លុយ​គ្មាន​តម្លៃ​ទេ​ ប្រសិនបើ​អ្នក​មិន​មាន​សុខភាព​ល្អ


អ្នកស្រី​ស៊ូ​ស អរ​មេន (Suze Orman) ដែល​ជា​អ្នក​ផ្តល់​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក​តែងតែ​ជំរុញ​ឲ្យ​មនុស្ស​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​សម្រាប់​បញ្ហា​ដែល​ទាក់ទិន​នឹង​លុយ​។ ប៉ុន្តែ​អ្នកស្រី​បាន​ទទួលស្គាល់​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា អ្នកស្រី​បាន​មើល​រំលង​មុខសញ្ញា​សុខភាព​ធំ​ៗ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

អ្នកស្រី​បាន​ប្រាប់​មក​ថា «​លុយ​គ្មាន​តម្លៃ​ទេ​ប្រសិនបើ​អ្នក​មិន​មាន​សុខភាព​ល្អ​។​»
ទីប្រឹក្សា​អាយុ ៦៩ ឆ្នាំ​នេះ​បាន​ឆ្លងកាត់​ការ​វះកាត់​បន្ទាន់​ដែល​មាន​រយៈពេល ១២ ម៉ោង​កាលពី​ខែកក្កដា ដើម្បី​កាត់​ដុំ​គីស​មួយ​។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​ជួប​ការ​លំបាក​ក្នុង​ការ​ដើរ​ឡើងជណ្តើរ និង​ដៃ​ខាងស្តាំ​របស់​អ្នកស្រី​ក៏​បាត់បង់​សមត្ថភាព​មួយ​ចំនួន​ផង​ដែរ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​អ្នកស្រី​មិន​បាន​ចាប់អារម្មណ៍​លើ​វា​ខ្លាំង​ទេ​។

លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​ថែម​ទាំង​បន្ត​ពន្យា​ពេល​ការ​ធ្វើការ​ស្កេ​ន MRI ដើម្បី​ពិនិត្យ​សុខភាព​របស់​អ្នកស្រី​ថែម​ទៀត​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ឌ ១៩​។ ពេល​ដែល​អ្នកស្រី​សម្រេចចិត្ត​ធ្វើការ​ស្កេ​ន អ្នកស្រី​បាន​ប្រទះ​ឃើញ​ថា​អ្នកស្រី​ស្ទើរតែ​យឺត​ពេល​ទៅ​ហើយ​។

យោង​តាម​បទ​ពិសោធន៍​នេះ អ្នកស្រី​បាន​ជំរុញ​ឲ្យ​ទស្សនិកជន​ដទៃ​ការពារ​សុខភាព​របស់​ខ្លួនឯង និង​ផ្តល់​តម្លៃ​លើ​វា​ជាង​លើ​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​។

អ្នកស្រី​ថែម​ទាំង​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ធ្វើការ​ចំណាយ​លើ​ថ្លៃ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​ទី​ពីរ​ប្រសិនបើ​វេជ្ជបណ្ឌិត​ទី​មួយ​មិន​ប្រាប់​ពី​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវធ្វើ​។ អ្នកស្រី​បាន​ប្រាប់​មក​ថា «ទៅ​រក​វេជ្ជបណ្ឌិត​ដែល​ប្រាប់​អ្នក​ពី​អ្វី​ដែល​អ្នក​មិន​ចង់​ស្តាប់​លឺ​។»

អ្នកស្រី​បាន​ប្រាប់​មក​ទៀត​ថា «​កុំ​អង្គុយ​ចោល​និង​គិត​ថា មិន​អី​ទេ ខ្ញុំ​ត្រូវ​ទៅ​ធ្វើការ​។ ទៅ​ជួប​វេជ្ជបណ្ឌិត​ទៅ​។​»

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ