ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​រូបថត​ប្រពន្ធ​ស្រាត​ក្នុងភូមិ​សងសឹក​ការ​ផិតក្បត់

8 ឆ្នាំ មុន

សារព័ត៌មាន «​អាយ​ញូ​វ ឃ្យូ​ឃ្យូ​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​យ៉ាង ជនជាតិ​ចិន​រស់នៅ​ក្នុងភូមិ​ស៊ី​ហ៊័​រ ខេត្ត​សាន​ទុ​ុ​ង បាន​ខឹង​ខ្លាំង​ពេល​ដឹង​ថា នាង​ណា​ណា

សារព័ត៌មាន «​អាយ​ញូ​វ ឃ្យូ​ឃ្យូ​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​យ៉ាង ជនជាតិ​ចិន​រស់នៅ​ក្នុងភូមិ​ស៊ី​ហ៊័​រ ខេត្ត​សាន​ទុ​ុ​ង បាន​ខឹង​ខ្លាំង​ពេល​ដឹង​ថា នាង​ណា​ណា ជា​ប្រពន្ធ​លួច​ទាក់ទង​ប្រុស​ផ្សេង បន្ទាប់​ពី​រៀប​ការ​រួច​កាលពី​ថ្ងៃ​ទី​៥ មីនា ២០១៥ ។

នាង​ជា​ប្រពន្ធ​បាន​ផ្ញើ​សារ​ទៅ​រក​ប្រុស​ផ្សេង​តាម​ប្រព័ន្ធ​វេ​ប​សាយ ហើយ​ទីបំផុត​ប្តី​ចាប់​បាន​។ បុរស​ជា​ប្តី​ភ្ញាក់ផ្អើល​ដែល​ប្រពន្ធ​សេពគប់​បុរស​ជា​ច្រើន​នាក់​ក្នុង​នោះ​ម្នាក់​ជា​អតីត​ត​គូស្នេហ៍​មាន​ទាំង​រូបថត​ស្រាត​ជាមួយ​គ្នា​ទៀត​ផង ។

នាង​ណា​ណា​និយាយ​ថា រូបថត​ដែល​ប្តី​ឃើញ​នោះ​ជា​រូបថត​ពី​អតីតកាល​រវាង​នាង​និង​គូស្នេហ៍ ដែល​គេ​បាន​ចូលរួម​ជូនពរ​ក្នុង​ថ្ងៃ​រៀប​ការ​របស់​នាង​ផង​ដែរ។

ដោយ​ប្តី​-​ប្រពន្ធ​នោះ​មាន​ជម្លោះ​ខ្លាំង នាង​ណា​ណា​ជា​ប្រពន្ធ​បាន​គេច​ទៅ​នៅផ្ទះ​ឪពុក​ម្តាយ​របស់​ខ្លួន ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ លោក​យ៉ាង​បាន​យក​រូបថត​ស្រាត​របស់​ប្រពន្ធ​ទៅ​បិទ​នៅ​បង្គោល​ភ្លើង​កណ្តាល​ភូមិ​ដើម្បី​សងសឹក​ប្រពន្ធ​ពី​រឿង​ផិតក្បត់ ។ ពេល​អ្នកស្រុក​ឃើញ​រូបថត​នោះ​ក៏​ប្រាប់​នាង​ណា​ណា ។ នាង​ណា​ណា បាន​ប្តឹង​ប៉ូ​​លិ​ស ហើយ​ស្រាវជ្រាវ​ដឹង​ថា ប្តី​របស់​នាង​ជា​អ្នក​បិទ​រូប​នោះ​។  ប៉ូលិស​​បាន​ព្រមាន​លោក​យ៉ាង និង​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៥០០​យាន់ ៕