ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ដែល​បុរស​មាន​ជាងគេ​លើ​លោក​រក​មើល​ពេល​ដែល​ជ្រើសរើស​បុគ្គលិក

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) គឺជា​ស្ថាបនិក​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក​។ មូលហេតុ​មួយ​ដែល​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​ទៅ Amazon…

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) គឺជា​ស្ថាបនិក​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជាងគេ​លើ​លោក​។ មូលហេតុ​មួយ​ដែល​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​ទៅ Amazon គឺ វិធីសាស្ត្រ​ដែល​ពួក​គេ​បាន​ប្រើប្រាស់​ដើម្បី​ជ្រើសរើស​បុគ្គលិក​។ លោក​ធ្លាប់​បាន​បកស្រាយ​ថា ការ​កំណត់​ស្តង់ដារ​ខ្ពស់​ពេល​ដែល​ជ្រើសរើស​បុគ្គលិក​តែងតែ និង​នឹង​បន្ត​ជា​កត្តា​សំខាន់​ជាងគេ​ដែល​នាំ​យក​ភាព​ជោគជ័យ​របស់ Amazon​។
ខាងក្រោម​គឺជា​ចំណុច​ដែល​លោក​តែងតែ​រក​មើល​ពេល​ដែល​ជ្រើសរើស​បុគ្គលិក​ថ្មី​៖

១. តើ​មនុស្ស​ម្នាក់​នេះ​ជា​មនុស្ស​ដែល​ពួក​យើង​នឹង​កោតសរសើរ​ទេ?
លោក​បេ​សូ​សបាន​បកស្រាយ​ថា លោក​ស្វែងរក​មនុស្ស​ដែល​មិន​ត្រឹមតែ​មាន​សមត្ថភាព​ទេ តែ​ជា​មនុស្ស​ដែល​លោក​កោតសរសើរ ដែល​លោក​អាច​រៀនសូត្រ​តាម​បាន ឬ​ជា​ឧទាហរណ៍​ល្អ​មួយ​សម្រាប់​លោក​និង​អ្នក​ដទៃ​ក្នុង​ក្រុមហ៊ុន​។

លោក​បាន​កត់​សម្គាល់ថា មនុស្ស​ទាំងនេះ​ភាគច្រើន​និយាយ ឬ​គិត​ត្រូវ​ច្រើន ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​ពូកែ​ស្តាប់ និង​មនុស្ស​ដែល​ឧស្សាហ៍​ផ្លាស់​ប្តូរ​គំនិត ព្រោះ​លោក​គិត​ថា មនុស្ស​ដែល​ឆ្លាត​វៃ​ជា​មនុស្ស​ដែល​ឧស្សាហ៍​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​របស់​ពួក​គេ​លើ​បញ្ហា​អ្វីមួយ និង​បើក​ទូលាយ​ក្នុង​ការ​ទទួលយក​ទស្សនៈ ព័ត៌មាន និង​បញ្ហា​ថ្មី​ៗ​។

២. តើ​មនុស្ស​ម្នាក់​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ក្រុមការងារ​ទេ?
លោក​បេ​សូ​សរក​មនុស្ស​ដែល​នឹង​ជួយ​ពង្រឹង​ក្រុមហ៊ុន​។ លោក​ចូល​ចិត្ត​សួរ​មនុស្ស​ឲ្យ​ស្រ​ម៉ៃ​ពី​ក្រុមហ៊ុន​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​ដើម្បី​យល់​ដឹង​ពី​ចក្ខុវិស័យ​ដែល​ពួក​គេ​មាន​។ លើស​ពី​នេះ​ទៅ​ទៀត លោក​នឹង​សួរ​នូវ​សំណួរ​ទាក់ទិន​នឹង​ការ​ដែល​បុគ្គល​ម្នាក់​នោះ​ចូលរួម​ក្នុង​ការ​ធ្វើ​ឲ្យ​វប្បធម៌​ការងារ​ក្នុង​ក្រុមហ៊ុន​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​ដើម​។

៣. តើ​មនុស្ស​ម្នាក់​នេះ​ជា​មនុស្ស​ពិសេស​ទេ?
គុណសម្បត្តិ​ទី​បី​ដែល​លោក​បេ​សូ​ស​ឲ្យ​តម្លៃ​លើ​គឺ​ជំនាញ ចំណង់​ចំណូលចិត្ត និង​ទស្សនៈ​ដែល​ខុស​ប្លែក​ពី​អ្នក​ដទៃ​។ វា​ភាគច្រើន​ជាង​អ្វី​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​របស់​ពួក​គេ​ទេ​។ លោក​ធ្លាប់​បាន​កត់​សម្គាល់ថា លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​រកបាន​បុគ្គលិក​ដែល​ជា​ជ័យ​លា​ភី​ការ​ប្រកួត​ប្រកប​អក្សរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ