ខេត្តក្រចេះ ៖ យ៉ាងហោចមនុស្ស៩នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងសកម្មភាពបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ចំនួនន៥គ្រឿង កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ គឺត្រូវបានកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅតុលារដើម្បីបន្តនីតិវិធី។
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៣ តុលា នេះ ស្ថាប័នអយ្យការកំពុងតែធ្វើការសាកសួរទៅលើមនុស្សទាំង៩នាក់នេះ។ ហើយក៏អាចនិងបញ្ជូនបន្តចៅក្រមប្រសិនបើររកឃើញថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនិងបទល្មើសការដឹកជញ្ចូនឈើខុសច្បាប់មែននោះ។
សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស៩នាក់ខាងលើ សុទ្ធសឹងតែមានទីលំនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពួកគេត្រូវបានកម្លាំងអាវុធហត្ថស្រុកស្នួលចុះធ្វើការចាប់ខ្លួនបានកាលពីថ្ងៃទី២០ ខែតុលា ក្នុងសកម្មភាពការបង្ក្រាបរថយន្តដឹកឈើស្ថិតក្នុងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះក៏មានរថយន្តដឹកឈើប្រភេទសាំយ៉ុងមានផ្ទុកឈើអាឡាំងជ្រុងប្រភេទឈើលេខមួយពេញប្រៀបពេញក្នុងរថយន្តទាំងចំនួន៥គ្រឿងក៏ត្រូវធ្វើាការរឹបអូសផងដែរ។
បើតាមសេចក្តីរាយការណ៍និយាយឲ្យដឹងថា ក្រុមមនុស្សទាំង៩នាក់នេះសុទ្ឋសឹងជា មុខសញ្ញាក្នុងសកម្មភាពដឹកឈើខុសច្បាប់នាំចេញទៅលក់នៅវៀតណាមដែលបានធ្វើឡើងយ៉ាងសកម្មក្នុងរយះពេលច្រើនឆ្នាំមកហើយ។ ក្រោយសកម្មភាពដឹកឈើដែលបង្កឡើងពីក្រុមជនទាំងនេះយ៉ាងអនាធិប្បតេយ្យពាសពេញផ្លូវជាតិ កន្លងមកសមត្ថក៏ធ្លាប់មានវិធានការបង្ក្រាបក្រុមអ្នកដឹកជញ្ជូនឈើទាំងអស់នេះផងដែរ។ តែពួកគេនៅតែមិនរាងចាល និងថែមទាំងមកបង្កការតវ៉ាបង្កហឹង្សាដើម្បីរំដោះឡានដឹកឈើរបស់ពួគគេពីសមត្ថកិច្ចយកត្រឡប់ទៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោតយការឃាត់ខ្លួនពួកគេពាក់ព័ន្ឋនិងជំនួញឈើខុសច្បាប់ សមត្ថកិច្ចបានធ្វើតេស្យលើពួកគេនិងបានរកឃើញថា ក្រុមជមទាំងនេះសុទ្ឋសឹងតែមានសារធាតុញៀនផងដែរ៕
ចែករំលែកព័តមាននេះ