ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩​ម៉ោង​ហើយ! នៅ​​មិន​ទាន់​អាច​គាស់​​យកសព​ចេញពី​រថយន្ត​បាន​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើតឡើងរវាង​​រថយន្ត​ដឹក​ទំនិញ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្តាល​​ឱ្យ​ភាគីខាង​អ្នកបើកបរ​រថយន្ត​​ម្នាក់​បាន​បាត់បង់ជីវិត​​កៀបជាប់​​ក្នុង​កាប៊ីន​​រថយន្ត ដោយ​​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ប្រើ​រយៈពេល​៩​ម៉ោង​ហើយ ​មិន​ទាន់​អាច​គាស់​យកសព​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។ ដោយឡែក​ភាគី​​ខាងអ្នកបើកបរថយន្ត​ម្នាក់ទៀត បានរងរបួសធ្ងន់…

ខេត្ត​កណ្តាល ​៖ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើតឡើងរវាង​​រថយន្ត​ដឹក​ទំនិញ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្តាល​​ឱ្យ​ភាគីខាង​អ្នកបើកបរ​រថយន្ត​​ម្នាក់​បាន​បាត់បង់ជីវិត​​កៀបជាប់​​ក្នុង​កាប៊ីន​​រថយន្ត ដោយ​​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ប្រើ​រយៈពេល​៩​ម៉ោង​ហើយ ​មិន​ទាន់​អាច​គាស់​យកសព​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។ ដោយឡែក​ភាគី​​ខាងអ្នកបើកបរថយន្ត​ម្នាក់ទៀត បានរងរបួសធ្ងន់ ។​

គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤ ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយ​ដែ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​អះអាង​ថា រថយន្តទាំងគ្រឿងខាងលើនេះ ក្នុងនោះ​​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​តាកែវ 3A-0021 បើកបរ​ដោយ ឈ្មោះ ថោ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​សែន​សុខ រាជធានី​ភ្នំពេញ ​បាន​បាត់បង់ជីវិត​​កៀប​ជាប់​ក្នុង​កាប៊ីន​​រថយន្ត។

ដោយឡែកភាគី​ខាង​រថយន្ត​មួយ​គ្រឿងទៀត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-3308 បើកបរ​ដោយ​ឈ្មោះ គយ សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​រាជធានី​ភ្នំពេញ រង​របួសធ្ងន់ ។

សមត្ថកិច្ច​បាន​អះអាង​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​តាកែវ 3A-0021 បើកបរ​ក្នុង​​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ​លុះ​ពេល​​មក​ដល់​កន្លែង​កើតហេតុ បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​មក​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-3308 ដែល​មាន​ទិស​ដៅ​ភ្នំពេញ​ទៅ​អ្នក​លឿង ​បណ្តាល​ឱ្យ​​ភាគី​ខាង​​​អ្នកបើកបរ​រថយន្តមួយគ្រឿង​បាត់បង់ជីវិតកៀបជាប់​ក្នុង​រថយន្ត ចំណែកភាគី​ខាងអ្នក​បើកបរ​រថយន្តមួយគ្រឿង​ទៀតបានរងរបួសធ្ងន់ ។​

ពាក់ព័ន្ធនឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បណ្តាល​មក​ពី​អ្នកបើកប​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ តាកែវ 3A-0021 ធ្វេសប្រហែស គ្មាន​ការ​ប្រុង​ប្រយ័ត្ន មិន​បាន​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ខាង​មុខ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ