លោកស្រីកែវ មុំលាតត្រដាងរឿងគួរនិងមិនគួរធ្វើដើម្បីកុំឱ្យអាជីវកម្មបរាជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដូចយើងដឹងស្រាប់ហើយការបង្កើតអាជីវកម្ម មើលទៅងាយស្រួល ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមហើយ សួរថាតើត្រូវធ្វើឱ្យមាននិរន្តភាព ឬ ត្រឹមតែ មួយគ្រា ?…
រាជធានីភ្នំពេញ ៖ ដូចយើងដឹងស្រាប់ហើយការបង្កើតអាជីវកម្ម មើលទៅងាយស្រួល ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមហើយ សួរថាតើត្រូវធ្វើឱ្យមាននិរន្តភាព ឬ ត្រឹមតែ មួយគ្រា ?…
រាជធានីភ្នំពេញ ៖ ដូចយើងដឹងស្រាប់ហើយការបង្កើតអាជីវកម្ម មើលទៅងាយស្រួល ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមហើយ សួរថាតើត្រូវធ្វើឱ្យមាននិរន្តភាព ឬ ត្រឹមតែ មួយគ្រា ? តើត្រូវបោះបង់ចោលពាក់កណ្តាលទីទេ ប្រសិនបើយើងជួបឧបសគ្គ? តើយើងត្រូវការចាំបាច់ទេ នូវបទពិសោធន៍ និងចំណេះដឹងទីផ្សា? ទាំងនេះសុទ្ធសឹងតែជាសំនួរ ដែលអ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន មានចម្ងល់។
តាមរយៈការហែលឆ្លងនៃរសជាតិជីវិត ក្នុងភាពទាំងបរាជ័យនិងជោគជ័យ លោកស្រី កែវ មុំ ជានាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានឱ្យដឹងថា ការបង្កើតអាជីវកម្មងាយស្រួលទេ ប៉ុន្តែសួរថា ធ្វើយ៉ាងណាដើម្បីឱ្យវាមាននិរន្តភាព? មិនមែនត្រឹមតែមាននិរន្តភាពទេ ត្រូវតែមានការអភិវឌ្ឍន៍ទៅទៀត។
លោកស្រី កែវ មុំ បានថ្លែងថា «ជួនកាលការបង្កើតធ្វើឱ្យនិរន្តភាពពេលខ្លះវាអាចធ្វើបាន ប៉ុន្តែដល់ទៅការអភិវឌ្ឍន៍វាទៅជាពិបាកសម្រាប់យើងវិញ អានឹងដែលជាបញ្ហា។ ឧទាហរណ៍ថាធ្វើឱ្យនិរន្តភាព គាត់មានអាជីវកម្ម លក់ដូរនៅផ្ទះ ហើយនៅតែបន្តលក់រហូតត្រឹមតែប៉ុណ្ណឹង តកូនតចៅក៏នៅតែប៉ុណ្ណឹង ប៉ុន្តែមកដល់បច្ចុប្បន្ននេះ យើងឃើញថាពិភពលោកគឺមានផ្លាស់ប្តូរ បើយើងមិនខំប្រឹងពង្រីកខ្លួនទេ គឺអាជីវកម្មរបស់យើងអាចនឹងជួបប្រទះផលលំបាកច្រើន។ ពីមុនមកអ្នកដែលមានអាជីវកម្ម ចំណេះដឹងរបស់ពួកគាត់ក៏នៅមានកំរិត ផ្នែកហិរញ្ញវត្ថុក៏មានកំរិត ហើយការប្រកួតប្រជែងក៏នៅមិនទាន់មានខ្លាំងក្លានៅឡើយ ចឹងអាជីវកម្មរបស់ពួកគាត់នៅស្ថេរ ចឹងគាត់អាចចិញ្ចឹមជីវិតនឹងក្រុមគ្រួសារគាត់រស់ស្រួលបាន»។
លោកស្រីបន្តទៀតថា «ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គឺយើងមិនអាចធ្វើបែបនេះទៀតទេ គឺត្រូវតែមានការអភិវឌ្ឍន៍ គឺរយៈពេល ៣ឆ្នាំ ទៅ ៥ឆ្នាំ យើងត្រូវតែមានការវិនិយោគបន្ថែមឱ្យកាន់តែធំទៅៗ ព្រោះអីការចំណាយមើលទៅក៏ច្រើន ហើយចំណូលតិច។ ជាពិសេសឥឡូវសម្ផារៈទៅទៀត ពេលខ្លះបើប្រើប្រ៊េនវិញ គឺថ្លៃខ្លាំងមែនទែន អ៊ីចឹងប្រសិនបើយើងមិនប្រឹងរកចំណូលឱ្យបានលើសមុន គឺយើងមិនអាចទប់ចំណាយបានទេ។ ពេលខ្លះបងប្អូនប្រជាពលរដ្ឋនៅតាមជនបទ ដែលដើរទៅតាមសង្គមបច្ចុប្បន្ន ហើយចំណូលគាត់មិនបានកើនឡើង ហើយចំណាយកើនឡើង អ៊ីចឹងឃើញថា បំណុលកើនឡើងដែលធ្វើឱ្យពួកគាត់មានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង»។
ដោយបង្កើតឡើងជាង ១៨ ឆ្នាំមកហើយ ក្រុមហ៊ុនរបស់លោកស្រី នាពេលបច្ចុប្បន្នមិនត្រឹមតែនាំផលិតផលចេញទៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជានោះទេ ក្រុមហ៊ុនក៏មានការនាំចេញទៅប្រទេសក្រៅ ចំនួន១៤ប្រទេសផងដែរ។
នៅពីក្រោយការជោគជ័យទាំងនេះ លោកស្រីតែងតែដាក់នូវពាក្យស្លោកមួយឃ្លា តាមខ្លួនលោកស្រីជានិច្ច ដែលមានន័យថា «លើលោកនេះ គ្មានអ្វីពិបាកនោះទេ ខ្លាចតែយើងមិនទៅដោះ ខ្លាចតែយើងមិនទៅធ្វើ» អ៊ីចឹងលោកស្រីតែងតែស្ពាយពាក្យនេះរហូត គ្រប់ពេលដែលលោកស្រីជួបបញ្ហា។
លោកស្រីបានបន្ថែមថា គ្មានអ្វីថាដោះស្រាយមិនចេញនោះទេ ប៉ុន្តែគ្រាន់តែពេលខ្លះរកមិនទាន់ឃើញ ហើយបញ្ហាទាំងនោះអាចថាវាមានគន្លឹះតែបន្តិចទេ អាចដោះបានហើយ។ ជួបមួយត្រូវដោះមួយ ប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវរកឱ្យឃើញពីឬសគល់នៃបញ្ហានោះជាមុនសិន។
លោកស្រី បានណែនាំថា ធ្វើអ្វីក៏ដោយ ត្រូវតែមានការតាំងចិត្ត និងមានជំនឿចិត្តលើខ្លួនឯង បើទោះបីមានបញ្ហាខ្លាំងប៉ុណ្ណាក៍ដោយ បើយើងមានជំនឿចិត្តលើខ្លួនឯង នោះបញ្ហាវាមិនមែនជាបញ្ហានោះទេ ប៉ុន្តែវាជាបទពិសោធន៍ បង្រៀនយើងទៅវិញ៕
ចែករំលែកព័តមាននេះ