ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស ទាំងស្រី​១​ក្រុម​ចូល​ក្លឹ​ប យក​ទាំង​ដែកឆាប​តាម អស់លក្ខណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រុស​៤​នាក់ រួម​នឹង​ស្ត្រី​ម្នាក់ បាន​នាំ​គ្នា​ចូល​លេង​ក្លឹ​ប​ដោយ​យក​ដែកឆាប​ចូល​ទៅ​មួយ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ រួច​ឃាត់​ទាំង​៥​នាក់​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​ភ្លាម​ៗ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ប្រុស​៤​នាក់ រួម​នឹង​ស្ត្រី​ម្នាក់ បាន​នាំ​គ្នា​ចូល​លេង​ក្លឹ​ប​ដោយ​យក​ដែកឆាប​ចូល​ទៅ​មួយ តែ​ក៏​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ រួច​ឃាត់​ទាំង​៥​នាក់​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌ​ភ្លាម​ៗ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​ក្លឹ​ប​មិត​ណាយ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1C-9741 និង​ម៉ូតូ​មូ​យ​គ្រឿង​ទៀត ម៉ា​កនិច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1CW-2179​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជនសង្ស័យ​ទាំង​៥​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​លេង​ក្លឹ​ប «​មិត​ណាយ​» នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក៏​ត្រូវ​កម្លាំង​សន្តិសុខ​ក្លឹ​ប​ឆែកឆេរ ក៏​ស្រាប់តែ​រក​ឃើញ​ដែកឆាប​ជំ​ពុះ​ទុង មាន​គំរប​បិ​ច​តែ​ម្ត ហើយ​ក៏​ត្រូវ​សន្តិ​សុខ​បាន​ណែនាំ​រួច ជនសង្ស័យ​ក៏​យក​ដែកឆាប​នោះ​ដាក់​ក្នុង​កែបម៉ូតូ​រួច​ចូល​រាំ បន្ទាប់​មក​បាន​ចេញ​មក​ខាងក្រៅ ហើយ​ក៏​យក​ដែកឆាប​ចូល​ទៅ​ខាងក្នុង​ម្តងទៀត​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ សន្តិសុខ​ក្លឹ​ប​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ដល់ទី​តាំង​កើតហេតុ ប៉ុន្តែ​ដោយសារ​តែ​សមត្ថកិច្ច​មិន​មាន​ឯកសណ្ឋាន​ត្រឹម​ត្រូវ ក៏​ត្រូវ​ជនសង្ស័យ​ខាងលើ​បាន​សើចចំអក​ដាក់​សមត្ថកិច្ច​ថា «​អត់​មាន​ឯកសណ្ឋាន​» ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ទៅ​វិញ ហើយ​យក​ឯកសណ្ឋាន ព្រមទាំង​ស្ពាយ AK មក​កន្លែង​កើតហេតុ​ម្តងទៀត ទើប​ជនសង្ស័យ​ស្ងាត់​មាត់​ឈឹង ។

ក្រោយមក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​ឲ្យ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ