ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្នើ​ម្ចាស់​ធនាគារ មីក្រូហិរញ្ញវត្ថុពន្យា​ឬ​បន្ថយ​ការ​ប្រាក់​សម្រាប់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ​និង​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាយ​មាន​ជ័យ ​៖ ដោយ​មើលឃើញ​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ផង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ផង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន…

បន្ទាយ​មាន​ជ័យ ​៖ ដោយ​មើលឃើញ​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ផង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ផង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន អំពាវនាវ​ចំពោះ​ម្ចាស់​ធនាគារ ម្ចាស់​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​យោគយល់ ចំពោះ​អ្នក​ដែល​មានការ​លិចលង់ ដែល​ត្រូវ​ជំពាក់​លុយ ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ត្រូវ​មានការ អធ្យាស្រ័យ ដូច​ជា​ការ​ពន្យា ឬ​បន្ថយ​ការ​ប្រាក់​ជាដើម ។

ថ្លែង​ចេញពី​ខេត្តបន្ទាយមានជ័យ​នា​ឱកាស​ចុះ​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​សូម​អំពាវនាវ​ចំពោះ​ម្ចាស់​ធនាគារ ម្ចាស់​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​យោគយល់ ចំពោះ​អ្នក​ដែល​មានការ​លិចលង់ ដែល​ត្រូវ​ជំពាក់​លុយ ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ត្រូវ​មានការ អធ្យាស្រ័យ ដូច​ជា​ការ​ពន្យា ឬ​បន្ថយ​ការ​ប្រាក់​ជាដើម ជា​ពិសេស​កុំអោយ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ ក្នុងអំឡុងពេល​កូ​វី​ដ និង​អំឡុង​ពេល​ទឹកជំនន់​នេះ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​អោយ​អាជ្ញាធរ​ក៏ ដូច​ជា​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​ចំពោះ​វិធានការ​សំខាន់ ០៣​ក្នុងអំឡុងពេល​នេះ ទី​១)- ចូលរួម​ទប់ស្កាត់​ការ​ចម្លងជម្ងឺ​កូ​វី​ដ​១៩ ទី​២)- ជម្នះ​ការ​លំ​ការ​ជាមួយ​គ្នា​ក្នុង​ការ​គ្រប់គ្រង​ទឹកជំនន់ និង​ទី​៣)- យើង​ត្រូវ​ខិត​ស្តារ​អភិវឌ្ឍន៍​ឡើង​វិញ​ក្រោយ​ពេល​ទឹកជំនន់​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​សូម​ចូលរួម​នូវ​មរណទុក្ខ​ចំពោះ​គ្រួសារ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ពេល​មាន​គ្រោះ​ទឹកជំនន់​នេះ​ផង​ដែរ​។ សម្តេច​តេ​ជោ​បន្ត​ថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់​ត្រូវ​ផ្តល់​អ​ទិ​ភាព​សង្គ្រោះ​ផង និង​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់ផង ។

សូម​បញ្ជាក់​ថា​ជំនន់​ទឹកភ្លៀង​បាន​វាយ​លុយ​ខេត្ត​-​រាជធានី​នៅ​កម្ពុជា​សរុប​ចំនួន ១៩ ខេត្ត​-​រាជធានី ជា​ពិសេស​នៅ​ក្រុងភ្នំពេញ​ក្នុង​ទឹកដី​ខណ្ឌដង្កោ ជំនន់​ទឹកភ្លៀង​បាន​វាយលុក​លិចលង់​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ពលរដ្ឋ​ដែល​ទិញ​ផ្ទះ​ដោយ​ការ​បង់​រំ​លោះ បាន​ស្នើ​ម្ចាស់​បុរី ឬ​ធនាគារ​សម្រួល​ពន្យា​ពេល​នៃ​ការ​បង់​រំ​លោះ​ផ្ទះ ព្រោះ​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខកខាន​ការ​រក​ទទួលទាន ហើយ​សម្ភារៈ​ក្នុងផ្ទះ​ក៏​ខូចខាត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ