លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ​ ​ក្អក​ខ្លាំង​ លុប​ចោលការ​ចេញ​ឃោសនាបោះឆ្នោត


សហរដ្ឋអាមេរិក ៖ សេត​វិមាន​កំពុង​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​មានការ​ក្អក​ជាប់​ស្ត្រី​ទី​មួយ​អា​មេ​រិ​ក លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ​កាលពី​ថ្ងៃ​ទី​២០ តុលា បាន​លុប​ចោលការ​ចេញ​ទៅ​កាន់​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ជា​កន្លែង​ដែល​លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​ចូលរួម​ក្នុង​មី​ទី្ទ​ង​ឃោសនាបោះឆ្នោត​មួយ ។

អ្នកនាំពាក្យ​សេត​វិមាន​លោក STEPHANIE GRISHAM ក្នុង​សេចក្ដី​ប្រកាស​ខ្លី​មួយ​គូស
បញ្ជាក់​ថា សុខភាព​របស់​លោកស្រី​មី​ឡា​នី​ញ៉ា បន្តល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោយ​ពី​ការ
ព្យាបាល​ជំ​ងឹ COVID-19 តែ​លោកស្រី​នៅ​មានការ​ក្អក​ជាប់ ហើយ​ជា​ការ​ប្រុង​ប្រយ័ត្ន លោកស្រី
នឹង​មិន​ធ្វើ​ដំណើរ​នា​ពេល​នេះ​ទៅ​កាន់​រដ្ឋ​ផេ​ន​ស៊ីល​វេ​នៀ​ឡើយ ។

ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​លទ្ធផល​វិ​ជ្ច​មាន​នៃ​ការ​ឆ្លង​វីរុស​នោះ ដំណាល​ពេល​គ្នា​នឹង​ស្វាមី​កាលពី​ថ្ងៃ​ទី​១ តុលា ស្ត្រី​ទី​មួយ​អា​មេ​រិ​ក​ប្រកាស​កាលពី​ពាក់​កណ្ដាល​ខែតុលា​ថា លោកស្រី​ពេល​នេះ​ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន​នៃ​វីរុស​វិញ​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ