ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួបគ្រោះអកុសល ពេល​​ទៅ​បេះ​ត្រកួនខាងក្រោយផ្ទះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​មានករណី​​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ក្នុង​ទឹកស្រី​​ក្បែរ​ផ្ទះ ត្រូវបានគេសង្ស័យ​ថា​ ជន​រង​គ្រោះ​ដើរទៅ​បន្លែ​ត្រកួន​ម្នាក់ឯង លុះ​​ជម្ងឺ​រើ​ឡើង​ ​ក៏​​ដួល​ធ្លាក់​ចូល​ទៅ​ក្នុងទឹក​​ស្រះ​​ បណ្តាល​ឱ្យ​លង់​​បាត់បង់ជីវិត​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​២៨…

ខេត្ត​ប៉ៃលិន ៖ ​មានករណី​​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ក្នុង​ទឹកស្រី​​ក្បែរ​ផ្ទះ ត្រូវបានគេសង្ស័យ​ថា​ ជន​រង​គ្រោះ​ដើរទៅ​បន្លែ​ត្រកួន​ម្នាក់ឯង លុះ​​ជម្ងឺ​រើ​ឡើង​ ​ក៏​​ដួល​ធ្លាក់​ចូល​ទៅ​ក្នុងទឹក​​ស្រះ​​ បណ្តាល​ឱ្យ​លង់​​បាត់បង់ជីវិត​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​២៨ ខែកញ្ញា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជន​រង​គ្រោះឈ្មោះ គុយ ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​រស់នៅ​ភូមិ​ខាងលើ ។

​តាម​ប្រភពព័ត៌មាន​បាន​​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះដើរទៅ​ខាងក្រោយ​ផ្ទះ​តែ​ម្នាក់ឯង ដើម្បី​​បេះ​​ត្រកួន​នៅ​ក្នុង​ស្រះ​ទឹក​ក្បែរ​ផ្ទះ​របស់​ឈ្មោះ គុយ ធី ត្រូវជា​បង​បង្កើត​របស់​ខ្លួន​ ដើម្បី​យក​មក​ធ្វើ​ម្ហូប លុះ​សង្ស័យ​តែ​​ជំងឺ​សរសៃប្រសាទ​រើ​ឡើង​វិញ វិលមុខ​រអិល​ជើង​ដួល​ចូល​ទៅ​ក្នុង​ទឹក​ស្រះ​ បណ្តាល​ឱ្យ​លង់​​បាត់បង់ជីវិត​តែ​ម្តង ។

តាម​ប្រភពព័ត៌មានបានបន្តទៀត​ថា នៅ​ពេល​បាត់​ជន​រង​គ្រោះ​អស់​រយៈពេល​យូរ ក៍នាំគ្នា​​ដើរ​រក​មើល ​ស្រាប់តែ​ប្រទះ​ឃើញ​​បាត់បង់ជីវិត​នៅ​ក្នុងទឹក​​ស្រះ​ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​ ។

បច្ចុប្បន្ន សព​បុរស​រង​គ្រោះ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច ចុះ​ទៅ​ត្រួតពិនិត្យ ​និង​ធ្វើ​កោសល្យវិច័យ ហើយ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ