ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​កូនដំបូង​ ​ម៉ាក់ សែន​សូ​នី​តា ដែល​ទើបនឹង​កើត​កាលពី​ម្សិលមិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​ម្តែ​ង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព អ្នក​នាង ម៉ាក់ សែន​សូ​នី​តា បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​នាង ចូលរួម​អបអរ យ៉ាងខ្លាំង…

រាជធានី​ភ្នំពេញ ​៖ តារា​ម្តែ​ង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព អ្នក​នាង ម៉ាក់ សែន​សូ​នី​តា បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​នាង ចូលរួម​អបអរ យ៉ាងខ្លាំង ក្រោយ​ពី​តារា​ស្រី​រូប​នេះ សម្រាលកូន​ដំបូង ទទួល​បាន​ជោគជ័យ និង​មាន​សុវត្ថិភាព​។

ការ​សម្រាល​កាលពី​ម្សិលមិញ ដែល​ត្រូវ​នឹង ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ អ្នក​នាង ម៉ាក​សែន សូ​នី​តា និង​ស្វាមី លោក ប៉ុ​ល វិបុល ទទួល​បានកូន​ប្រុស​ដ៏​ស្រស់​ស្អាត​ម្នាក់ ថែម​ទាំង​មាន​ទម្ងន់​៣.៦​គីឡូក្រាម​ទៀត​ផង និងបាន​ធ្វើ​អោយ​មហាជន​អស់​ការ​សង្ស័យ កាន់តែ​ច្បាស់​ថា អំពី​ភេទ​របស់​កូន ពីព្រោះ​កន្លង​មកនេះ​តារា​ស្រី​រូប​នេះ មិន​បាន​បង្ហើប​ប្រាប់​ពី​ភេទ​កូន​នោះ​ទេ ក្រៅពី​ស្វាមី​របស់​នាង ។

យ៉ាងណាមិញ ការ​សម្រាល​ទទួល​បាន​ជោគជ័យ​នេះ មហាជន​នៅ​មិន​ទាន់​បានដឹង​ថា ម៉ាក់ សែន​សូ​នី​តា សម្រាលកូន​ប្រុស​ដំបូង​នេះ តាម​បែប​ធម្មជាតិ ឬ​ដោយ​វះកាត់​នោះ​ទេ ព្រោះ​នៅ​ប៉ុន្មាន​ថ្ងៃមុន​ពេល​សម្រាល តារា​ស្រី​រូប​នេះ បាន​បង្ហោះ​សារ​មួយ​ដល់​សាធារណជន​ថា នាង​ចង់​សម្រាលកូន​ដំបូង​នេះ​តាម​ធម្មជាតិ ប៉ុន្តែ​ខ្លាច​ឈឺ​យូរ​ពេក​។

តួយ៉ាង បើ​ក្រ​លែ​កមក​មើល​កូនប្រុស​របស់ ម៉ាក់ សែន​សូ​នី​តា វិញ​ទើបតែ​កើត​បាន​មួយ​ថ្ងៃ​នោះ​ ប៉ុន្តែ​មហាជន និង​អ្នកគាំទ្រ លួច​សរសើរ​ថា ពិតជា​គួរ​ខ្នា​ញ់ និង​គួរ​ឲ្យ​ស្រឡាញ់ ទើប​បានជា​រូប​នាង និង​ស្វាមី​បានដាក់​ឈ្មោះ​ថា ប៉ុ​ល បូ​នី​ត​តូ ៕

កែសម្រួលដោយ