ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ជិះឌុប​គ្នា​ទៅ​ធ្វើ​សកម្ម​ភាព​លើ​នារី​ម្នាក់​ តែចុងក្រោយ​រត់​មិន​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​សម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​​ពី​ស្ត្រី​ម្នាក់​ក្នុង​ខណៈ​ពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ផ្លូវ​ហើយ​និយាយ​ទូរស័ព្ទ​បណ្ដើរ ។ លុះ​ពេល​ឆក់​បាន​ហើយ​ក៏​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ឡើយ ដោយ​ស្ត្រី​រង​គ្រោះ​ស្រែ​កថា ចោរ​ៗ និង​ដេញ​តាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​គេ​នាំ​គ្នា​ជួយ​ចាប់​បាន​ភ្លាម​ៗ​ទាំង​២​នាក់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​សម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​​ពី​ស្ត្រី​ម្នាក់​ក្នុង​ខណៈ​ពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ផ្លូវ​ហើយ​និយាយ​ទូរស័ព្ទ​បណ្ដើរ ។ លុះ​ពេល​ឆក់​បាន​ហើយ​ក៏​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ឡើយ ដោយ​ស្ត្រី​រង​គ្រោះ​ស្រែ​កថា ចោរ​ៗ និង​ដេញ​តាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​គេ​នាំ​គ្នា​ជួយ​ចាប់​បាន​ភ្លាម​ៗ​ទាំង​២​នាក់ ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ីត្រង់​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​តា​កន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ទី​១-​ឈ្មោះ ជួន សុខ​ជាតិ អាយុ​១៤​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុក​កំណើត​នៅ​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។ ទី​២-​ឈ្មោះ​អេ​ឡិច តារា​ពេជ្រ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ យឹ​ម ធានី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ត្រូវ​ជនសង្ស័យ​ឆក់​យក​ទូរស័ព្ទ​ម៉ាក Iphone ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ឈាម​ជ្រូក​១​គ្រឿង ពាក់​ផ្លា​ក​លេខ កំពង់ចាម 1G-4244 តាម​ពីក្រោយ បាន​ធ្វើ​សកម្មភាព​ឆក់​យក ។

ទោះជា​បែប​ណា ជនសង្ស័យ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ទាន់ហន់ ។ ក្រោយ​ពេល​អ្នក​ធ្វើ​ដំណើរ​ជួយ​ដេញ​តាម​រហូត​ដល់​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ទើប​តាម​ទាន់​និង​ឃាត់ខ្លួន​បាន​ហើយ​វាយ​ម្នាក់​១​ដៃ​១​ជើង​ទ្រម​ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ