ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​ល្អ​ក្តី​អាក្រក់​ក្តី​ចាប់ផ្តើម​ពី​ចិត្ត​ទៅ​មុន

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ទាំង​៨​ភាគ គាថា​ដំបូង​(​មនោ​បុព្វ​ង្គ​មា ធ​ម្មា​…)​គឺ​និយាយ​អំពី​ចិត្ត​នេះឯង ចិត្តជា​ធំ ចិត្តជា​ប្រធាន ចិត្ត​ដ៏​វិសេស គ្រប់​កិច្ចការ​ទាំងអស់​សម្រេច​មក​អំពី​ចិត្ត សេចក្ដី​ល្អ ឬ​អាក្រក់​ទាំងឡាយ​គឺ​ចាប់ផ្ដើម​ពី​ចិត្ត​ទៅ​មុន ។…

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ទាំង​៨​ភាគ គាថា​ដំបូង​(​មនោ​បុព្វ​ង្គ​មា ធ​ម្មា​…)​គឺ​និយាយ​អំពី​ចិត្ត​នេះឯង ចិត្តជា​ធំ ចិត្តជា​ប្រធាន ចិត្ត​ដ៏​វិសេស គ្រប់​កិច្ចការ​ទាំងអស់​សម្រេច​មក​អំពី​ចិត្ត សេចក្ដី​ល្អ ឬ​អាក្រក់​ទាំងឡាយ​គឺ​ចាប់ផ្ដើម​ពី​ចិត្ត​ទៅ​មុន ។

មើលចុះ ! មនុស្ស​ដែល​យើង​ព្រម​ទទួល​ថា​គេ​ជា​មនុស្ស​ល្អ ក៏​ព្រោះ​គេ​បាន​ធ្វើ​ល្អ និយាយ​ល្អ ប្រព្រឹត្ត​ល្អ​ទាំង​អស់នេះ​ព្រោះ​មក​អំពី​គេ​មានការ​គិត​ល្អជា​មូលដ្ឋាន​គឺ​ចិត្ត​ហ្នឹងឯង ។

អាច​និយាយ​ម្យ៉ាងទៀត​ថា គេ​តាំងចិត្ត​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​ក៏​ប្រព្រឹត្ត​ធ្វើ​ល្អ​ទៅ​តាម​ការ​តាំងចិត្ត​នោះ ដោយហេតុ​ថា ក្នុង​លោក​នេះ​មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង ជាង​យើ​ង​​ខ្លួនឯង​ជា​មនុស្ស​ល្អ​នោះ​ឡើយ ហេតុនេះ​បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​សេចក្ដី​ល្អ​មក​លើ​យើ​ង​ គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​ល្អ​ឲ្យ​ខ្លួនឯង​ជា​មុន​សិន ទើប​សេចក្តី​ល្អ​នេះឯង​ជួយ​ខ្លួន​យើង​ឱ្យ​មាន​ប្រសិទ្ធភាព មាន​ឥទ្ធិពល​លើ​អ្វី​ៗ​គ្រប់យ៉ាង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ