ខណៈពេលលោកអ្នកជួបឧប្បត្តិហេតុបាត់សោរថយន្តយីហោ Chrysler ដើម្បីជាភាពងាយស្រួលនោះគឺត្រូវច្បាស់ថា រថយន្តអ្នកម៉ូដែលអ្វីស៊េរីឆ្នាំផលិតយ៉ាងណា ទើបការផ្លាស់ប្តូរអាចធ្វើទៅបានដោយឥតកង្វល់ ។ ដោយផ្អែកលើម៉ូដែលឆ្នាំផលិតលោកអ្នកប្រហែលជាអាចតម្រូវឱ្យមានឈីបតូចមួយដូចជា របស់កុំព្យូទ័រនៅក្នុងកូនសោរបស់អ្នកមានន័យថា សោថ្មីនឹងចាំបាច់ត្រូវប្រើប្រាស់កម្មវិធីខ្លះៗជាមួយនឹងឈីបនោះ ។
ទោះជាយ៉ាងណា នៅតាមក្រុមហ៊ុនចែកចាយបន្តរថយន្ត Chrysler នានា ក៏ដូចជាជាងសោឯកទេសផ្សេងៗនឹងប្រើប្រាស់កម្មវិធីពាក់ព័ន្ធសោរថយន្តតាមធម្មតាជាមិនខាន ។
ខាងក្រោមនេះជាសេចក្តីណែនាំថា តើគួរធ្វើយ៉ាងម៉េចពេលបាត់សោរថយន្ត Chrysler ៖
១-ចូរទាក់ទងទៅក្រុមហ៊ុនចែកចាយបន្ត និងជាងសោជំនាញ ។ ពន្យល់ប្រាប់ពួកគេថា អ្នកបានធ្វើបាត់សោរថយន្តហើយ គឺអ្នកត្រូវការប្តូរថ្មី ។
២-សរសេរពីលេខសម្គាល់របស់រថយន្តអ្នក គឺលេខ (VIN) ។ លេខនេះស្ថិតនៅក្នុងស៊ុមទ្វារត្រង់កៅអីអ្នកបើកបរ ដែលគេមានរៀបរាប់ពីការចុះលេខ និងព័ត៌មានពាក់ព័ន្ធនឹងការទិញរថយន្តតែម្តង ។
៣-ធ្វើដំណើរទៅក្រុមហ៊ុនចែកចាយបន្ត ឬហាងធ្វើសោ ។ យកលេខ VIN និងស៊េរីឆ្នាំរបស់រថយន្តប្រគល់ឱ្យពួកគេ ។ ប្រសិនជាសោរថយន្តអ្នកមានឈីបក្នុងនោះក្រុមហ៊ុននិងជាងសោប្រាកដជាអាចកំណត់បាននូវអ្វីដែលជាមូលដ្ឋាននៅលើលេខ VIN នោះដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើសោថ្មី ។ រង់ចាំមួយខណៈទម្រាំតែជាងធ្វើសោថ្មីរួចហើយ ទូទាត់សេវាធ្វើនោះជូនពួកគេជាការស្រេច ៕
ចែករំលែកព័តមាននេះ