ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណាព្យាបាល​មាន​ក្តី​បារ​ម្ត​សាលា​លិច​ទឹក ខណៈ​កូន​មិន​បាន​ចូល​រៀន​ដោយ​សាលា​បិទទ្វារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាណាព្យាបាល​បាន​បង្ហាញ​ពី​ក្តី​បារ​ម្ត​ចំពោះ​សាលារៀន (​រដ្ឋ​)​លិច​ទឹក​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ៗ​មិន​បាន​ចូល​រៀន បើសិន​អូស​បន្លាយ ពេល​យូរ​ទៀត ។ ក្នុង​ដៃ​កំពុង​បោក​សម្លៀក​បំពាក់​តាម​ជំនន់​ទឹកភ្លៀង​ហូរ​ផ្ទះ​នៅ​ក្បែរ​រង្វង់​មួល​គួរ​ស្រូវ​ស្ថិត​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ អ្នក​មីង​ច​ន្ថា វ័យ​ប្រមាណ​ជាង​៥០​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ អាណាព្យាបាល​បាន​បង្ហាញ​ពី​ក្តី​បារ​ម្ត​ចំពោះ​សាលារៀន (​រដ្ឋ​)​លិច​ទឹក​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ៗ​មិន​បាន​ចូល​រៀន បើសិន​អូស​បន្លាយ ពេល​យូរ​ទៀត ។

ក្នុង​ដៃ​កំពុង​បោក​សម្លៀក​បំពាក់​តាម​ជំនន់​ទឹកភ្លៀង​ហូរ​ផ្ទះ​នៅ​ក្បែរ​រង្វង់​មួល​គួរ​ស្រូវ​ស្ថិត​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ អ្នក​មីង​ច​ន្ថា វ័យ​ប្រមាណ​ជាង​៥០​ឆ្នាំ បាន​និយាយ​ទាំង​ទឹកមុខ​មិនសូវ​សប្បាយចិត្ត​និយាយ​ថា អ្នក​មីង​បាន​បារ​ម្ត​ចំពោះ​ការ​សាលារៀន​របស់​កូន​គាត់​លិច ទឹក​ព្រោះ​កូន​មិន​បាន​ទៅ​រៀន​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។

អ្នក​មីង​ថា បើសិន​ជំនន់​ទឹកភ្លៀង​នៅ​អូស​បន្លាយ​រយៈពេល​យូរ​ទៀត កូន​ៗ​របស់​គាត់​នឹង​ខាន​ការ​រៀនសូត្រ​ច្រើន ព្រោះ​សាលារៀន​ដែល​កូន​គាត់​បាន​លិច​ទឹក ហើយ​នាយក​សាលា បាន​អនុញ្ញាត​ឲ្យ​សិស្ស​ផ្អាក​ជាប​ណ្តោ​អាសន្ន រង​ចាំ​ទឹក​ស្រក​ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ចូល រៀន​វិញ ។ អ្នក​មីង​ក៏​បាន​លើក​ឡើង​ថា អ្នក​មីង​មិន​ដែល​បាន​ជួប​ប្រទះ​នឹង​ទឹកជំនន់​បែប​នេះនោះ​ទេ នៅ​ពេល​កន្លង​មក ។ ការ​លិច​ទឹក​ចូល​ផ្ទះ​បែប​នេះ មានការ​ពិបាក​ព្រោះថា នៅ​ទៅ​ណា​មក​ណា​មិន​ស្រួល​ដូច​ជា​ដីគោក​នោះ​ទេ ពិសេស​នោះ​ការ​ស្លៀកពាក់​តែ​ម្តង ធ្វើ​ឲ្យ​មាន​ប្រឡាក់ ទទឹក​ជាដើម ។

អ្នក​មីង​បញ្ជាក់​ថា ៖«​លិច​ទឹក​ពិបាក​ទាំង​ការ​ប្រក​រប​រកស៊ី ទាំង​រស់នៅ ផ្ទះ​មិន​ស្អាត និង​ភ័យ​ព្រួយ​ចំពោះ​សុវត្ថិភាព​កូន​ៗ​ពេល​ទៅ​ណា​មក​ណា​ម្តង​ក្មួយ​អើយ​! ។ អីចឹង​បើ​ទឹក​ឆាប់ ស្រក​មីង​សប្បាយចិត្ត ស្រួល​ប្រកប​រប​រកស៊ី ហើយ​មីង​មិន​ចង់​ជួប​គ្រោះ​ធម្មជាតិ​បែប​នេះ​ទេ​»​។

យ៉ាងណា​ក្តី​អ្នក​មីង​ក៏​លើក​ឡើង​ថា គ្រួសារ​អុ្ន​ក​មីង​ក៏​ទទួល​បាន​អំណោយ​ពី​សប្បុរសជន និង​ពី​រាជរដ្ឋាភិបាល​ដូច​ជា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ចូល​ផ្ទះ​ផង​ដែរ ។

ចំណែក​លោកពូ​ផ​ល្លី មាន​អាយុ​៥៣​ឆ្នាំ មានមុខ​រប​អ្នក​រត់​ម៉ូតូឌុប​រស់នៅ​ផ្ទះ​ជួល​ខាងជើង រង្វង់​មូល​គួរ​ស្រូវ​ក៏​បាន​ឲ្យ​ដឹង​ថា គាត់​ក៏​មានការ​ព្រួ​បារ​ម្ត​ចំពោះ​សាលារៀន​លិច​ទឹក​ផង​ដែរ ព្រោះ​ធ្វើ​ឲ្យ​កូន​របស់​គាត់​មិន​ទៅ​សាលារៀន​ផង​ដែរ ។ កំពុង​អង្គុយ​លើ​ម៉ូតូ​រង​ចាំ​ភ្ញៀវ​ហៅ​ដឹក លោកពូ​បន្ត​លោក​ចង់​ឃើញ​ទឹក​ឆាប់​ស្រក ព្រោះ​ឆាប់​ឲ្យ​សាលារៀន​កូន​បាន​ចូល​រៀន​វិញ ហើយ​មុខ​របស់​រត់​ម៉ូតូឌុប​រកបាន អា​លូវ​មិនសូវ​មាន​អ្នក​ជិះ​ទៅ​ណា​មក​ណា​ទេ ព្រោះ​ផ្លូវ​ខ្លះ​លិច​ទឹក​មិន​ស្រក​អស់នោះ​ទេ ។ នៅ​មុន​ក្លោ​ង​ទ្វារ​វិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ព្រែក​កំពឹស ស្ថិត​ក្នុង សង្កាត់ ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​អង្គុយ​លើ​ម៉ូតូ​ជុំ​គ្នា​ភ្នែក​កំពុង​សំឡឹង​ទៅ​ក្លោ​ង​ទ្វារ សាលារៀន​ដែល​ចាក់សោរ​បិទ​យុវ សិស្ស ឈ្មោះ ស្រី លី​ស​រៀន​ថ្នាក់​ទី​៩ អា ដែល​ជា​ឆ្នាំ​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ ឬ​ឌី​ភ្លូ​ម បាន​និយាយ​យ៉ាង​ទឹកមុខ​ស្រពោន​ថា បរិវេណ​សាលារៀន​បាន​លិច​ទាំងអស់​មិន​អាច​ចូល​រួច​ទេ ហើយ​នាយក​សាលា​បាន​បិទទ្វារ​ហើយ ។

យុវ​សិស្ស​រូប​នេះ​បញ្ជាក់​ថា ៖«​ថ្ងៃមុន​ដំបូង​សាលារៀន​នេះ​បាន​លិច​មាន​ជម្រៅ​ជ្រៅ​ផង​ដែរ តែ​អា​លូវ​បាន​ស្រក​ខ្លះ​ហើយ តែ​មិន​អាច​រៀន​បាន​ទេ ព្រោះ​ទឹក​នៅ​លិច​ហ៊ុំ​ពាត់​ជុំវិញ ។ ពេល​លិច​ទឹក​នាយក​សាលា​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងអស់​ឈប់​សម្រាក​បណ្តោះអាសន្នរ ហូត​ដល់​ទឹក​ស្រក​អស់​ទើប​ចូល​រៀន​វិញ​» ។

ចំណែក​យុវ​សិស្ស​ម្នាក់​ទៀត​ឈ្មោះ រក្សា ជា​សិស្ស​ថ្នាក់​ទី​៩ ដែរ​ហើយ​បាន​មក​មើល​សាលា​ជាមួយ​គ្នា​បាន​និយាយ​ថា ផ្ទះ​របស់​គេ​ក៏​បាន​លិច​ទឹក​ផង​ដែរ ។ ការ​លិច​នេះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ហើយ​បាក់​ជំ​នប់​ស្ទឹង​ព្រែក​ត្នោត ប៉ុន្តែ​មិន​បាន​ខូចខាត​ទ្រព្យសម្បត្តិ​នោះ​ទេ​។ យុវ​សិស្ស​រូប​នេះ​បញ្ជាក់​ថា ៖«​ផ្ទះ​ខ្ញុំ​អត់​សូវ​ប៉ះពាល់ ឬ​ខូចខាត​អ្វី​ទេ ព្រោះ​បាន​យក​សំភារៈ ទៅ​ជាន់​លើ ។ ហើយ​ខាង​ផ្ទះ​ខ្ញុំ​មិន​បាន​លិច​ផ្លូវ​ទេ ខាង​អ្នក​នៅ​ជាប់​មាត់បឹង គឺ​លិច​ទាំងអស់​ផ្លូវ ។ ទឹក​លិច​សាលារៀន​ធ្វើ​ឲ្យ​សាលារៀន​ដែល​លិច​បិទ​ទាំងអស់​» ។

យុវ​សិស្ស​ក៏​បាន​ឲ្យ​ដឹង​ថា សាលារៀន​ដែល​ពួក​គេ​រៀន​នេះ​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​លិច​ផង​ដែរ​ប៉ុន្តែ​លិច​មិន​ជ្រៅ​ដូច​ឆ្នាំ​នេះនោះ​ទេ ។ ក្នុង​ឱកាស​នោះ​នោះ​យុវ​សិស្ស​ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​ប្រឡង​ឌី​ភ្លូ​មខាង​មុខ​ផង​ដែរ ព្រោះថា ការ​ប្រឡង​ឆ្នាំ​នេះ​ក្រសួង​នៅ​តែ​អនុវត្ត​ជា​ធម្មតា តែ​ការ​សិក្សា​វិញ​មិន​បាន​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ព្រោះ​ដោយសារ​សាលា​បាន​បិទទ្វារ​មួយ​រយៈពេល​កន្លង​មក​ដោយសារ ជំ​ង​កូ​វី ដ​១៩ ហើយ​មក​ដល់​ពេល​នេះ​ទឹក​លិច​ថែម​ទៀត​។

សូម​ជម្រាប​ថា បើ​តាម​របា​យក​រណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម​ហ្ត​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​រាជធានី​ខេត្ត​ចំនួន​១៩ ទូ​ទាំង​ប្រទេស ជំនន់​ទឹកភ្លៀង​បាន​ធ្វើ ឲ្យ​សាលារៀន ជាង​៧០០​កន្លែង​លិច និង​បាន​បិទទ្វារ​មិន​ដំណើរការ​រៀន និង​បង្រៀន​នោះ​ទេ ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ធ្លាប់​បាន​បញ្ជាក់​ថា ទោះបីជា​សាលា​បាន​បិទទ្វារ​មិន​បង្រៀន និង​រៀន​យ៉ាងណា​ក្តី​ក្រសួង​ក៏​បាន​ប្រកាស និង​លើកទឹកចិត្ត ឲ្យ​សិស្ស​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​មាន​តាម​បទ​បញ្ហា​ក្នុង​បរិបទ​សម័យ​កូ​វី​ដ​១៩​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ