ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ប្រទះ​ឃើញ​​សព​​ទារ​កនៅ​វត្ត​ភ្នំ ឮ​ថា​មាន​​ស្ត្រី​ម្នាក់​​យួរ​ថង់​ខ្មៅ​​មក​បោះចោល​ក្នុង​​ធុង​​សំរាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាកសព​ទារក អាយុ​ប្រហែលជា​៧​ខែ​ម្នាក់​ដែល​សង្ស័យ​ថា ប្រហែលជា​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​រលូត ឬ​ក៏​ត្រូវ​បាន​ម្តាយ​យក​ចេញ​នោះ ត្រូវ​បាន​ស្ត្រី​អ្នក​អនាម័យ​ម្នាក់​ត្រ​ទះ​ឃើញ​គេ​ខ្ចប់​កូន​នឹង​កន្សែង​រួច​ដាក់​ក្នុង​ប្រអប់​មួយ និង​ខ្ចប់​ថង់​ខ្មៅ​យក​មក​បោះចោល​នៅ​ក្នុង​ធុងសំរាម ខណៈ​ដែល​រូប​គាត់​មក​រើស​យក​សំរាម​ក៏​ប្រទះ​ឃើញ​តែ​ម្តង​។ មុន​ពេល​ដែល​ស្ត្រី​ជា​អ្នក​អនាម័យ​រូប​នោះ​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ ៖ សាកសព​ទារក អាយុ​ប្រហែលជា​៧​ខែ​ម្នាក់​ដែល​សង្ស័យ​ថា ប្រហែលជា​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​រលូត ឬ​ក៏​ត្រូវ​បាន​ម្តាយ​យក​ចេញ​នោះ ត្រូវ​បាន​ស្ត្រី​អ្នក​អនាម័យ​ម្នាក់​ត្រ​ទះ​ឃើញ​គេ​ខ្ចប់​កូន​នឹង​កន្សែង​រួច​ដាក់​ក្នុង​ប្រអប់​មួយ និង​ខ្ចប់​ថង់​ខ្មៅ​យក​មក​បោះចោល​នៅ​ក្នុង​ធុងសំរាម ខណៈ​ដែល​រូប​គាត់​មក​រើស​យក​សំរាម​ក៏​ប្រទះ​ឃើញ​តែ​ម្តង​។

មុន​ពេល​ដែល​ស្ត្រី​ជា​អ្នក​អនាម័យ​រូប​នោះ​ប្រទះ​ឃើញ ក៏​មាន​គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​បាន​យួរ​ថង់​ខ្មៅ​មួ​យមក​បោះចោល​ក្នុង​ធុងសំរាម​ក្បែរ​នាឡិកា​វត្ត​ភ្នំ រួច​ក៏​ត្រឡប់​ទៅ​វិញ​បាត់​ម្តង ក្រោយ​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ធុងសំរាម​មួយ​ក្បែរ​នាឡិកា​វត្ត​ភ្នំ ក្នុង​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​កើតហេតុ កាលពី​ម៉ោង​៥​ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៣ ខែ កញ្ញា គេ​បានឃើញ​ស្ត្រី​ម្នាក់​បាន​យក​សំរាម​មួយ​ថង់​ខ្មៅ​មក​បោះចោល​ក្នុង​ធុងសំរាម​មួយ​ក្បែរ​នាឡិកា​វត្ត​ភ្នំ​ខាងលើ រួច​ហើយ​ក៏​ត្រឡប់​ទៅ​វិញ​បាត់​តែ​ម្តង ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ចាប់​អារម្មណ៍​ឡើយ​។

សមត្ថកិច្ច​បន្ត​ថា លុះដល់​ម៉ោង​ប្រមាណ​ជា​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ស្ត្រី​ជា​អ្នក​អនាម័យ​បាន​មក​ធ្វើការ​រើស​សំរាម​យក​ចេញពី​ក្នុង​ធុង ដើម្បី​យក​ទៅ​បោះចោល ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ថង់​សំរាម​ពណ៌​ខ្មៅ​ធំ​មួយ​នៅ​ក្នុង​ធុងសំរាម រួម​ជាមួយនឹង​សំរាម​ជា​ច្រើន​ផង​ដែរ​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​តែ​ថង់​សំរាម​ខ្មៅ​មួយ​នោះ​វា​រាង​ធ្ងន់ និង​ត្រូវ​បាន​គេ​វេច​ខ្ចប់​ខុស​ពី​ថង់​សំរាម​ផ្សេង​ៗ​នោះ ព្រោះតែ​មិន​អស់ចិត្ត​រូប​គាត់​ក៏​យក​មក​ស្រាយ​លា​មើល ក៏​ឃើញ​មាន​ប្រអប់​ក្រដាស់​មួយ រួច​បើក​មើល​ទៀត ក៏​ស្រាប់តែ​ប្រទះ​ឃើញ​មាន សាកសព​ទារក​ម្នាក់​ដែល​គេ​រុំ​កូនកន្សែង​នៅ​ខាងក្នុង​នោះ​ទៀត ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​សន្តិសុខ​យាម​នៅ​ទីនោះ និង​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង​។

បើ​យោង​តាម​ប្រភព​ខាងក្រៅ​បញ្ជាក់​ថា សាកសព​ទារក​ខាងលើ​នេះ មាន​អាយុ​ប្រហែលជា ៧​ខែ និង​ទំនងជា​បាត់បង់​ជីវិត ដោយសារ​តែ​វារ​លូត ឬ​ក៏​ត្រូវ​បាន​ម្តាយ​យក​ចេញ ទើប​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​បែប​នេះនោះ​។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​រឿង​មាន​សាកសព​របស់​ទារក​ម្នាក់​ត្រូវ​បាន​គេ​រុំ​កូនកន្សែង​ដាក់​ក្នុង​ប្រអប់​ក្រដាស់ រួច​ចង​ថង់​ខ្មៅ​យក​មក​បោះចោល​ក្នុង​ធុងសំរាម​ក្បែរ​នាឡិកា​វត្ត​ភ្នំ​ខាងលើ​រួច​ហើយ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ សហកា​ជាមួយនឹង​កម្លាំង​អង្គការ CPU ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​យក​សាកសព​ទារក​នោះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​រក​មូលហេតុ និង​បូជា​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ