ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ជា ចាន់តូ ចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ជា ចាន់តូ…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិ បាល ធនាគារជាតិនៃ កម្ពុជា បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល អាស៊ាន ជាមួយលោកជំទាវ Kristalina Georgieva នាយិកាគ្រប់គ្រងមូល និធិរូបិយវត្ថុអន្តរជាតិ (IMF) នាឱកាសកិច្ចប្រជុំប្រចាំឆ្នាំ ២០២០ របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរ ជាតិ តាមរយៈ Video Conference ។ កិច្ចប្រជុំនេះត្រូវបានរៀបចំ ឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំវិស័យ ហិរញ្ញវត្ថុអាស៊ានបានផ្លាស់ប្តូរ យោបល់ និងពិភាក្សាពីបញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ព្រមទាំងស្នើសុំជំនួយទៅ IMF ។

This image has an empty alt attribute; its file name is 30a0bd818558f35e62e377c46b97ddb2-1024x682.jpg

នៅឆ្នាំ ២០២០នេះ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តនយោបាយចម្រុះ ក្នុងនោះរួមមាន នយោបាយរូបិយវត្ថុ នយោបាយអត្រាប្តូរប្រាក់ នយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងវិធានការ គ្រប់គ្រងលំហូរមូលធន ជាដើម ដើម្បីទប់ទល់នឹងវិបត្តិ ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញក្រោយ ពីវិបត្តិកូវីដ-១៩ ។ តាមរយៈបទពិសោធន៍ពីការអនុវត្តនយោបាយចម្រុះ កន្លងមកនៅក្នុង ប្រទេសចំនួន ៧ (ប្រេស៊ីល ឥណ្ឌូនេស៊ី សាធារណរដ្ឋកូរ៉េខាងត្បូង ម៉ិកស៊ិក ប៉េរូ ថៃ និងម៉ា ឡេស៊ី) មូលនិធិរូបិយវត្ថុអន្តរជាតិបានចងក្រងជាឯកសារស្រាវជ្រាវមួយសម្រាប់បម្រើដល់ ការអនុវត្តនោយោបាយចម្រុះ ឱ្យមានប្រសិទ្ធិភាព ទៅតាមស្ថានភាពប្រទេសនីមួយៗ ។

This image has an empty alt attribute; its file name is f05edfa3c5ca6463e3af51503c3cb9c7-1024x682.jpg

ជារួម រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះ លទ្ធភាពនៃការស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរ ជាតិបន្តជួយប្រឹក្សាលើការអនុវត្តនយោបាយ ជាពិសេសការផ្តល់ការសម្របសម្រួលលើការ អនុវត្តនយោបាយឆ្លងប្រទេស ដោយសារតែកន្លងមកការអនុវត្តនយោ បាយនៅក្នុងប្រទេស មួយអាចមានឥទ្ធិពលដល់ប្រទេសដទៃទៀត ជាពិសេសពីប្រទេសអភិវឌ្ឍន៍ទៅប្រទេសកំពុង លូតលាស់ ។ កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនយោបាយវិត្ថារកម្មទាំងផ្នែកសារ ពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយជ្រោងសកម្មភាពសេដ្ឋកិច្ចឱ្យងើបឡើងវិញ, គាំទ្រឱ្យមានការ ប្រើប្រាស់នយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងវិធានការគ្រប់គ្រងលំហូងមូលធន ក្នុងគោលដៅ ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់ជាដើម ។ លើសពីនេះ គោលនយោបាយចម្រុះទាំង នេះ ត្រូវអនុវត្តឡើងដោយមានការសម្របសម្រួល និងពេលវេលាច្បាស់លាស់ ជាពិសេស ការរក្សានូវឯករាជ្យភាពរបស់ធនា គារកណ្តាល ។

This image has an empty alt attribute; its file name is 69fc20a23b68a9bf85a27167427393f5-1024x680.jpg

គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូច ជាធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជួយតាមដានស្ថានភាពសេដ្ឋកិច្ច និង ផ្តល់ប្រឹក្សាផ្នែកនយោបាយសេដ្ឋកិច្ច ។ ក្នុងនាមជាតំណាងកម្ពុជា ក្នុងក្រុមប្រឹក្សាទេសាភិ បាលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឯកឧត្តម ជា ចាន់តូ បានពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយកន្លងមក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុ អន្តរជាតិបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ជាពិសេសទស្សនកិច្ចថ្នាក់ដឹកនាំ កំពូលរបស់ IMF ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ