ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ ផ្លាស់​ប្ដូរ​ខ្សែ​អា​គុយ​រថយន្ត​កុំឱ្យ​ខ្វល់ចិត្ត​ពេល​ធ្វើ​ដំណើរ

9 ឆ្នាំ មុន

នៅ​ពេល​លោក​អ្នករក​ឃើញ​ថា រថយន្ត​របស់​ខ្លួន​ដេរ​មិន​ឆេះ​ក្នុងអំឡុងពេល​សីតុណ្ហភាព​មិន​អំណោយផល​ឬ​ពេល​ដំណើរការ​ហាក់​មាន​សភាព​ស្ពឹក​មិន​ចង់​ឆេះ​គឺ​វា​អាច​នាំ​ឱ្យ​អ្នកបើកបរ​ភាគច្រើន​

នៅ​ពេល​លោក​អ្នករក​ឃើញ​ថា រថយន្ត​របស់​ខ្លួន​ដេរ​មិន​ឆេះ​ក្នុងអំឡុងពេល​សីតុណ្ហភាព​មិន​អំណោយផល​ឬ​ពេល​ដំណើរការ​ហាក់​មាន​សភាព​ស្ពឹក​មិន​ចង់​ឆេះ​គឺ​វា​អាច​នាំ​ឱ្យ​អ្នកបើកបរ​ភាគច្រើន​តែង​រុកកួន​និង​តានតឹង​អារម្មណ៍​យ៉ាង​ខ្លាំង ។ ម្យ៉ាងទៀត​បើ​បណ្ដែតបណ្ដោយ​តែ​យ៉ាងនេះ​វា​នឹង​អាច​កាន់តែ​ធ្វើ​ឱ្យ​ខូចប្រយោជន៍​ថែម​ទៀត​នៅ​ពេល​អ្នក​ដំឡើង​ឬ​ទិញ​អា​គុយ​ថ្មី​មកដាក់ ។ ហេតុ​ដូច្នេះ​កាលបើ​អ្នកដឹង​ពី​របៀប​នៃ​ការ​ផ្លាស់​ប្ដូរ​ខ្សែ​អា​គុយ​ដែល​មាន​បញ្ហា​នោះ​ប្រាកដ​ណាស់​លោក​អ្នក​អាច​ជួសជុល​រថយន្ត​ដោយ​ពុំ​ចាំបាច់​ខាតបង់​ប្រាក់​ឱ្យ​ជាង​ដោយ​ងាយ​ឡើយ ។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​គួរ​អនុវត្ត ៖
១-​ផ្ដាច់​បណ្ដាញ​ខ្សែ​ពី​តំបន់​ត​ភ្ជាប់​ចរន្ត​ប៉ូ​ល​អវិជ្ជមាន​(-) ដើម្បី​ការពារ​ឬ​បង្ការ​កុំឱ្យ​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ ។

២-​ដោះ​ខ្សែ​ប៉ូ​ល​វិជ្ជមាន​(+)​ដែល​ជា​ទូទៅ​គឺ​ខ្សែ​ពណ៌​ក្រហម​ចេញពី​អា​គុយ ។

៣-​ឆ្វាយខ្សែ​ដើម្បី​សង្កេត​មើល​រហូត​ដល់​ឬ​កន្ទុយ​ម្ខាង​ទៀត ហើយ​ដោះ​ក្រចាប់​ភ្ជាប់​នឹង​ខ្សែ​នោះ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន និង​ទុក​វា​ឱ្យ​នៅ​ដោយឡែក​សិន ។

៤-​ដោះ​យក​ក្បាល​ប៊ូឡុង​ដែល​ជាប់​នឹង​ខ្សែ​ទៅ​នឹង​ដុំ​ដេរ ឬ​ប្លុក​ម៉ា​សី​ុ​ន​ចេញ​និង​អនុវត្ត​ផ្អែក​តាម​ការ​ដំឡើង​មក​ពី​នាយ​តើ​វា​ស្ថិត​នៅ​ជាប់​នឹង​ប៉ូ​ល​(+) ឬ​ប៉ូ​ល​(-) រួច​យក​ខ្សែ​នោះ​ចេញ ។

៥-​ប្រៀបធៀប​ខ្សែ​ថ្មី​និង​ខ្សែ​ចាស់​ដើម្បី​ឱ្យ​ច្បាស់​ថា​វា​ពិតជា​មាន​ប្រវែង​ត្រឹមត្រូវ​ហើយ ។

៦-​ភ្ជាប់​ចុង​ខ្សែ​ថ្មី​ទៅ​នឹង​ចំណុច​ដែល​អ្នក​ដោះ​ខ្សែ​ចាស់​ចេញ ។ បន្ទាប់​មក​មួល​រឹត​បន្តឹង​ក្បាល​ខ្មៅ​ឱ្យ​បាន​ត្រឹមត្រូវ​នឹង​ធានា​បាន​ថា​វា​មិន​អាច​របូត​បាន ។

៧-​ដាក់​ក្រចាប់​ដែល​អ្នក​បាន​ដោះ​ចេញ​តាម​ចំណុច​ទី​៣​ខាងលើ​នោះ​ចូល​កន្លែង​ដើម​ជាមួយ​ខ្សែ​ថ្មី​វិញ ។ ត្រង់​ចំណុច​នេះ​គឺ​មាន​សារសំខាន់​ណាស់​ដើម្បី​បង្ការ​ការពារ​ខ្សែ​និង​កា​រត​ភ្ជាប់​ពី​ការ​កកិត​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លងភ្លើង​នាំ​ឱ្យ​ឆេះ ។

៨-​ដុស​សម្អាត​ត្រង់​បង្គោល​(-)​និង​ប៉ូ​ល​(+)​ឱ្យ​ស្អាត​មុន​នឹង​ចាប់​ភ្ជាប់​ខ្សែ​ថ្មី​ចូល ។

៩-​ចាប់​ភ្ជាប់​ចុង​ម្ខាង​ទៀត​ទៅ​នឹង​បង្គោល​ប៉ូ​ល​ចម្លង​អគ្គិសនី​នោះ​ដោយ​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា​ខ្សែ​ប៉ូ​ល​(+)​ត្រូវ​ចាប់​ប៉ូ​ល​(+)​និង​(-)​ជាមួយ​(-)​ជា​ការ​ស្រេច ៕