ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃដី​ព្រៃ​លិច​ទឹក​រាប់​សិប​ហិ​កតា​កំពុង​រង​ការ​កា.ប់​យក​ដី​ធ្វើស្រែ

14 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ ផ្ទៃដី​ព្រៃ​លិច​ទឹក​រាប់សិប​ហិ​កតា នៅ​ឃុំ​មេលំ ស្រុក​បរិបូ​ណ៍ កំពុងរង​ការ​កា.ប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើស្រែ​ឡើងទឹក ដែល​ការ​កា.ប់​បំផ្លាញ​នេះ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច ឬ​មន្ដ្រី​ជំនាញ​ណា​ទប់ស្កាត់​ឡើយ ។
យោង​តាម​ប្រភព​ពី​ស្រុក​បរិបូ​ណ៍ បានឱ្យដឹង​ថា ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុងភូមិ​មេលំ ស្រុក​បរិបូ​ណ៍​រាប់​សិប​ហិ​កតា​ទាំងនោះ ថ្វី​ដ្បិតថា ជា​ព្រៃ​លិច​ទឹក ប៉ុន្ដែ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​អស់ទៅ

ខេត្ដកំពង់ឆ្នាំង ៖ ផ្ទៃដី​ព្រៃ​លិច​ទឹក​រាប់សិប​ហិ​កតា នៅ​ឃុំ​មេលំ ស្រុក​បរិបូ​ណ៍ កំពុងរង​ការ​កាប់​បំផ្លាញ​ដើម្បី​យក​ដី​ធ្វើស្រែ​ឡើងទឹក ដែល​ការ​កាប់​បំផ្លាញ​នេះ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច ឬ​មន្ដ្រី​ជំនាញ​ណា​ទប់ស្កាត់​ឡើយ ។
យោង​តាម​ប្រភព​ពី​ស្រុក​បរិបូ​ណ៍ បានឱ្យដឹង​ថា ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុងភូមិ​មេលំ ស្រុក​បរិបូ​ណ៍​រាប់​សិប​ហិ​កតា​ទាំងនោះ ថ្វី​ដ្បិតថា ជា​ព្រៃ​លិច​ទឹក ប៉ុន្ដែ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​អស់ទៅ​ហើយ ទើបត្រូវ​បាន​ឈ្មួញ​ទាំងនោះ​ជួល ឱ្យ​ប្រជាពលរដ្ឋ​កាប់​ព្រៃ​លិច​ទឹក​ទាំងនោះ ចេញ​ដើម្បី​ធ្វើ​ដី​ឱ្យ​ស្អាត​គ្មាន​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធ និង​ធ្វើ​ស្រូវ​ឡើង​ទឹក ។ ប៉ុន្ដែ​ទោះបីយ៉ាងនេះ​ក្ដី​តាម​ច្បាប់​ស្ដី​ពី​ជលផល គឺ​ខុសទាំងស្រុង ព្រោះ​បាន​បំពាន​កាប់​រាន​ដី​ព្រៃលិច​ទឹក​ដែល​ច្បាប់​នេះ​បាន​ហាមឃាត់​។ ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា អ្នកកាន់កាប់ជួល​គេ​កាប់​ព្រៃ​ទាំងនោះ ឈ្មោះ យាយ វ៉ា​ន់ ដែល​ជា​អ្នក​ទទួល​លុយ​ពី​ឈ្មួញ ឬ​ក្រុមហ៊ុនមក​ជួល​គេ​កាប់​រាន​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ ។

លោក​កេ​ត សុធា ជំទប់​ឃុំ​មេលំ បានប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មានការ​កាប់​ព្រៃលិច​ទឹក​យ៉ាង​ដូច្នោះ​មែន ប៉ុន្ដែ​ជា​ដី​ដែល​ប្រជាពលរដ្ឋ​បាន​លក់​ទៅ​ឱ្យ​គេ ហើយ​មក​ដល់​ពេល នេះ​ខ្លះ​បាន​លុយខ្លះ​មិន​ទាន់​បាន​លុយ​គ្រប់ និង​ខ្លះ​ទៀត​មិន​បាន​តែ​ម្ដង ។ ប៉ុន្ដែ​គាត់​អះអាង​ថា ដី​នេះ​កាលពីដើម​ជា​ដីស្រែ​ពង្រោះ របស់​ប្រជាពលរដ្ឋ តែ​ក្រោយមក​ពួក​គាត់បោះបង់​ចោល​អស់​ទៅ ទើប​មានព្រៃ​ដុះ​ជិតបែប​នេះ ។ តាម​ប្រភព​ខាងក្រៅ​បានឱ្យ​ដឹងថា ទឹកប្រាក់​ដែល​បាន​ចំណាយ​ក្នុង​ការ​ប្រមូលទិញ​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​មាន​ចំនួនប្រមាណ​៩​ម៉ឺន​ដុល្លារ និង​២៥​លាន​រៀល ។ យោង​តាម​ច្បាប់​ស្ដី​ពី​ជលផល​មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ទ​ន្ទា​ទោស​ក្រោម​បទល្មើស​ជល ផល​ថ្នាក់​ទី​១ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​៣ ទៅ​៥​ឆ្នាំ ចំពោះ​ជន​ណា​ដែល​បាន​កាប់​ឆ្ការ គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោង​កាង និង​ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​លិចទឹក និង​ព្រៃ​កោង ឬ​ការ​បង្ក​ឱ្យ​ភ្លើង​ឆេះ ឬ​ដុតព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ។