ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ថ្ងៃ​២៧-២៩ ខែកញ្ញា​នេះ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្យល់​បក់​ខ្លាំង ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា មានកា​រវិ​វត្ត​ប្រែប្រួល រហ័ស ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា មានកា​រវិ​វត្ត​ប្រែប្រួល រហ័ស ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស​បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម ។

ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ ជា​ពិសេស នៅ​តំបន់​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់មាត់​សមុទ្រ ដែល​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង ខ្យល់​បក់​ខ្លាំង ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ នៅ​ថ្ងៃ​បន្តបន្ទាប់​នេះ ប្រព័ន្ធ​សម្ពាធ​ទាប នឹង​រំកិល​ចុះ​មក​ក្រោម ឆ្លងកាត់​លើ​ភាគ​ខាងជើង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​បញ្ជាក់​ថា លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧-២៩ ខែកញ្ញា មាន​ស្ថានភាព​ដូច​ខាងក្រោម ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ និង​កើន​ឡើងជា​លំដាប់ ស្ទើរ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ជា​ពិសេស នៅ​តំបន់​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់មាត់​សមុទ្រ ដែល​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង ខ្យល់​បក់​ខ្លាំង ផ្គរ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់​ភ្នំ និង​អ្នកនេសាទ អ្នកដំណើរ​សមុទ្រ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​នានា ដែល​អាច​កើតឡើង​ដោយ​បាតុភូត​ធាតុអាកាស​នេះ​ផង​ដែរ ៕