ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយសន្លឹកនេះ ម៉េ​ង កែវ​ពេ​ជ្ជ​តា ធ្វើ​អោយ​គ្រប់​គ្នា​ច្រណែន​មិន​ស្ទើរ​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​រៀមច្បងអ្នកនាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​នៅ​តែ​មាន​ប្រជាប្រិយភាពខ្ពស់និង​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​តែងតែ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងជុំវិញសមត្ថភាពទេពកោសល្យសិល្បៈ និង​ជី​វិត​គ្រួសារ​របស់​អ្នក​នាងនោះ ថ្មីៗនះបានធ្វើឲ្យមហាជនកាន់និងមិត្តនារីមួយចំនួនចង់ច្រណែននឹងអ្នកនាងទៅវិញ ក្រោយពីអ្នកនាងបានបង្ហាញនូវរូបថតមួយសន្លឹកដ៏ស្រស់សោភា និងមើលទៅក្មេងជាងវ័យ ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​រៀមច្បងអ្នកនាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​នៅ​តែ​មាន​ប្រជាប្រិយភាពខ្ពស់និង​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​តែងតែ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងជុំវិញសមត្ថភាពទេពកោសល្យសិល្បៈ និង​ជី​វិត​គ្រួសារ​របស់​អ្នក​នាងនោះ ថ្មីៗនះបានធ្វើឲ្យមហាជនកាន់និងមិត្តនារីមួយចំនួនចង់ច្រណែននឹងអ្នកនាងទៅវិញ ក្រោយពីអ្នកនាងបានបង្ហាញនូវរូបថតមួយសន្លឹកដ៏ស្រស់សោភា និងមើលទៅក្មេងជាងវ័យ ។

ប្រាកដណាស់ តារាចម្រៀងស្រីចាស់វស្សា និងពេញដោយសមត្ថភាពខាងតែងនិពន្ធបទចម្រៀង និងមានទឹកដមសម្លេងពិរោះ បាន​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំងនូវរូបភាពមួយ​សន្លឹកដែល​អ្នក​នាង​បាន​បង្ហោះមួយរយៈពេលមកហើយ តែទទួលបានការចាប់អារម្មណ៍ខ្លាំងដោយ​មហាជន​មួយ​ចំនួន​មានការ​លួច​ច្រណែន​ពី​រាង​របស់​អ្នក​នាង​នៅ​តែមានរាងឆ្វែល ស្រឡូន​ស្រស់​ស្អាត បើ​ទោះបីជា​មានកូនប្រុស-ស្រីចម្រើនវ័យ​ធំ​អស់​ហើយក៏​ដោយ ។

រូបថតមួយសន្លឹកនោះ គឺជារូប​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ពាក់វែនតាខ្មៅ ទម្លាក់សក់វែងអន្លាញទៅខាងក្រោយ ​ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង​ពណ៌​ខៀវក្រម៉ៅ ជាមួយនឹង​អាវកឌុប​ដៃ​វែង​ពណ៌​ស ដែល​អ្នក​នាង​ឈរ​ពីមុខ​រថយន្ត​ឡង់​គ្រី​ស័​រ​ស៊េរី​ទំនើប​មួយ​គ្រឿង ជាមួយនឹងស្បែកជើងស្ពតចង់ខ្សែ មើលទៅគឺស្រស់ស្អាត អង់អាចក្លាហាន និងពេញដោយទំនុកចិត្ត ​ឬអាចនិយាយបានជារូបថតពេញដោយថាមពលជានារីម៉ឹងមាត់ក្លាហានពិតៗ ។

បន្ថែមពីលើរួបថតនៅះ គឺអ្នក​នាង​បាន​ភ្ជាប់​ជាមួយនឹង​សារ​បែបអប់រំដល់មហាជន ជុំវិញការវាយតម្លៃមនុស្សត្រឹមសម្បកក្រៅ ដោយអ្នកនាងបានសរសេរថា ​« ក្រ​ពេក​គេ​មើល ងាយ កំសត់​ពេក​គេ​ពេបជ្រាយ ឡូយឆាយ​ពេក​គេ​ថា​អួត ! គួរ​រើស​យក​មួយ​ណា? សម្រាប់​ខ្ញុំ មិន​ចេះ​មើលងាយ​នរណា​ទេ តែ​ក៏​មិន​ចង់អោយ​នរណា​មើលងាយ​ដែរ​ទើប​ខំ​ខ្ចី​ឡាន​គេ​ថត​គ្រប់​ម៉ូត ហេ​ហេ មើល​រាង​គេ​ផង​! » ។

យ៉ាងណាមិញ ជាមួយនឹងសារនិងរូបថតមួយសន្លឹកនេះ ​អ្នកគាំទ្រ​របស់​អ្នក​នាងភាគច្រើន​ហាក់ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​តុបតែង​ខ្លួន និង​រាង​ស្អាត ដោយ​ទទួល​បានការសរសើរជាច្រើនថា អ្នកនាងម៉េង កែវពេជ្ជាត គឺពិតជា​ពូកែ​ថែ​រាង​ណាស់ ៕

កែសម្រួលដោយ