ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងមួយឆ្នាំៗកម្ពុជាបង្កើតសំរាមប្រមាណជិត៤លានតោនក្នុងនោះ ៦៥ ភាគរយជាសម្រាមសើម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយឃើញបរិមាណសម្រាម សំណល់ ទីប្រជុំជន ដែលបានបង្កើតឡើងនៅកម្ពុជា គឺមានចំនួនជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសម្រាម ដែលកម្ពុជាបង្កើតប្រមាណជិត…

រាជធានីភ្នំពេញ ៖ ដោយឃើញបរិមាណសម្រាម សំណល់ ទីប្រជុំជន ដែលបានបង្កើតឡើងនៅកម្ពុជា គឺមានចំនួនជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសម្រាម ដែលកម្ពុជាបង្កើតប្រមាណជិត ៤លានតោន ក្នុងនោះ ៦៥ ភាគរយ ជាសម្រាម សើម ២០ ភាគរយ ជាថង់ប្លាស្ទិក និងជាង១០ ភាគរយ ជាសំណល់រឹង។ ក្រសួងបរិស្ថានបានរៀបចំអនុក្រឹត្ យដើម្បីហាមឃាត់ និងកាត់បន្ថយការនាំចូល និងការផលិតផលធ្វើពីប្លាស្ទិចមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល ដើម្បីកាត់បន្ថយការប្រើប្រាស់ និងការបន្ថយការបំពុលដោយប្លាស្ទិកក្នុងបរិស្ថាន។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានសហការណ៍ ជាមួយក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ បានរៀបចំ ទិវាសម្អាតពិភព លោក នៅមុខវត្តឧណ្ណាលោម ព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ ជាច្រើនរូបចូលរួម។ សកម្មភាពនៅថ្ងៃនោះផងដែរ ជាការបង្ហាញពីទឹកចិត្ត របស់បងប្អូនទាំងអស់ ដែលបានចូលរួមលើកកម្ពស់តម្លៃបរិស្ថាន ធ្វើឲ្យទីក្រុងយើងគ្មានសម្រាម ។ មិនតែប៉ុណ្ណោះសកម្មភាពនាថ្ងៃនេះ នឹងក្លាយជាការដាស់អារម្មណ៍ដល់ ជនមួយចំនួនតូច ដែលបានបោះចោលសម្រាមពាសវាលពាសកាលតាមផ្លូវសារណៈ ឲ្យភ្ញាក់រលឹកឡើងវិញឲ្យចេះចូលរួមសម្អាតបរិស្ថានក្រុងយើងទាំងអស់គ្នា។ទីក្រុងយើងស្អាត គឺជាមោទនភាពរបស់ប្រជាជនយើង ដែលទីក្រុងយើងមានសោភណ៌ភាព ស្រស់ស្អាត បៃតងជានិច្ច។

យោងតាមមន្ត្រីក្រសួងបរិស្ថន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ បានធ្លាប់បានឱ្យដឹង កាលពីខែ កក្កដា កន្លងទៅ នៅក្នុងរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០ ភាគរយ សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០ ភាគរយ សំណល់ក្រដាស ៦ភាគរយ កៅស៊ូ និងស្បែក ០,២ភាគរយ សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០ភាគរយផងដែរ៕

អត្ថបទសរសេរ ដោយ