ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមផ្កា​ព្រៃ​ច្រើនប្រភេទគ្រោង​ដាំ​តាម​ផ្លូវ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អគ្គនាយក​អប្សរា​គ្រោង​ដាំ​ប្រភេទ​ផ្កា​ព្រៃ​នៅ​តាម​ផ្លូវ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​អភិរក្ស​ពូជ​ផ្កា​ព្រៃ ក៏​ដូច​ជា​ការ​លម្អ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​និង​កំពុង​រៀបចំ​ដាំ​ដើម​ផ្កា​ព្រៃ​លម្អ​តាម​បណ្ដោយ​ផ្លូវ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​រៀបចំ​នៅ​បរិវេណ​ខាង​មុខ​ប្រា​សាទអង្គរវត្ត…

ខេត្ត​សៀម​រា​ប ៖ អគ្គនាយក​អប្សរា​គ្រោង​ដាំ​ប្រភេទ​ផ្កា​ព្រៃ​នៅ​តាម​ផ្លូវ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​អភិរក្ស​ពូជ​ផ្កា​ព្រៃ ក៏​ដូច​ជា​ការ​លម្អ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​និង​កំពុង​រៀបចំ​ដាំ​ដើម​ផ្កា​ព្រៃ​លម្អ​តាម​បណ្ដោយ​ផ្លូវ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​រៀបចំ​នៅ​បរិវេណ​ខាង​មុខ​ប្រា​សាទអង្គរវត្ត និង​ពង្រីក​ការ​រៀបចំ​នៅ​តំបន់​ជុំវិញ​បន្ថែម​ទៀត​។

លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មាន​ប្រសាសន៍​ជុំវិញ​ការ​រៀបចំនេះ​យ៉ាង​ដូច្នេះ​ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ផែនការ​គិតគូរ​ពី​ការ​រៀបចំ​នេះ​រួចរាល់ ហើយ​គម្រោង​នេះ​បាន​ចាប់ផ្តើម​មុនគេ​នៅ​តាម​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត ដែល​ដាំ​ប្រភេទ​ផ្កា​ព្រៃ​មួយ​ចំនួន​មាន​ដូច​ជា ផ្កា​ក្ងោក ផ្កា​ចំប៉ី ផ្កា​ត្របែកព្រៃ ផ្កា​រលួស និង​ផ្កា​រំដួល​ជាដើម​។​

លោក អគ្គនាយក​បន្ថែម​ថា ទៅ​ថ្ងៃក្រោយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យកគំនិត​នេះ​ដើម្បី​រៀបចំ​ដាំ​នៅ​តាម​បណ្ដោយ​ផ្លូវ​វង់​តូច​វង់​ធំ គឺ​ត្រូវ​មាន​ផ្កា​ចម្រុះ​ពណ៌ ដើម្បី​ជា​ទស្សនីយភាព​កាន់តែ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ពេល​ជិះ​កាត់​តាម​ផ្លូវ​ទាំងនោះ​។

លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងប្រាប់​ក្រុម​អ្នក សារ ព័ត៌​មាន​​កាលពី​ពេល​ថ្មី​ៗ​នៅ​មុខ​ប្រាសាទ អង្គរវត្ត ក្នុង​ពិធី​ដាំ​ដើម​ព្នៅ​ជាមួយ​ព្រះ សង្ឃ បាន​បន្ថែម​ថា ក្រៅពី​កិច្ចការ​ការ​អភិរក្ស​ពូជ​ផ្កា​ព្រៃ​ហើយ ក្នុង​នោះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​គិត​ពី​ពូជ​ផ្កា​ណា​ដែល​មាន​ក្លិនក្រអូប​ផង​ដែរ ដែល​ក្លិន​របស់​វា​ជា​ចំណែក​មួយ​ក្នុង​ការ​ទាក់​ទាញ និង​ធ្វើ​ឱ្យ​ទេសចរ​មាន​អារម្មណ៍ល្អ​ពេល​ដើរ​កាត់​សួនផ្កា​ទាំងនោះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ