ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន ​ផ្តល់​ជូនអំណោយ​ចំនួន ៥,០០០ កញ្ចប់​ ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​រាយការណ៍​ថា ចាប់តាំងពី​ទឹកជំនន់​បាន​កើតឡើង​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​អាកាសធាតុ​អាប់អួរ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ចាប់តាំងពី​ដើមខែ​តុលា​មក បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ជាង ៤៨០.០០០ នាក់​នៅ​ទូ​ទាំង​ប្រទេស ផ្ទះ​ជិត…

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​រាយការណ៍​ថា ចាប់តាំងពី​ទឹកជំនន់​បាន​កើតឡើង​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​អាកាសធាតុ​អាប់អួរ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ចាប់តាំងពី​ដើមខែ​តុលា​មក បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ជាង ៤៨០.០០០ នាក់​នៅ​ទូ​ទាំង​ប្រទេស ផ្ទះ​ជិត ១១០.០០០ ខ្នង​បាន​រង​ការ​ខូចខាត ហើយ​មនុស្ស​ជាង ៤៦.០០០ នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ទីទួល​សុវត្ថិភាព​ ។ ក្នុង​នោះ​វាលស្រូវ ស្រែ​ចម្ការ​រាប់​ពាន់​ហិ​កតា និង​ដំណាំ​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​ខូចខាត​ជា​ទំងន់​ផង​ដែរ ​។

ដោយ​ទទួលស្គាល់​ពី​ស្ថានភាព​ដ៏​លំបាក​នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​បាន​រួម​សហការ​ជាមួយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ក្នុង​ខេត្ត​ចំនួន ១០ ដែល​បាន​រង​គ្រោះ​ទឹកជំនន់​ខ្លាំង​ជាងគេ ដើម្បី​ឧបត្ថម្ភ​គ្រឿង​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ​។

អំណោយ​សរុប​ចំនួន ៥.០០០ កញ្ចប់ ដែល​រួម​មាន​ស៊ី​មកា​ត​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន ៣០០​ដុល្លារ​រួច​ជា​ស្រេច​ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​មិត្ត​ហ្វូ​ន​នៅ​តែ​បន្ត​រៀបចំ​សកម្មភាព​ជំនួយ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ​។ អំណោយ​សរុប​ទាំងអស់​សរុប​ជា​ទឹកប្រាក់ ៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​ចូលរួម​ចំណែក​ប្រជាជន​រង​គ្រោះ​ជិត ៥.០០០ គ្រួសារ​ដើម្បី​ជំនះ​ស្ថានការណ៍​លំបាក​នេះ​ ។ ខេត្ត​ក្រុង​ដែល​ទទួល​បានការ​ផ្តល់​ជូនអំណោយ​ពី​កម្មវិធី​នេះ​មាន​ដូច​ជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ក្រុងភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្ត​ប៉ៃលិន និង​ខេត្តស្ទឹងត្រែង​ ។

This image has an empty alt attribute; its file name is 9cc587b67c1f35c050dfe7bd8a008288-1024x683.jpg

ម្យ៉ាងវិញទៀត ទោះបីជា​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​អាកាសធាតុ​មិនល្អ​យ៉ាង ណា​ក៏​ដោយ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ក្រុមការងារ​បច្ចេកទេស​របស់​ខ្លួន​បាន​ជម្នះ និង​ខិតខំ​យ៉ាង​ខ្លាំងក្លា ដោយ​បាន​ថែទាំ​បណ្តាញ​សេវា​ដោយ​មិន​មានការ​រំខាន​ណាមួយ​គួរ​ឱ្យ​កត់ សម្គាល់​លើ​សេវាកម្ម​របស់​មិត្ត​ហ្វូ​ន​ឡើយ ​។ បុគ្គលិក​បច្ចេកទេស ១០០% ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់​ដើម្បី​ធានា​បាន​នូវ​គុណភាព​សេវា​ល្អ​បំផុត​នៅ​ទីតាំង​ទាំងនោះ ​។

ជាមួយនឹង​ទស្សនវិស័យ​អាជីវកម្ម​របស់​ខ្លួន “​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​” ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ដំបូង​របស់​ខ្លួន​មក មិត្ត​ហ្វូ​ន ​បាន​ក្លាយជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​ជា​ច្រើន​ដើម្បី​កែ​លំអ និង​លើក​ស្ទួយ​ស្ថានភាព​ជីវិត​រស់នៅ សុខភាព ការ​អប់រំ របស់​ប្រជាជន​កម្ពុជា​ជា​អាទិ៍ ​៖

បរិច្ចាគ​មូលនិធិ​ជំងឺ​កូ​វី​ដ-​១៩ ភ្ជាប់​អ៊ីនធឺណិត​ទៅ​សាលារៀន​ជិត ១៥០០ កន្លែង​ក្នុង​រយៈពេល ៥ ឆ្នាំ ឧបត្ថម្ភ​កម្មវិធី “​នេះ​មិនមែន​ជា​សុបិន​” ក្នុង​ការ​ជួយ​ស្វែងរក​សាច់ញាតិ​ដែល​បាត់បង់​ជាង ១០០ គ្រួសារ​នា​សម័យ​សង្គ្រាម ឧបត្ថម្ភ​ដល់​ការ​វះកាត់​សម្រាប់​កុមារ​ក្រីក្រ​ចំនួន ៤៧២ នាក់ ផ្តល់​អ៊ីនធឺណិត​សម្រាប់​បណ្តាញ​អប់រំ​ស្រាវជ្រាវ​កម្ពុជា រៀបចំ​ការ​ត្រួតពិនិត្យ​សុខភាព​និង​ផ្តល់​ថ្នាំ​ឥត​គិតថ្លៃ រៀបចំ​កម្មវិធី Munny Care ដើម្បី​ជួយ​សម្រួល​សម្ភារសិក្សា​សម្រាប់​សិស្ស​ក្រីក្រ​ ។ ទឹកប្រាក់​សរុប​ដែល​មិត្ត​ហ្វូ​ន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​បាន​កើនឡើង​ដល់ ៨៥ លាន​ដុល្លារ​អា​មេ​រិ​ក ​ ។

ស្វែងរក​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​របស់ ​មិត្ត​ហ្វូ​ន www.metfone.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មិត្ត​ហ្វូ​ន www.fb.com/metfone.closer ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is b1fcbd8762090185a9e427b874f6218e-1024x683.jpg

អត្ថបទសរសេរ ដោយ