មួយប៉ប្រិចភ្នែក! ឆក់យកជីវិតជី​ដូន ខណៈជិះ​កង់​ឌុបចៅស្រីតាម​ផ្លូវ​


​រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​​​មួយគ្រឿង​បុកកង់មួយគ្រឿងពីក្រោយ​ដែលជិះដោយជីដូន​និង​ចៅស្រីម្នាក់​​ បណ្តាល​ឱ្យ​​​ស្ត្រីជា​ជីដូន​​​​បាត់បង់ជីវិត ចំណែក​ចៅ​ស្រី​បា​ន​រង​​របួសធ្ងន់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​ផ្លូវលំ​ក្រាល​កៅស៊ូ ចំណុច​ក្នុងភូមិ​តា​ធា​វ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ​ ។

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​​ទាំង២នាក់​ជា​អ្នក​ជិះ​កង់​​មួយគ្រឿង​ខាងលើ ក្នុងនោះ​ស្ត្រីជា​ជីដូន​ឈ្មោះ ឈួ​ន ឌ​ន អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ បានបាត់បង់ជីវិត ​រី​ឯ​​ចៅស្រី​ឈ្មោះ ម៉​ន ជូ​លី​ណា អាយុ​​៣​ឆ្នាំ​ បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង​​២នាក់​រស់នៅ​ភូមិ​តា​ធា​វ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ ។​ ​ចំណែក​​រថយន្ត​​មួយគ្រឿង​ខាងលើ​​ជា​ប្រភេទ​បែន​ដឹក​ដី ​ម៉ាក​ហ៊ីយ៉ាន់​ដាយ ព​ណ៍​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-8710 ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេច​ខ្លួន​បាត់​ ។

តាម​ប្រភព​​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជីដូន​កំពុង​តែ​ជិះ​កង់​មួយគ្រឿង​ដោយ​មាន​ឌុ​ប​ចៅស្រី​​​ម្នាក់​ផងនោះ បានធ្វើដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត​ជាមួយនឹង​រថយន្ត​​ដឹកដីមួយគ្រឿង​ខាងលើ​ លុះ​មក​ដល់​ចំណុ​ច​កើតហេតុ​ខាងលើ ស្រាប់​តែ​រថយន្ត​ក៏​​បុក​កង់​ពីក្រោយ ​បណ្តាល​ឱ្យ​ស្ត្រី​ជា​ជីដូន​​បាន​បាត់បង់ជីវិត​ភ្លាម​ៗនៅ​នឹង​កន្លែង​កើ​ត​ហេតុ​ ចំណែក​ចៅស្រី​អាយុ​៣​ឆ្នាំ​​បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​ឃើញ​ដូច្នេះ​ អ្នកបើកបរ​រថយន្ត​ក៏​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រ​មោ​ល ។​

តាម​ប្រភពពី​នគរបាល​​បានបញ្ជាក់​ថា​ ​មូលហេតុ​​បង្ក​ដោយ​អ្នក​បើ​កបរ​រថយន្ត​បើកបរ​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​បណ្តាល​អោយ​បុក​អ្នក​ជិះ​កង់​ពីក្រោយ​តែ​ម្តង ដោយឡែក​​រថយន្ត និង​កង់​ត្រូវបាន​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​រង់ចាំធ្វើការ​​ដោះស្រាយ​​តាម​ច្បាប់​នៅពេលក្រោយ​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ