ខោទឹកនោម UniDry និងសំឡីអនាម័យ YoYo ផ្ដល់ជំនួយដល់ជនរងគ្រោះខណ្ឌដង្កោរ ក្នុងមនសិការខ្មែរជួយខ្មែរ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយបានមើលឃើញពីទំហំខូចខាត និងការរងផលប៉ះពាល់នានានៅតែបន្តកើតឡើងដោយសារគ្រោះទឹកជំនន់នោះ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ នេះ…
រាជធានីភ្នំពេញ ៖ ដោយបានមើលឃើញពីទំហំខូចខាត និងការរងផលប៉ះពាល់នានានៅតែបន្តកើតឡើងដោយសារគ្រោះទឹកជំនន់នោះ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ នេះ…
រាជធានីភ្នំពេញ ៖ ដោយបានមើលឃើញពីទំហំខូចខាត និងការរងផលប៉ះពាល់នានានៅតែបន្តកើតឡើងដោយសារគ្រោះទឹកជំនន់នោះ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ នេះ លោក ហង្ស សុកេតទី ប្រធានគ្រប់គ្រងតំណាងផ្នែកលក់ ផលិតផល ខោទឹកនោម UniDry និង សំឡីអនាម័យស្ត្រី YoYo និងតំណាងអោយក្រុមហ៊ុន វីន ស៊ុន (ខេមបូឌា) ខូអិលធីឌី បានចូលរួមចំណែកចែកស្បៀងទំនុកបម្រុង ទៅកាន់មហាគ្រួសារខ្មែរ ចំនួន ៤៦៨គ្រួសារ ដែលសុទ្ធសឹងតែជាប្រជាជនរស់នៅក្នុងសង្កាត់គងនយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ និងកំ ពុងតែទទួលរងទុក្ខលំបាកដោយសារគ្រោះធម្មជាតិខាងលើនេះ ។
គ្រួសារនីមួយៗ ក្នុងចំណោមគ្រួសារទាំង ៤៦៨ បានទទួលកញ្ចប់ស្បៀងទំនុកបម្រុងសម្រា ប់ជាជំនួយដល់ការខូចខាតដែលបណ្ដាលមកពីគ្រោះទឹកជំនន់ ដែលបានកើតឡើងខ្លាំងនៅក្នុងខណ្ឌដង្កោរនេះ ។ លោក ហង្ស សុកេតទី បានឲ្យដឹងថា អំណោយជាស្បៀងនេះ គឺបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែវាកើតចេញពីទឹកចិត្តរបស់ក្រុមហ៊ុនផ្ទាល់ ហើយទឹកចិត្តដដែលនេះ គឺជាមនសិការក្នុងនាមជាខ្មែរដែលជួយខ្មែរដូចគ្នា ។ លោកបានសង្ឃឹមយ៉ាងមុតមាំថា ខ្មែរគ្រប់ៗរូបត្រូវតែបន្តជួយគ្នាទៅវិញទៅមកបន្ថែមទៀត ដើម្បីឲ្យបានរួចផុតពីគ្រាលំបាកនេះទាំងអស់គ្នា ។
សូមជម្រាបថា បើតាមក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងគឺនៅតែអាចបន្តធ្លាក់រហូតដល់ថ្ងៃទី ២១ ខែតុលានេះ ដូច្នេះសូមលោកអ្នកមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសមើលថែ និងហាមកុំឲ្យកុមារតូចៗរត់លេងតាមដងផ្លូវដែលមានទឹកជន់លិច ។
ក្រុមហ៊ុន វីន ស៊ុន (ខេមបូឌា) ខូអិលធីឌី គឺរោងចក្រធំទី ១ នៅក្នុងប្រទេស ដែលមានសមត្ថភាពផលិតផលផលិតផលមានដូចជា ខោទឹកនោមកុមារ UniDry ដែលជាផលិតផលខោទឹកនោមកុមារមានគុណភាពខ្ពស់ ស្ថិតក្នុងតម្លៃសមរម្យ និងសំឡីអនាម័យស្ត្រី YoYo ដែលជាសំឡីអនាម័យមានភាពទន់ល្មើយសមស្របទៅនឹងការប្រើប្រាស់របស់សុភាពនារីគ្រប់ៗរូប ។ ព័ត៌មានចំពោះផលិតផលទាំងនេះ សូមទាក់ទងលេខទូរស័ព្ទ៖ 092 775 997 / 023 977 805 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ