ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ថា​សីលធម៌

3 ឆ្នាំ មុន

សីលធម៌​ដៅ​ចំពោះតែ​សេចក្តី​ល្អ​ដូច​ជា កិរិយាមារយាទ​ល្អ​, សណ្តាប់ធ្នាប់​ល្អ​, ចរិត​ចរិយា​ល្អ​, ការ​ប្រព្រឹត្ត​ល្អ គឺជា​ដំបូន្មាន​ដែល​នាំ​ឱ្យ​ចៀសវាង​អំពើអាក្រក់ ហើយ​ឱ្យ​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ ឬ​ជា​ធម៌​ដែល​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​អំពើ​សុចរិត​ដូច​ជា ៖ ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​ជា​អ្នក​សុំទាន​គ្រប់​ប្រភេទ​ឥត​រើសមុខ​,…

សីលធម៌​ដៅ​ចំពោះតែ​សេចក្តី​ល្អ​ដូច​ជា កិរិយាមារយាទ​ល្អ​, សណ្តាប់ធ្នាប់​ល្អ​, ចរិត​ចរិយា​ល្អ​, ការ​ប្រព្រឹត្ត​ល្អ គឺជា​ដំបូន្មាន​ដែល​នាំ​ឱ្យ​ចៀសវាង​អំពើអាក្រក់ ហើយ​ឱ្យ​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ ឬ​ជា​ធម៌​ដែល​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​អំពើ​សុចរិត​ដូច​ជា ៖

ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​ជា​អ្នក​សុំទាន​គ្រប់​ប្រភេទ​ឥត​រើសមុខ​, ជា​អ្នក​រក្សាសីល​៥ ចាំ​សីល​៨​ជាប់​មិន​ដាច់​, ចម្រើនកម្មដ្ឋាន​៤០​មាន​ពុទ្ធានុស្សតិ​ជាដើម​, គោរព​កោតខ្លាច​ត្រ​កូ​ល​រៀមច្បង​, ធ្វើ​កិច្ច​ខ្វល់ខ្វាយ​បម្រើ​ព្រះសង្ឃ​, ផ្សាយ​ចែក​ចំណែក​ផល​បុណ្យ​ដល់​អ្នក​ដទៃ​, សម្តែងធម៌​ដល់​អ្នក​ដទៃ​ស្តាប់​, ស្តាប់ធម៌​ដែល​អ្នក​ដទៃ​សម្តែង​ដល់​ខ្លួន​, ធ្វើ​អនុមោទនា ត្រេកអរ​តាម​បុណ្យ​ដែល​គេ​ឱ្យ និង​ធ្វើ​ទិដ្ឋិ​គឺ​សេចក្តី​យល់​ឃើញ​ឱ្យ​ត្រូវ​ក្នុង​ផ្លូវធម៌ ។

កំពូល​សីលធម៌​ទាំង​អស់នេះ​នឹង​នាំ​អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ទៅ​រក​សេចក្តីសុខ​ក្នុង​លោក​ទាំង​ពីរ​គឺ សុខ​ក្នុង​លោក​នេះ​ផង និង​សុខ​ក្នុង​លោក​ខាង​មុខ​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ