ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរប្លន់​កក្រើក​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បែក​​សំបុក​​នៅ​បាត់​ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់ដែល​គេ​អះអាង​ថា ជា​មេខ្លោង​ក្រុម​ចោរប្លន់​ដ៏​កក្រើក​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​បាន​បែក​សំបុក ​ហើយ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ផង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥…

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់ដែល​គេ​អះអាង​ថា ជា​មេខ្លោង​ក្រុម​ចោរប្លន់​ដ៏​កក្រើក​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​បាន​បែក​សំបុក ​ហើយ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ផង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ កញ្ញា ខណៈ​ពេល​ដែល​ជន​នេះ បាន​ព្យាយាម​រត់​មក​សំងំ​លាក់​ខ្លួន​នៅផ្ទះ​បងប្អូន ដែល​ស្ថិត​ក្នុងភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​នេះ​ឈ្មោះ ណ​យ សុ​ផា​ន់ ហៅ ប៉ាន់ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២០ ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខភ្នំពេញ 1IB-7320​។ បើ​តាម​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម​រយៈ​ក្មេង​ប្រុស​ម្នាក់ដែល​ជន​នេះ​ប្រើ​ឲ្យ​ទៅ​ដក​លុយ​ជំនួស​នៅ​កន្លែង​«​វី​ង​» ដែល​ជន​នេះ​ប្រាប់​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន​នៅ​ភ្នំពេញ​វេរ​ឲ្យ​ចំនួន​១០​ម៉ឺន​រៀល​។

ចម្លើយ​បឋម​របស់​ជន​នេះ បាន​ទ​ទូល​ស្គាល់​ចំពោះ​សកម្មភាព​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ជាមួយនឹង​បក្សពួក តែ​ជន​នេះ​អះអាង​ថា ខ្លួន​មិនមែន​ជា​មេខ្លោង ក្រុម​ប្លន់​ប្រដាប់​អាវុធ​ទេ​។ បើ​តាម​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌបាន​ប្រាប់​ថា ឈ្មោះ​ណ​យ សុ​ផា​ន់ ហៅប៉ាន់ នេះ​ រួម​ជាមួយ​គូកន​ប៉ុន្មាន​នាក់​ទៀត ដែល​បាន​ចាប់ខ្លួន​ក្រោយ​ពេល​កើត​ហេតុ គឺ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត នៅ​ជាយ​រាជធានី មិន​តិច​ជាង​១០​លើក​ឡើយ​។

ក្រុម​នេះ បាន​ប្រើប្រាស់កាំភ្លើងខ្លី​ភ្ជង់​ប្លន់ ឬជិះ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ផ្ដួល រួច​ភ្ជង់​ប្លន់​តែ​ម្ដង​។ ប៉ុន្តែ​ការ​ចេញ​ប្លន់​ចុង​ក្រោយ​នេះ ក៏​ត្រូវ​កម្លាំង​ជំនាញ​តាម​ចាប់​បាន​ប៉ុន្មាន​នាក់ ជា​បន្តបន្ទាប់ តែ​ជន​ឈ្មោះ ណ​យ សុ​ផា​ន់ ហៅ ប៉ាន់ នេះ​បាន​រត់គេច​មក​សម្ងំ​លាក់ខ្លួន​នៅ ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ហើយ​កម្លាំង​ជំនាញ ធ្វើការ​ស៊ើបអង្កេត​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ប្លន់​ដ៏​កក្រើក​នេះ ទើប​កម្លាំង​នាយកដ្ឋាន សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​ការិ​យាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត និង កម្លាំង​ប៉ុ​ស្ដ៏​រដ្ឋ​បាន​ស្នឹង ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ដែល​ជន​នេះ​ពូន​សម្ងំ រហូត​ឈាន់​ដល់​ការ​បង្ក្រាប​បាន​តែ​ម្ដង​។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ