ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃ​ទី​២០ តុលា​នេះ​តទៅ បើក​ចរាចរណ៍​ឡើង​វិញ លើ​ផ្លូវជាតិ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ

3 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​ នា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា…

ខេត្តកំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​ នា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​ថា
«​ជម្រាប​ជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា ដោយ​ស្ថានភាព នៃ​ជំនន់​ទឹកភ្លៀង​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ រដ្ឋបាល​ខេត្តកំពង់ស្ពឺ អនុញ្ញាត​ឲ្យ​លោក​លោកស្រី ដែល​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ធុន​ធំ​ទាំងអស់ អាច​ប្រកប​របរ​រកស៊ី​ទទួលទាន​ឡើង​វិញ​បាន នៅ​លើ​ផ្លូវជាតិ​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ ជា​ធម្មតា​ចាប់ពី​ម៉ោង​០០ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ ។ សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ។ សូម​ជូនពរ ពុក​ម៉ែ​មាមីង​បងប្អូន​រកស៊ី​ទទួលទាន​មានបាន​គ្រប់​ៗ​ក្រុម​គ្រួសារ​» ។

ការ​អនុញ្ញាតឲ្យ​រថយន្តធន់ធ្ងន់ធ្វើ​ចរាចរណ៍ឡើង​វិញនៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​នេះ បន្ទាប់​ពី​មន្តីរ​សាធារណការ និង​ដឹក​ជញ្ជូនខេត្ត ប្រកាស​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៥ តុលា ដោយសារ​ស្ថានភាព​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​កំណាត់​ផ្លូវ​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​រង​ការ​ខូចខាត ក្នុង​ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​ផ្លូវ​-​ស្ពាន មិន​អាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​បាន​ទេ​។​ ហេតុនេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​ផ្អាក​ធ្វើ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤, ផ្លូវជាតិ​លេខ​៤១ និង​ផ្លូវជាតិ​លេខ​១៤១ (​ចាប់ពី​ផ្សារ​ព្សៃ​ផ្តៅ ដល់​ផ្លូវជាតិ​លេខ​១៣០) ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មាន​សេចក្តីជូនដំណឹង​ជា​ថ្មី ដើម្បី​ថែរក្សា ផ្លូវ​-​ថ្នល់ កុំ​ឲ្យ​បាក់​ស្រុត និង​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​ប្រកប ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ