ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ពី​ជីវិត និង​លុយ​ពី​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ល្បីឈ្មោះ​មួយ​រូប

3 ឆ្នាំ មុន

លោក​ច​ន ស្ពូ​ន​នើ (John Spooner) ដែល​​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ និង​អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​មួយ​រូប​បាន​ប្រាប់​មក​ថា មេរៀន​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ភាព​ជោគជ័យ​មិន​ផ្លាស់​ប្តូរ​ច្រើន​ទេពី​មួយ​ជំនាន់​ៗ​។ ហើយ​ប្រសិនបើ​មនុស្ស​ដែល​នៅ​វ័យក្មេង​ចង់​ចាស់​ទៅ​ដោយ​មានទ្រព្យ​សម្បត្តិ​នោះ ពួក​គេ​ត្រូវ​ពិចារណា​មើល​មេរៀន​សំខាន់​ៗ​ខាងក្រោម​នេះ​៖ ១….

លោក​ច​ន ស្ពូ​ន​នើ (John Spooner) ដែល​​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ និង​អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​មួយ​រូប​បាន​ប្រាប់​មក​ថា មេរៀន​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ភាព​ជោគជ័យ​មិន​ផ្លាស់​ប្តូរ​ច្រើន​ទេពី​មួយ​ជំនាន់​ៗ​។ ហើយ​ប្រសិនបើ​មនុស្ស​ដែល​នៅ​វ័យក្មេង​ចង់​ចាស់​ទៅ​ដោយ​មានទ្រព្យ​សម្បត្តិ​នោះ ពួក​គេ​ត្រូវ​ពិចារណា​មើល​មេរៀន​សំខាន់​ៗ​ខាងក្រោម​នេះ​៖

១. ទទួលទាន​អាហារ​ជាមួយ​អ្នក​មានបទពិសោធន៍
ចំណេះដឹង​ពី​អតីតកាល​នឹង​ជួយ​អ្នក​ច្រើន​ណាស់​នៅ​ថ្ងៃ​អនាគត ដូច្នេះ​មនុស្ស​ដែល​នៅ​វ័យក្មេង​គួរតែ​ព្យាយាម​រក​ឱកាស​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មានបទពិសោធន៍​ច្រើន​ជាង​ខ្លួន​ក្នុង​ក្រុមហ៊ុន ឬ​ក្នុង​វិស័យ​។ បទ​ពិសោធន៍​របស់​ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​យល់​ដឹង​កាន់តែ​ទូលំទូលាយ​ជាង​មុន​ពី​អា​ចីវ​កម្ម និង​វិស័យ​របស់​អ្នក​។

២. ហាម​ទាក់ទង​ទៅ​មនុស្ស​ដែល​រវល់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ
មនុស្ស​ដែល​រវល់​មិន​ចង់​លឺ​ពី​អ្នក​នៅ​ថ្ងៃ​ផ្តើម​ស​ប្តា​ហ៍​របស់​ពួក​គេ​ទេ ព្រោះ​អ្នក​មិន​ផ្តល់​តម្លៃ​ច្រើន​ដល់​ពួក​គេ​ឡើយ​។ ប្រសិនបើ​អ្នក​ចង់​មានឱកាស​ជោគជ័យ​ច្រើន​ពេល​ដែល​ទាក់ទង​ទៅ​មនុស្ស​ដែល​រវល់ អ្នក​គួរតែ​ទាក់ទង​ទៅ​ពួក​គេ​នៅ​ពេល​រសៀល​បន្ទាប់​ពី​បាយ​ថ្ងៃត្រង់​នៅ​ថ្ងៃ​អង្គា​រ៍​វិញ​។

៣. មាន​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​មិន​អាច​សង្គ្រោះ​បាន​ទេ
មាន​មនុស្ស​មួយ​ចំនួន​ដែល​តែងតែ​ចង់បាន​ពី​អ្នក​ម្តង​ហើយ​ម្តងទៀត ជា​ពិសេស​ពេលវេលា​របស់​អ្នក​។ មនុស្ស​ទាំងនេះ​នឹង​មិន​ជះ​ឥទ្ធិពល​ល្អ​ច្រើន​សម្រាប់​អ្នក​ឡើយ​។ ពេល​ខ្លះ អ្នក​គួរតែ​ធ្វើការ​លះបង់​ខ្លះ​ប្រសិនបើ​អ្នក​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា និង​កម្លាំង​របស់​អ្នក​ទេ​។

៤. ភាព​ជោគជ័យ​ពេល​នៅ​វ័យក្មេង​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​បានចិត្ត​ទេ
ភាព​ជោគជ័យ ឬ​សំណាងល្អ​ដែល​អ្នក​ជួប​ប្រទះ​ពេល​ដែល​នៅ​វ័យក្មេង​អាច​ផ្តល់​នូវ​ទស្សនៈ​មិនល្អ​សម្រាប់​អ្នក​បាន ដោយ​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អ្នក​មិន​ចាំបាច់​ខិតខំ​ប្រឹងប្រែង​ច្រើន​ដូច​អ្នក​ដទៃ​ដើម្បី​ជោគជ័យ​នៅ​ថ្ងៃ​មុខ​ឡើយ​។ ប៉ុន្តែ​វា​មិន​តែងតែ​ដូច្នេះ​ទេ​។ ជីវិត​មាន​ភាព​ចុះ​ឡើងជា​និច្ច ហើយ​អ្នក​មិន​អាច​ទាយ​ទុក​មុន​ទេ​ថា​អ្នក​នឹង​ជួប​ប្រទះ​នូវ​អ្វីខ្លះ​នៅ​ថ្ងៃ​មុខ​។

៥. រឿង​ចម្លែក​ៗ​ក្នុង​ជីវិត​របស់​អ្នក​អាច​បើកផ្លូវ​ថ្មី​ៗ​ឲ្យ​អ្នក​បាន
ការ​មាន​សមត្ថភាព បទ​ពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​មាន​សារៈសំខាន់​ហើយ​ពេល​ដែល​អ្នក​ព្យាយាម​រក​ការងារ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ដៃគូ​ប្រកួតប្រជែង​ច្រើន​នោះ ចំណុច​ទាំង​លើ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​បាន​ច្រើន​ទេ​។ ប៉ុន្តែ​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ដែល​អ្នកមាន ខណៈ​ដែល​អ្នក​ដទៃ​មិន​មាន​អាច​ធ្វើ​ឲ្យ​មនុស្ស​ងាយ​និង​ចង​ចាំ​អ្នក​និង​ផ្តល់​ឱកាស​ឲ្យ​អ្នកផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ