មានរឿង​អាថ៌​កំបាំង​កុំ​ចេះ​តែ​ដើរ​ប្រាប់​គេ​មិន​រើសមុខ​នោះ


តាម​ធម្មតា​មនុស្ស​យើង​ម្នាក់​ៗ​តែង​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​នាំ​ឲ្យ​កង្វល់​ក្នុង​ចិត្ត តែបើ​យើង​លាក់​រឿង​នោះ​មិន​ឲ្យ​អ្នក​ដទៃ​ជួយ​ដោះស្រាយ​ទេ វា​អាច​នឹង​នាំ​ឱ្យ​យើង​ខ្លួនឯង​ដោះ​មិន​ចេញ និង​អាច​យល់​ខុស​ងាក​ទៅ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស​ណាមួយ​ឲ្យ​ដល់​ខ្លួនឯង​ទៀត​ផង ។

តែ​មិនមែន​ចេះ​តែ​និយាយ​ប្រាប់​ដល់​មនុស្ស​មិន​រើសមុខ​នោះ​ទេ អាច​ជា​ហេតុ​នាំ​ឱ្យ​រឿង​នោះ​កាន់តែ​ធ្ងន់ធ្ងរ ឬ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ណាមួយ​ដល់​ខ្លួន​វិញ ដូច្នេះ​បញ្ហា​ដែល​ល្អ​បំផុ​ត​គឺ​ប្រាប់​មិត្ត​ដែល​មាន​សន្ដាន​ចិត្តល្អ មិត្ត​រួមសុខ​រួមទុក្ខ​ជាមួយ​យើង ព្រោះ​កាលណា​មិត្ត​ល្អ​របស់​យើង​គេ​បានដឹង​ឮ​ហើយ គេ​មិន​ធ្វើ​ព្រងើយកន្តើយ​ឡើយ នឹង​មាន​ឧបាយ​ដោះស្រាយ និង​វិធី​លួងលោម​ចិត្ត​យើង​ដោយហេតុ​ផ្សេង​ៗ​ដើម្បី​សម្រាល​ជួយ​បន្ធូរបន្ថយ​ទុក្ខ​លំបាក​របស់​យើង​បាន​មួយ​ចំណែក ។

សន្តាន​មិត្ត​ល្អ​គឺ​បែប​នេះ គេ​អាច​ជួយ​ដោះស្រាយ​បញ្ហា​យើង​ដោយ​ចិត្ត​ស្មោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ