ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ប្តី​ប្រពន្ធ​​ជួបគ្រោះអកុសល​លើ​ផ្លូវជាតិលេខ​៥​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​​​រវាងរថយន្ត​បុកជាមួយម៉ូតូ បណ្តាល​ឱ្យ​២​នាក់​ប្តី​ប្រពន្ធ​បាន​បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ។​ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែកញ្ញា ឆ្នាំ​២០២០ ​តាមប​ណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ…

​ខេត្តបន្ទាយមានជ័យ ៖ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​​​រវាងរថយន្ត​បុកជាមួយម៉ូតូ បណ្តាល​ឱ្យ​២​នាក់​ប្តី​ប្រពន្ធ​បាន​បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែកញ្ញា ឆ្នាំ​២០២០ ​តាមប​ណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣៧៦-៣៧៧ ស្ថិត​នៅ ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្ត បន្ទាយ​មាន​ជ័យ ។

​លោក​វរសេនីយ៍ទោ​សួន នី​ប៉ូ នាយ​រង​ការិយាល័យ បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​​ទាំង២នាក់​ប្តីប្រពន្ធ​ដែលបាត់បង់ជីវិត​ខាងលើ ​ក្នុងនោះ​បុរសជា​ប្តី​ឈ្មោះ​តុ​ប យ៉ា​ន អាយុ​៦៧​ឆ្នាំ​ ជា​អ្នកបើកបរម៉ូតូ ចំណែក​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ ឈ្មោះ​ម៉ៅ យុង អាយុ​៦៩​ឆ្នាំ ។ ជនរងគ្រោះទាំង​​២នាក់​រស់នៅ​ភូមិ​សូ​រិ​យា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះទាំង​២នាក់​ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​​ឌ្រីម​ ពាក់​ស្លាក់​លេខ ប​.​មាន​ជ័យ 1V. 4443 ។ ដោយឡែកភាគី​ខាង​រថយន្តមួយគ្រឿងម៉ាកកា​មរី ពណ៌​ទឹកសមុទ្រ ​ស៊េរី​ឆ្នាំ​1995​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2E-2717 អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។​

​លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ថា​ ​នៅ​មុន​ពេល​កើតហេតុ មានប្តីប្រពន្ធ​​​២នាក់ជិះ​​ម៉ូតូ​មួយ​គ្រឿង​​ ធ្វើ​ដំណើរតាម​បណ្តោយផ្លូវជាតិលេខ​៥​ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៧៦-៣៧៧ ​ស្រាប់តែ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​​កាមរី​បាន​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យជនរងគ្រោះទាំង​២​នាក់​ប្តី​ប្រពន្ធ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើតហេតុ​ ។ ​ចំណែក​អ្នកបើកប​រថយន្ត​​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។​ ពាក់ព័ន្ធ​នឹងករណីនេះ ​មូលហេតុ​​គឺ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ទើប​បង្ក​ឱ្យមានគ្រោះថ្នាក់បែបនេះ​។

បច្ចុប្បន្ន​​ម៉ូតូ​និង​រថយន្ត​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ដើម្បី​រក​ម្ចាស់​រថយន្ត​មកចូលខ្លួនមក​​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់ រីឯ​សព​ជន​រង​គ្រោះ​ទាំង​២នាក់ប្តីប្រពន្ធ ត្រូវ​បានសមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រ​ពៃ​ណី ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ