ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៣ តុលា ឆ្នាំ​១៩៩១ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​កូន​ខ្មែរ​មិន​ត្រូវ​ភ្លេច និង​ត្រូវ​ស្វែង​យល់​រៀង​សូត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៣ តុលា ១៩៩១ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​កូន​ខ្មែរ​មិន​ត្រូវ​ភ្លេច និង​ត្រូវ​ស្វែង​យល់​រៀនសូត្រ​ដក​បទ​ពិសោធន៍​អំពី​រឿង​រ៉ាង​កើតឡើង​កន្លង​មក ដើម្បី​បញ្ជៀ​ស​មហន្តរាយ​ដែល​អាច​កើត​ឡើងជា​ថ្មី ។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៣ តុលា ១៩៩១ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​កូន​ខ្មែរ​មិន​ត្រូវ​ភ្លេច និង​ត្រូវ​ស្វែង​យល់​រៀនសូត្រ​ដក​បទ​ពិសោធន៍​អំពី​រឿង​រ៉ាង​កើតឡើង​កន្លង​មក ដើម្បី​បញ្ជៀ​ស​មហន្តរាយ​ដែល​អាច​កើត​ឡើងជា​ថ្មី ។ នេះ​បើ​តាម​លោក សាម អ៊ី​ន​អ្នក ន​យោ បាយ​កណ្តាល​មិន​ប្រើ​ហិង្សា​របស់​គណបក្ស​ប្រជា​ជា​ធិ​ប​តេ​យ្យ​មូលដ្ឋាន ។

លោក​សាម អ៊ី​ន បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ក្នុង​កំឡុង​ឆ្នាំ ១៩៦០ ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មិន​ដល់​១០​ឆ្នាំ​ផង ខ្មែរ​ចាប់ផ្តើម​កកើត ឬ​រីក​ធំធាត់ នូវ​ក្រុម​នយោបាយ​ផ្សេង​ៗ​ដែល​មាន​ទស្សនៈ​នយោបាយ​ផ្សេង​ៗ​គ្នា ។ ជម្លោះ​ទស្សនៈ​ន យោ​បាយ​ក៏​បាន​កកើត​ក្លាយទៅជា​ភាព​ជាស​ត្រូវ​រវាង​ខ្មែរ​គ្នា​ឯង ។

អ្នកមាន​ទស្សនៈ​សេរី និង​ស្តាំ​និយម (​ខ្មែរ​ខៀវ​) ដូច​ជា លោក ព្រាប អ៊ិ​ន ត្រូវ​បាន​គេ​ចោទ​ថា ក្បត់ជាតិ និង​ត្រូវ​បាន​ប្រហារជីវិត ។ ក្រុម​ឆ្វេងនិយម​ជ្រុល​(​ខ្មែរក្រហម​) មាន​ដូច​ជា លោក ខៀវ សំ​ផ​ន ហ៊ូ យុន ហ៊ូ នឹម ជាដើម​បាន​រត់​ភាសខ្លួន​ចូល​ព្រៃ​តស៊ូ ។ នៅ​ជិតខាង​ខ្មែរ​សង្គ្រាម​វៀតណាម​កំពុង​ឆាបឆេះ ហើយ​ភាគី​ធ្វើសង្គ្រាម​មាន​ពួក​យៀកកុង​(​យួន​កុម្មុយនីស្ត​) ដោយ​មាន​ចិន និង​សូ​វៀត​នៅ​គាំទ្រ​ពីក្រោយ និង​ពួក​ធៀ​វ​គី​(​យួន​សេរី​) ដែល​មាន​អា​មេ​រិ​ក​គាំទ្រ ។ ភាគី​នីមួយ​ៗ​បាន​ព្យាយាម​ទាញ​ខ្មែរ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ជាមួយ​គេ ។ គេ​ក៏​ចាប់ផ្តើម​ទាញ​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ​នីមួយ​ៗ​រៀង​ៗ​ខ្លួន ដោយ​មធ្យោបាយ​ផ្សេង​ៗ ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​១៨ មិ​នា ១៩៧០ សម្តេចឪ នរោត្តម សីហ​នុ ជា​ព្រះ​ប្រមុខរដ្ឋ ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច ។ ចាប់ពី​ពេល​នោះ​មក សង្គ្រាម​វៀតណាម​ក៏​បាន​ឆាបឆេះ​រាលដាល​ដល់​ខ្មែរ ហើយ​ក៏​បាន​បន្ត​ក្លាយជា​សង្គ្រាមស៊ីវិល​រាំ​រ៉ៃ​ក្នុងស្រុក​យើង​រហូត​ដល់​ចុង​ទស​វត្ស​១៩៨០ ។

ជា​លទ្ធផល ប្រជាពលរដ្ឋ​ខ្មែរ​មិន​តិច​ជាង ២​លាន​នាក់​ទេ ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយ​ខ្លោចផ្សារ និង​គួរ​ឱ្យ​សោកសង្រេង ។ ដោយ​សម្លឹង​ឃើញ​សោក​នា​សកម្ម​ដ៏​ព្រៃផ្សៃ និង​ធ្ងន់ធ្ងរ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​រង​ពី​ជម្លោះ​នយោបាយ និង​សង្គ្រាម ហើយ​យល់​ថា ភាគី​ជម្លោះ​នយោបាយ​ខ្មែរ​មិន​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​បាន​សហគមន៍​អន្តរជាតិ​ក៏​លូកដៃ​ជួយ​អន្តរាគមន៍ ដើម្បី​ពន្លត់​សង្គ្រាមស៊ីវិល​ស្តារ និង​កសាង​កម្ពុជា​ឡើង​វិញ ធានា​ការពារ​អធិបតេយ្យ និង​បូរណភាព​ដែនដី​ខ្មែរ និង​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​និង​ប្រតិបត្តិ​របប​នយោបាយ​ប្រជាធិបតេយ្យ​សិរី​ពហុបក្ស ។

កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ក៏​បាន​ចាប់កំណើត​ឡើង ។ លោក​បញ្ជាក់​ថា ៖«​បច្ចុប្បន្ន យើង​មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ហើយ​យើង​បាន​ខិតខំ​កសាង​ស្រុក​យើង​បាន​ល្មម​គួរសម​ដែរ ។ អ្វី​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​បន្ត គឺ​ការ​ខំប្រឹង ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

អ្នកដឹកនាំ​នយោបាយ​ខ្មែរ​មិន​ត្រូវ​រុញ​ឱ្យ​ជម្លោះ​ទស្សនៈ​នយោបាយ​ជម្លោះ​គោលនយោបាយ​ក្លាយជា​ជម្លោះ នៃ​ភាព​ជាស​ត្រូវ​នឹង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​ទេ ។ ការ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ជា​ថ្មី ដូច​ក្នុង​កំឡុង​ឆ្នាំ​១៩៦០ ដែល​បញ្ហា​ខាងក្រៅ​ដូច​ជា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​អាច​ជ្រាប​ចូល​ស្រុក​ខ្មែរ​ហើយ​បង្ក​ទៅ​ជា​រងើកភ្លើង​សង្គ្រាមស៊ីវិល​ឡើង​វិញ ។

អ្នកដឹកនាំ​នយោបាយ​ខ្មែរ​ត្រូវ​រៀន​ទាស់គំនិត ទាស់​ទស្សនៈ​នយោបាយ​គ្នា​ក្នុង​ក្រប​ខណ្ឌ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​មិន​ត្រូវ​ចាត់​ទុក​គ្នា​ជាស​ត្រូវ​ត្រូវ​កម្ទេច ត្រូវ​បំផ្លាញ ប៉ុន្តែ​ត្រឹម​ជា​ដៃគូរ​ប្រកួត ប្រជែង​គ្នា​យក​អំណាច ដើម្បី​ដឹកនាំ​ជាតិ និង​បម្រើប្រជាជន​ឱ្យ​ល្អ​ជាង​មុន​» ។

លោក​បន្ថែម​ថា ដើម្បី​ធ្វើ​រឿង​នេះ​បាន​យើង​ត្រូវ​ចាប់ផ្តើម​ឈប់​ប្រើ​ភាសា​នយោបាយ ជេរ និង​ចោទ​គ្នា​ថា ក្បត់ជាតិ អា​យ៉ង​អ្នក​នេះ អា​យ៉ង​អ្នក​នោះ ។ យើង​មិន​អាច​គ្រប់គ្រង និង​ឃាត់​បរទេស​មិន​ឱ្យ​លូកដៃ​ក្នុង​រឿង​ខ្មែរ​បាន​ទេ តែ​យើង​អាច​គ្រប់គ្រង​សំដី​ទ​ង្វើ និង​ការ​គិត​របស់​យើង​បាន​ពីព្រោះ​យើង​ជា​ពូជ​អ្នក​សាង​អង្គរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ