ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​ខេត្ត ជូន​ដំណឹង​​ផ្អាក​​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់​ផ្លូវ​ជាតិ​​ចំនួន​៣

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការ​ផ្អាក​សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​លើ​មធ្យោបាយ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់ ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤ (​ពី​ភូមិសាស្ត្រ​ខេត្ដកំពង់ស្ពឺ គីឡូម៉ែត្រ​លេខ​៣២-១០៧) និង​ផ្លូវជាតិ​លេខ​៤១ (​ពី​ចំណុច​ថ្នល់ទទឹង…

ខេត្តកំពង់ស្ពឺ ៖ មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការ​ផ្អាក​សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​លើ​មធ្យោបាយ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់ ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤ (​ពី​ភូមិសាស្ត្រ​ខេត្ដកំពង់ស្ពឺ គីឡូម៉ែត្រ​លេខ​៣២-១០៧) និង​ផ្លូវជាតិ​លេខ​៤១ (​ពី​ចំណុច​ថ្នល់ទទឹង រហូត​ទៅ​ស្រុក​ប​សេដ្ឋ​) ព្រមទាំង​ផ្លូវ​លេខ​១៤១ (​ចាប់ពី​ចំណុច​ផ្សា​ព្រៃ​ផ្ដៅ ទៅ​កាន់​ផ្លូវ​១៣០) ។

រូប​តំណាង

សូម​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ មេត្ដា​ជ្រាប និង​យោគយល់​ចូលរួម​សហការ​ដើម្បី​ថែរក្សា​​ផ្លូវថ្នល់​កុំឱ្យ​បាក់​ស្រុត ចំពោះ​ការ​ផ្អាក​ចរាចរណ៍​ខាងលើ គឺ​បណ្ដាល​មក​ពី​ការ​លិច​ទឹក ទើប​ធ្វើ​ឱ្យ​លក្ខណៈ​ផ្លូវ​មាន​ជង្ហុក និង​ខូចខាត ពេល​មាន​រថយន្ដ​ធុន​ធ្ងន់​នៅ​បន្ដ​បើក​ឆ្លងកាត់​ទៅ​មក ហើយ​រដ្ឋបាល​ខេត្ដកំពង់ស្ពឺ នឹង​ជូនដំណឹង​អំពី​ការ​បើក​ឱ្យ​ដំណើរ​វិញ បន្ទាប់​ពី​ស្ថានភាព​ទឹកបាន​ស្រក​ចុះ​មក​ជា​ធម្មតា​វិញ​៕

រូប​តំណាង
រូប​តំណាង
រូប​តំណាង
រូប​តំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ