ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាហេតុផលដែលអ្នកមិនគួរគិតអវិជ្ជមានលើអនាគតរបស់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការសិក្សា ពិតជាសំខាន់ក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ វាពិតជាអាចជួយនូវអនាគតរបស់មនុស្សគ្រប់រូប ឱ្យបានសម្រេចសេចក្តីប្រាថ្នា ជួយនូវជីវភាព និងការរកប្រាក់កម្រៃនានា និងអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានភាពជោគជ័យក្នុងជីវិតផងដែរ ខណៈដែលមានមតិខ្លះ…

រាជធានីភ្នំពេញ ៖ ការសិក្សា ពិតជាសំខាន់ក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ វាពិតជាអាចជួយនូវអនាគតរបស់មនុស្សគ្រប់រូប ឱ្យបានសម្រេចសេចក្តីប្រាថ្នា ជួយនូវជីវភាព និងការរកប្រាក់កម្រៃនានា និងអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានភាពជោគជ័យក្នុងជីវិតផងដែរ ខណៈដែលមានមតិខ្លះ និយាយថាមិនចាំបាច់រៀនជ្រៅជ្រះក៏អាចក្លាយជាអ្នកមានបានដែរ ។ វាពិតណាស់ មានសេដ្ឋីខ្លះរៀនមិនបានច្រើននោះទេ អ្នកខ្លះទៀត រៀនមិនទាំងចប់ថ្នាក់វិទ្យាល័យផង។

បើទោះជាយ៉ាងនេះក្តី តែអ្នកជំនាញម្នាក់ដែលមានប្រជាប្រិយក្នុងប្រទេសកម្ពុជាជឿជាក់ថា ការសិក្សាពិតជាមានសារៈសំខាន់ចំពោះមនុស្សគ្រប់រូប ដោយលោកបាននិយាយថា លោកមានថ្ងៃនេះក៏ព្រោះតែលោកខិតខំប្រឹងប្រែងរៀនសូត្រ ទាំងដែលលោកមានកំណើតពីគ្រួសារដែលក្រីក្រនោះ។

យ៉ាងណាមិញ ក៏មានការលើកជាសំនួរផងដែរទាក់ទងនឹងការសិក្សាដូចនេះថា រៀនដើម្បីអ្វី បើរៀនហើយមិនដឹងធ្វើអ្វីដដែលហ្នឹង? អ្វីដែលរៀនហើយមិនដឹងយកទៅប្រើយ៉ាងមិច យកទៅប្រកន្លែងណា? ដូចនេះនៅពេលដែលគាត់យល់អ៊ីចឹង ដំណោះស្រាយរបស់គាត់គឺខ្ជិលទៅរៀនតែម្តង។

លោក ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ បានបន្តឆ្លើយតបនូវសំនួរទាំងនេះថា «សម្រាប់ខ្ញុំ ខ្ញុំយល់ថា យើងគួរទៅរៀនឱ្យចេះសិន ។នៅពេលយើងរៀនចេះ យើងមានជំនាញ ទើបយើងដឹងថាយើងនឹងចង់ធ្វើអ្វី។ ឧទា ហរណ៍ថា បើយើងមិនទាន់ចេះបើកឡាន កុំថាឡើយយើងមិនដឹងបើកទៅណា សូម្បីតែបើកឱ្យទៅមុខនឹងមិនទៅផង ប៉ុន្តែបើយើងទៅរៀនបើកឡានឱ្យចេះសិន នៅពេលដែលយើងចេះបើកហើយ នៅលើឡានយើងនឹងដឹងថាយើងចង់ទៅណាហើយ។ យ៉ាង ណាមិញជីវិតយើងជាអ្នករៀនសូត្រក៏ដូចគ្នាដែរ មនុស្សគិតអវិជ្ជមាន ឬក៏បុគ្គលខ្លះគាត់រស់នៅក្នុងជីវិតរបស់គាត់ ប៉ុន្តែគាត់ស្ពាយនូវភាពខ្ជិលរបស់គាត់មកជាមួយ។

លោកបានបន្តថា «សម្រាប់ខ្ញុំ កាលពីដើមឡើយ គ្រួសាររបស់ខ្ញុំនៅមានជីវភាពក្រីក្រ ខ្វះខាត ពេលនោះក៏ខ្ញុំមិនទាន់ដឹងថាទៅធ្វើអ្វីដែរ ព្រោះថាទី ១ យើងអត់មានចំណេះ ជំនាញក្នុងខ្លួន ហើយខ្ញុំនៅក្មេងមិនទាន់គិតអ្វីចេញ ហើយស្ថានភាពគ្រួសារក៏នៅខ្វះខាត ក៏ប៉ុន្តែក្រុមគ្រួសាររបស់ខ្ញុំនៅតែបញ្ជូនខ្ញុំឱ្យទៅរៀន ហើយខ្ញុំខ្លួនឯងបានខិតខំរៀនសូត្រទៀត តាមការណែនាំរបស់ក្រុមគ្រួសារ របស់ឪពុកម្តាយ។ បន្ទាប់ពីបានសិក្សា រួចហើយខ្ញុំហាក់បីដូចជាខ្ញុំបានដល់កំពូលភ្នំមួយអ៉ីចឹង នៅពេលដែលខ្ញុំនៅត្រឹមចង្កេះភ្នំខ្ញុំពិតជាមើលមិនឃើញអ្វីៗដែលនៅម្ខាងទៀតនៃភ្នំ ប៉ុន្តែនៅពេលដែលខ្ញុំខំប្រឹងដើរផង វាផង រត់ផង តោងផង រហូតបានដល់កំពូលភ្នំមួយ ទោះបីជាមិនចាំបាច់មាននរណាម្នាក់មកព័ណ៌នាប្រាប់ខ្ញុំអំពីសម្រស់ដែលនៅម្ខាងទៀតនៃភ្នំ ក៏ភ្នែករបស់ខ្ញុំមើលឃើញដោយខ្លួនឯងដែរ»។

លោក ឃីម សុខហេង បានន្ថែមថា «នៅពេលដែលយើងនៅត្រឹមចង្កេះភ្នំម្ខាង គឺប្រៀប បីយើងនៅមិនទាន់រៀនសូត្របានអ្វីមួយអ៉ីចឹង ដូចនេះខ្ញុំជឿជាក់ថាការសិក្សាពិតជាបានផ្តាស់ប្តូរជីវិតរបស់ខ្ញុំ ផ្លាស់ប្តូរជីវភាពខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំ ហើយការអប់រំពិតជាឧបករណ៍ដែលមានអំណាចបំផុត ដែលបានផ្តល់ឳកាសឱ្យខ្ញុំបានវិវឌ្ឍន៍ខ្លួនឯង ហើយនឹងមិនត្រឹមតែជួយខ្លួនឯង ជួយគ្រួសារនោះទេ គឺជួយដល់សង្គមទាំងមូលផងដែរ»។

មានមនុស្សជាច្រើនប្រាថ្នាចង់មានចង់បាន ចង់ស្រួល ប៉ុន្តែគាត់មិនដឹងថា ធ្វើយ៉ាងដូចម្តេច។ មានមនុស្សជាច្រើននៅពេលដែលត្រូវការលុយចាយ ត្រូវការចំណាយលើរបស់ របរដែលចាំបាច់ ហើយពេលដែលខ្លួនអត់លុយ គឺពិបាកណាស់ លោកក៏ធ្លាប់ជួបបទពិសោធន៍នេះដែរ តែប្រសិនបើយើងងាកមើលមួយជ្រុងទៀត មនុស្សស្គាល់លុយគ្រប់គ្នា ហើយមនុស្សជាច្រើនចេះសរសេរ ចេះអាន ប៉ុន្តែមិនមានមនុស្សជាច្រើនគាត់ចេះរកលុយ ហើយគាត់រកបានសល់នោះទេ»។

អ៊ីចឹងសំនួរសួរថាហេតុអ្វី? ពេលខ្លះយើង មើលឃើញ យើងស្តាប់លឺ ប៉ុន្តែរឿងខ្លះយើងមិនយល់ ហេតុផលងាយយល់នោះទេ នៅពេលយើងមិនទាន់ចេះ ទោះបីចម្លើយនៅ នឹងមុខក៏យើងមើលមិនឃើញដែរ ទាំងនេះមកពីយើងមិនដល់ អាចថាយើងរៀនមិនដល់ ចំណេះដឹងយើងមិនដល់ បញ្ញារបស់យើងមិនដល់។ មនុស្សជាច្រើនចង់បានជោគជ័យក្នុងជីវិត ប៉ុន្តែពួកគេគ្រាន់តែមិនដឹងថាបានដោយរបៀបណា៕

អត្ថបទសរសេរ ដោយ