូ ភ្លាម​នោះ ស្រាប់តែ​ម្ចាស់​ម៉ូតូ​រត់​ចោល​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ លុះ​ព្រឹក​ឡើង ដោយ​មិន​អស់ចិត្ត​មន្ត្រី​យោធា ក៏​បាន​ទៅ​មើល​ម្តងទៀត ស្រាប់តែ​ប្រទះ​ឃើញ បាវ​ពណ៌​លឿង ចំនួន​២​បាវ នៅ​ក្បែ​ផ្លូវ ភ្លាម​នោះ​មន្ត្រី​យោធា​ក៏​បាន​ស្រាយ​មើល ស្រាប់តែ​ឃើញ​សុទ្ធតែ​គ្រឿងញៀន ។ ឃើញ​ដូច​នោះ មន្ត្រី​យោធា​ក៏​បាន​រាយការណ៍​មក​អាវុធហត្ថ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ បន្ទាប់​មក​កម្លាំង​អាវុធ ក៏​បាន​សហការ​ជាមួយ​យោធា​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត ចុះ​ត្រួតពិនិត្យ ព្រមទាំង ធ្វើ​កំណត់ហេតុ នាំ​យក​វត្ថុ​តាង​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត តែ​ម្តង ។

បច្ចុប្បន្ន​វត្ថុ​តាង​កំពុង​រក្សា​ទុក​ក្នុង​ឣ​ង្គ​ភាព ដើម្បី​ការិយាល័យ​ជំនាញ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ