ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​រថយន្ត​នៅ​សៀមរាប ក៏​រក​​​ឃើញ​​នៅ​ភ្នំពេញ ជនសង្ស័យ​ភ័យ​បង្ខំ​ចិត្ត​រត់​គេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX.៣៥០​មួយ​គ្រឿង ត្រូវ​ចោរលួច​យក​ទៅ​បាត់​អស់​រយៈពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ នៅ​ខេត្តសៀមរាប ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​នៅ​កន្លែង​លាង​រថយន្ត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ដឹងខ្លួន​ទាន់​ហើយ​រត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្ខំចិត្ត​ចុះ​រត់គេច​បាត់​ស្រមោល ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX.៣៥០​មួយ​គ្រឿង ត្រូវ​ចោរលួច​យក​ទៅ​បាត់​អស់​រយៈពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ នៅ​ខេត្តសៀមរាប ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​នៅ​កន្លែង​លាង​រថយន្ត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ដឹងខ្លួន​ទាន់​ហើយ​រត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្ខំចិត្ត​ចុះ​រត់គេច​បាត់​ស្រមោល ។

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០៥ ខាងជើង​ភោជនីយដ្ឋាន​បុ​ប្ជា​រាជធានី ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ រថយន្ត​នោះ​ពាក់​ផ្លា​ក​លេខ​ខេមរៈ​ភូមិន្ទ​៨៧៥២ ដែល​មាន​ម្ចាស់​ជា​មន្ត្រី​យោធា ហើយ​ត្រូវ​ជនសង្ស័យ​ដោះ​ផ្លា​ក​លេខ​បាត់ ។

តាម​ឈ្មោះ ឆ​ន ដា​រា អាយុប្រមាណ​២៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ដែល​ជា​កូន​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ខ្លួន​បាន​ជិះ​រថយន្ត​ខាងលើ​ជា​របស់​ឪពុក ទៅ​ប្រ​គួ​តបាល់​នៅ​ខេត្តសៀមរាប ដោយ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ ហើយ​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ។

តាម​កូន​ម្ចាស់​រថយន្ត​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា នេះ ស្រាប់តែ​មាន​អ្នក​ស្គាល់គ្នា​ប្រទះ​ឃើញ​រថយន្ត​នោះ មានការ​សង្ស័យ​ក៏បាន​ទូរស័ព្ទ​ប្រាប់​ខ្លួន មក​មើល​ទើប​ដឹង​ថា រថយន្ត​របស់​ខ្លួន​បាត់​ក៏បាន​ទៅ​សួរនាំ​មើល ជនសង្ស័យ​ដឹងខ្លួន​ទាន់​ក៏បាន​បើក​រថយន្ត​រត់​តែ​រត់​មិន​រួច ជិះ​ចេញ​បាន​បន្តិច​ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ចុះ​រត់គេច​ខ្លួន​ចោល​រថយន្ត​តែ​ម្តង ។

រថយន្ត​នោះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ចុះ​ទៅ​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​មូលដ្ឋាន កង​រាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ ដើម្បី​អោយ​ម្ចាស់​យក​ឯកសារ​មក​បង្ហាញ រួច​ប្រគល់​អោយ​ម្ចាស់​វិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ