ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា កំពុងចង្អៀតគ្នាយ៉ាងខ្លាំង ។ ហើយក្នុងនោះផងដែរ សម្រាប់ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនន OPPO វិញនៅតែមានសន្ទុះទីផ្សារខ្ពស់ត្រដែតជាងគេដដែល…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា កំពុងចង្អៀតគ្នាយ៉ាងខ្លាំង ។ ហើយក្នុងនោះផងដែរ សម្រាប់ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនន OPPO វិញនៅតែមានសន្ទុះទីផ្សារខ្ពស់ត្រដែតជាងគេដដែល ។ ជាក់ស្តែង កាលពីខែមុននេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាទើបតែបានប្រកាស និងសម្ពោធចេញលក់នូវស្មាតហ្វូនស៊េរី Reno គឺ OPPO Reno4 ដែលធ្វើឲ្យមហាជន អតិថិជន និងហ្វេនៗរបស់ OPPO ជាច្រើនពេញចិត្តភ្លូកទឹក ភ្លូកដីយ៉ាងខ្លាំងទូទាំងប្រទេស និងនាំគ្នាសម្រុកទៅកក់ និងជាវស្មាតហ្វូន OPPO Reno4 នេះស្ទើរតែគ្រប់ៗគ្នានៅគ្រប់ហាងលក់ទូរស័ព្ទដៃតែម្តង ។

This image has an empty alt attribute; its file name is bf0f11f9a489a96c002e97d879729813-1024x1024.jpg

ហើយអ្វីដែលធ្វើឲ្យ OPPO Reno4 ស្ថិតជាប់ក្នុងចិត្តរបស់អតិថិជនមិនចេះសាបសូន្យនោះ ព្រោះតែស្មាតហ្វូន OPPO Reno4 ជាស្មាតហ្វូនដែលមានមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ ពិសេសនោះគឺកាមេរ៉ាដ៏ល្អឥតខ្ចោះ ហើយមានតម្លៃត្រឹមតែក្រោម $400 តែប៉ុណ្ណោះ ។ រកនៅណាមានទៀត? មានតែ OPPO Reno4 មួយគត់ !

This image has an empty alt attribute; its file name is 52415477c3f0f8f7053d6d4328085f6b-914x1024.jpg

តើអ្វីដែលធ្វើឲ្យ OPPO Reno4 នាំមុខគេ? ពិតណាស់ OPPO Reno4 ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់ជាមួយនឹងមុខងារ 960fps Show-Motion ដែលអាចឲ្យលោកអ្នកអាចចាប់រាល់សកម្មភាពយឺតៗ បានរហូតដល់ទៅ 960ប្លង់ត្រឹមតែ 1 វិនាទីតែប៉ុណ្ណោះ រឹតតែងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog ។ អាចនិយាយបានថា សម្រាប់ស្មាត ហ្វូនដែលមានតម្លៃក្រោម $400 មិនទាន់មានមុខងារនេះឡើយ ។

This image has an empty alt attribute; its file name is aba34b36d5940c53e7e2e62149731b42-1024x1024.jpg

លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យអតិថិជននៅតែស្រលាញ់ និងគាំទ្រ OPPO Reno4 ព្រោះតែស្មាតហ្វូននេះមានមុខងារ Night Flare Portrait ដែលវាមានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបថតពេលយប់ចេញមកមានឲ្យពន្លឺច្បាស់ក្នុងពេលរាត្រី និងកាន់តែលេចធ្លោ ។ ហើយអាចនិយាយបានថា សម្រាប់មុខងារនេះគឺបានបំពាក់តែនៅលើ OPPO Reno4 មួយគត់ ហើយក៏មិនទាន់មានដៃគូប្រកួតប្រជែងស្មាតហ្វូន ដែលមានមុខងារនេះដែរ ។

This image has an empty alt attribute; its file name is 78acd3b749764f15e11aabf82fd6cd1a-1024x1024.jpg

ក្រៅពីមុខងារ 960fps Show-Motion និងមុខងារ Night Flare Portrait ស្មាតហ្វូន OPPO Reno4 ក៏បានបំពាក់ជាមួយមុខងារផ្សេងៗទៀតដូចជា ៖
-AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ ។
-Monochrome Video គឺពណ៌លេចធ្លោដោយ Highlight ពណ៌សំលៀកបំពាក់ ឬ Object ផ្ទៃក្រោយ ។
-Night Flare Portrait អស់ក្តីបារម្ភថតរូបពេលយប់ ដែលផ្តិតរូបភាពចេញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី ។
ក្នុងនោះក៏មានមុខងារបន្សំជាច្រើនទៀតដូចជា Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angel ងាយៗ ។

This image has an empty alt attribute; its file name is 867540ab0fde5ebe3a3bd844328091ef-768x1024.jpg

អូ ! ភ្លេចប្រាប់មួយទៀត សម្រាប់អតិថិជនដែលមាន OPPO Reno4 ក្នុងដៃនឹងមានឱកាសឈ្នះកាសស៊េរីថ្មី OPPO Enco W11 ចំនួន 5 រង្វាន់រៀងរាល់សប្តាហ៍ ។ ដោយលោកអ្នកគ្រាន់តែធ្វើការថតរូបតាមស្ទាយ៍ដែលចូលចិត្ត ជាមួយនឹងមុខងារ AI Color Portrait នៅលើទូរស័ព្ទ OPPO Reno4 ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី 21 ខែកញ្ញា រហូតដល់ថ្ងៃទី 10 ខែតុលា ឆ្នាំ 2020 ដោយគ្រាន់តែសរសេរ Hashtag #Shine_Like_Star_OPPO_Reno4 រួចផុសរូបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ។

This image has an empty alt attribute; its file name is cb77be18da8804e4e51a579bf2d66318-1024x1024.jpg

បន្ទាប់មក Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុក ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ បើមិនទាន់ដឹងអំពីរបៀប និងគន្លឹះថតរូបសម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលនឹងមានវីដេអូបង្រៀននូវវិធីថតរូបជារៀងរាល់សប្តាហ៍ជាមួយ OPPO Reno4 ឲ្យមានគុណភាព និងស្រស់ស្អាតផងដែរ ៕ អត្ថបទសហការ

តោះ ! ទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ច្បាស់អំពីរបៀបថតរូបស្អាតៗ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ