ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប្រទះ​ឃើញ​អី លួច​នឹង​» ចម្លើយ​សារ​ភាព​របស់​បុរស​២​នាក់​ក្រោយ​ត្រូវ​ចាប់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ បាន​ដើរ​ល្បាត​ពួនស្ទាក់ ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​2​នាក់​គួរ​ឱ្យ​សង្ស័យ ក៏​ឃាត់ខ្លួន​ដើម្បី​ត្រួតពិនិត្យ ក៏​រក​ឃើញ​ដែក​ចុង​ស្រួច​សម្រាប់​កាច់​ម៉ូតូ និង​ឧបករណ៍​ឆ្កឹះ​សោ​ផ្ទះ​មួយ​កំ​ប្លេ ក្នុង​បំណង​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ បាន​ដើរ​ល្បាត​ពួនស្ទាក់ ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​2​នាក់​គួរ​ឱ្យ​សង្ស័យ ក៏​ឃាត់ខ្លួន​ដើម្បី​ត្រួតពិនិត្យ ក៏​រក​ឃើញ​ដែក​ចុង​ស្រួច​សម្រាប់​កាច់​ម៉ូតូ និង​ឧបករណ៍​ឆ្កឹះ​សោ​ផ្ទះ​មួយ​កំ​ប្លេ ក្នុង​បំណង​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្រោយមក​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​សួរនាំ​បន្ត កាលពី​ម៉ោង​5​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ ចំណុច​មុខ​ផ្ទះ​លេខ​8A ផ្លូវ 308 ភូមិ​5 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ឃាត់​បាន​មាន 1-​ឈ្មោះ ង្វៀ​ង យ៊ាំ​ង​ឌឹ​ក ភេទ​ប្រុស អាយុ​20​ឆ្នាំ ជនជាតិ​វៀត​ណាម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ច្រាំង​បាក់ សង្កាត់​ច្បារ​អំពៅ​ទី​2 ខណ្ឌ​ច្បារ​អំពៅ ។ 2-​ឈ្មោះ ម៉ាត់ រុំ​លី ភេទ​ប្រុស អាយុ​27​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​698 ភូមិ​ដើម​ច័ន្ទ សង្កាត់​ច្បារ​អំពៅ​2 ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​វត្ថុ​តាង​ដកហូត​រួម​មាន ៖ កូនកាំបិត​១, កូន​ក​ន្ទ្រៃ​១, សោ​លេខ​14 ចំនួន​១, សោ​លេខ​12 ចំនួន​១, ទូ​វី​ស​១, ដែក​រឺ​ស័​រ (​សម្រាប់​ឆ្កឹះ​សោ​) ចំនួន​1 និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់កា​រ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺ​កម្លាំង​ប៉ុស្តិ៍​នគរបាល បាន​ចេញ​ល្បាត​ពួនស្ទាក់​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ដូច​សព្វដង ខណៈ​ល្បាត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​2​នាក់​ខាងលើ​អង្គុយ​លើ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ។

សមត្ថកិច្ច​បន្ត​ថា ខណៈ​ពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម ស្រាប់តែ​បម្រុង​រត់គេច​ខ្លួន​តែ​ម្តង តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​កម្លាំង​ល្បាត​ឃាត់ខ្លួន​ជាប់ រួច​ក៏​ឆែកឆេរ​ត្រួតពិនិត្យ​លើ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រក​ឃើញ​មាន​ដែក​ចុង​ស្រួច​កែ​ច្នៃ​សម្រាប់​កាច់ក​ម៉ូតូ និង​ឆ្កឹះ​សោ​ផ្ទះ ព្រមទាំង​ឧបករណ៍​កាច់​ផ្សេង​ទៀត ក៏​ឃាត់ខ្លួន​នាំ​មក​សាកសួរ​នាំ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ទាំង​ពីរ​នាក់​ពិតជា​បាន​ជិះ​ម៉ូតូ
ឌុ​ប​គ្នា​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពិតមែន គឺ​ពួក​គេ​ប្រទះ​ឃើញ​អី លួច​នឹង ។បច្ចុ​ប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ក៏​សាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ