ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​យុវជន​ទំនើង៨​នាក់​​ទាស់​គ្នា​ក្នុង​ហាង​ផឹក​ស៊ី​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ សមត្ថកិច្ច​ស្រុក​អូររាំងឪតាម​ប្រមាញ់​ចាប់ខ្លួន​បាន​​យុវជនទំនើង​​ចំនួន​៨​នាក់​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែ​មេ​សា ឆ្នាំ​២០១៥ ។

ខេត្ត​ត្បូងឃ្មុំ​ ៖ សមត្ថកិច្ច​ស្រុក​អូររាំងឪតាម​ប្រមាញ់​ចាប់ខ្លួន​បាន​​យុវជនទំនើង​​ចំនួន​៨​នាក់​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែ​មេ​សា ឆ្នាំ​២០១៥ ។

លោក​វរ​សេនី​យ៏​ទោ​លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ ​បាន​ឱ្យ​ដឹង​ថា ដំ​បូង​គេ​ឃើញ​យុវជន​​២​ក្រុម​​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ហាង​លក់គ្រឿង​ក្លែមយី​ហោ ​«​ពន្លឺ​ពេជ្រ​ចាន់​ហេង » ស្ថិត​នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ដោយ​មួយ​ក្រុម​នៅ​ខ្ចុស​លេខ​២    និង​មួយក្រុម​ទៀត​នៅ​ខ្ចុសលេខ​៤ លុះ​ពេល​ដែល​ស្រវឹង​ស្រឿង​ៗ ក៏​និយាយ​គង​ពាក្យ​សំដី​គ្នា​ ​ស្រាប់តែ​ស្ទុះ​យក​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វា​យ​​គ្នា និង​គប់​ចាន គប់​កែវ​ដាក់​គ្នា បណ្តាល​ឲ្យ​រង​របួស​សងខាង ក្នុង​នោះ​បណ្តាល​ឲ្យ​មាន​របួស​២​នាក់​ ត្រូវ​បាន​ចូល​ពេទ្យ ។ ពេល​ដែល​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៍​មក​ រូប​លោក​ក៏​បាន​ចាត់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ដោយ​បាន​ឃាត់​ក្រុម​ផឹកស៊ី​ទាំង​២​ក្រុម​បាន​ចំនួន​៨​នាក់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ឪ ដើម្បី​សួរនាំ​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪបាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា យុវជន​​ទំនើង​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​រហូត​ដល់​ទៅ​​៨​នាក់​នោះ​មាន ១-​ឈ្មោះប៉េង សាក់​សិទ្ធិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ២-​ឈ្មោះផាត ទូច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៣-​ឈ្មោះភាន់ រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៤-​ឈ្មោះសំ សារ៉ា​រដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ៥-​ឈ្មោះអ៊ឹម សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំងអស់​គ្នា​រស់នៅភូមិ​ស្រែស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ៦-​ឈ្មោះប៉ូ ដា​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​សុ​គ្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ៧-​ឈ្មោះ​ឈុំ ផា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​លេខ​៥ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ៨-​ឈ្មោះគាវ ស៊ី​ណាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​លេខ​៤​កើត ឃុំ​អំពិល​តា​ពកស្រុក​អូរ​រាំង​ឪ ។

ក្រុម​ផឹកស៊ី​បង្ក​ភាព​អណាធិបតេយ្យ​វាយ​ផ្អើល​ពេញ​ហាង​លក់ដូរត្រូវ​បាន​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មេ​សា ឆ្នាំ​២០១៥ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់  ។

លោក​វរ​សេនី​យ៏​ទោ​លឿង រ​ដ្ឋា បញ្ជាក់​ថា ផ្អែក​តាម​បញ្ជា​របស់​លោក​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បំបាត់​ក្រុម​ក្មេង​ទំនើង និង​រក្សា សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុង​ឪ​កាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​ឲ្យ​កាន់តែ​ប្រសើរ​នោះ ៕