ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដល់​អំណោយ​ជូន​ពលរដ្ឋ​រង​គ្រោះ​​ជាង​២​ពាន់​គ្រួសារ​​ដោយ​​ជំនន់​ទឹកស្ទឹង​ព្រែក​​ត្នោត​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ជាង២​ពាន់​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ជាង
២​ពាន់​គ្រួសារ នៅ​ក្នុង​សង្កាត់​ចំនួន​៤ ក្នុង​ខណ្ឌ​ដង្កោ ដែល​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត នា​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ។

អំណោយ​ទាំងនេះ​ជា​របស់​សម្ដេច​តេ​ជោ​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ។ សម្រាប់​ពេល​នេះ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤១៨​គ្រួសារ នៅ​សង្កាត់​សាក់​សំពៅ និង​ប្រជាពលរដ្ឋ​៣​សង្កាត់​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​បន្ត​ចែក​ជូន​នៅ​រសៀល​ថ្ងៃ​ដដែល ។

ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​និង​ងាយ​រង​គ្រោះ ។ ជាក់ស្តែង នៅ​ក្នុងអំឡុងពេល​នេះ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន សម្ដេច​បាន​យកចិត្តទុកដាក់​ដោយ​បាន​ប្រគល់​អំណោយ​ជា​បន្ត​បន្ទាប់ ជាមួយនឹង​ការ​ជំរុញ​ឲ្យ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​ងាយ​រង​គ្រោះ ។

ឯកឧត្តម​បញ្ជាក់​ថា អំណោយ​ដែល​សម្តេច​តេ​ជោ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ទាំង​៤​សង្កាត់​នេះ រួម
មាន សង្កាត់​សាក់​សំពៅ​ចំនួន​៤១៨​គ្រួសារ សង្កាត់​រលួស​ចំនួន​៣២៩​គ្រួសារ សង្កាត់​គង​ន​យ
ចំនួន​៥០០​គ្រួសារ និង​សង្កាត់​ទៀន​ចំនួន​១៤២​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ចំនួន​២៥​គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​១​កេស​ទឹកត្រី ទឹក​ស៊ី​អី​ុ​វ និង​ប្រាក់​៥​ម៉ឺន​រៀល ។

គួរ​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ពី​ស្ទឹង​ព្រែក​ត្នោត បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌដង្កោ​ទទួល​រង​គ្រោះ​ចំនួន​ពីរ​បី​ថ្ងៃ​មក​ហើយ ហើយ​ក្នុង​ខណៈនោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តែងតែ​នៅ​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋ ដើម្បី​ដោះស្រាយ​រាល់​កង្វល់​និង​បញ្ហា​របស់​ពួក​គាត់ ។ ពិសេស ការ​ជម្លៀស​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ