ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ប្រដាល់​ថ្មី​មួយ​តម្លៃ​ជិត​៤៥០​លាន​​ដុល្លារ​នឹង​លេច​រូបរាង​ក្បែរ​កីឡដ្ឋាន​ក្រុម Man City

3 ឆ្នាំ មុន

អង់គ្លេស ៖ អគារ​សិ​ល្បៈ​បែប​ច្នៃប្រឌិត​ខ្ពស់ និង​ទំនើប​បំផុត​មួយ​ឈ្មោះ​ថា «state-of-the-art» ដែល​មាន​តម្លៃ​ជិត ៤៥០​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​លេច​រូបរាង​ឡើង​ក្នុង​ទីក្រុង Manchester ដែល​នឹង​អាច​ក្លាយជា​សង្វៀន​ប្រដាល់​គ្រប់​ទម្រង់​ថ្មី​មួយ​របស់​ចក្រភព​អង់គ្លេស​។…

អង់គ្លេស ៖ អគារ​សិ​ល្បៈ​បែប​ច្នៃប្រឌិត​ខ្ពស់ និង​ទំនើប​បំផុត​មួយ​ឈ្មោះ​ថា «state-of-the-art» ដែល​មាន​តម្លៃ​ជិត ៤៥០​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​លេច​រូបរាង​ឡើង​ក្នុង​ទីក្រុង Manchester ដែល​នឹង​អាច​ក្លាយជា​សង្វៀន​ប្រដាល់​គ្រប់​ទម្រង់​ថ្មី​មួយ​របស់​ចក្រភព​អង់គ្លេស​។

ក្រុមប្រឹក្សា​ទីក្រុង Manchester បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ផែនការ នៃ​ការ​សាងសង់​អាគារ​ដែល​មាន​កន្លែង​អង្គុយ​ចំនួន ២៣.៥០០​។ ហើយ​វា​នឹង​ត្រូវ​សាងសង់​ឡើង​នៅ​ក្បែរ​កីឡដ្ឋាន Etihad របស់​ក្លិប Manchester City​។ តាម​គ្រោង​អាគារ​នេះ នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០២៣ ហើយ​វា​នឹង​ក្លាយជា​អាគារ​សង្វៀន​ប្រដាល់​ធំ​ជាងគេ​នៅ​ចក្រភព​អង់គ្លេស​។

state-of-the-art ត្រូវ​បាន​គេ​កំណត់​ថា នឹង​ក្លាយជា​គូប្រកួត​ប្រជែង​ជាមួយ​អាគារ The O2 arena នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ សម្រាប់​ទទួល​ការ​ប្រកួត​ប្រដាល់​ធំ​បំផុត​របស់​ប្រទេស​នេះ​។

គម្រោង​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ដំបូង​កាលពី​ខែតុលា ឆ្នាំ​មុន ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Oak View Group (OVG) ។ ក្រៅពី​ជា​កន្លែង​រៀបចំ​ការ​ប្រកួត​ប្រដាល់​ដ៏​ធំ អាគារ​នេះ​ក៏​ត្រូវ​បាន​គេ​រៀបចំ​សម្រាប់​ការ​ប្រគុំ​តន្ត្រី​ផ្សាយ​ផ្ទាល់​ផង​ដែរ​៕ (​ដកស្រង់​ចេញពី The Sun)

អាគារ The O2
អាគារ The O2

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ