ទើបតែបង្ហាញវត្តមាន 5G ហ្វូន Huawei nova 7 SE តម្លៃត្រឹមតែ $349 ស្រាប់តែឥឡូវអាចកក់ទុកស្មាតហ្វូនរៀមច្បងស៊េរីថ្មី Huawei nova 7 5G មេរ៉ា AI 4គ្រាប់ 64MP 20X ហ្ស៊ូម តម្លៃត្រឹមតែ $489


រាជធានីភ្នំពេញ ៖ ទើបតែដាក់លក់នូវកំពូលស្មាតហ្វូន 5G Huawei nova 7 SE ដែលមានតម្លៃល្អបំផុតត្រឹមតែ $349 សម្រាប់ប្រឡូកទីផ្សារស្មាតហ្វូននៅកម្ពុជាថ្មីៗក្តៅៗ ស្រាប់តែឥឡូវនេះក្រុមហ៊ុនហួវៃ បញ្ចេញនូវអាវុធថ្មី 5G ហ្វូនដែលជារៀមច្បង គឺHuawei nova 7 5G 20X ZOOM តម្លៃ $489 ប្រើបន្ទះឈីលំដាប់កំពូល Flagship 5G Chipset កាមេរ៉ា AI 4 គ្រាប់ 64MP 20X ZOOM មានអង្គផ្ទុកទិន្ន័យយក្ស 256GB ។

This image has an empty alt attribute; its file name is bef43402ae190edc22fd444ad04d48fa-816x1024.png

សម្រាប់អតិថិជនដែលចង់បានស្មាតហ្វូន 5G ប្រើ ហើយកាមេរ៉ាថតរូប និងហ្ស៊ូមកប់បែបនេះ អាចកក់យក Huawei nova 7 5G 20X ZOOM តម្លៃ $489 ចាប់ពីថ្ងៃនេះតទៅនៅគ្រប់បណ្តាហាងលក់ទូរសព័្ទនានាទូទាំងប្រទេស នឹងទទួលបានកាដូបន្ថែម Bluetooth Speaker ភ្លាមៗ ។

This image has an empty alt attribute; its file name is 1e749c20943d0d3d1083d8e57412c944-1-1024x1024.jpg

នេះគឺជាបដិវត្តន៍ថ្មីនៃការផ្លាស់ប្តូរដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក ! យោងតាមការវិភាគ ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM អាចនឹងឆក់ប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា មិនចាញ់ Huawei nova 7 5G 20X ZOOM) ប៉ុន្មានឡើយ ដោយសំអាងលើបច្ចេកវិទ្យាកាន់តែទំនើប និងលេចធ្លោ ភ្ជាប់មកនូវចំណុចពិសេសៗដូចខាងក្រោម ៖

ចំណុចទី 1 បច្ចេកវិទ្យា Super 5G ៖ បើនិយាយដល់ហួវៃ ភ្លាមគ្រប់គ្នាប្រាកដជានឹកដល់បច្ចេកវិទ្យា 5G ជាក់ជាមិនខានឡើយ ! សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ដែលជារៀមច្បង Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុន ហួវៃ ធ្វើកំណែរអាប់ដេតសាហាវទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ប៉ុន្តែនូវរក្សារចនាបថរូបរាងស្រស់ស្អាតកាលីបទាន់សម័យ និងឈាមជ័រ ឌី អិន អេ (DNA) 5G ដដែល ដែលមានសមត្ថភាពទាញយកអ៊ីនធឺណែតក្នុងល្បឿនលឿន និងមានសេវាពេញ បើប្រៀបធៀបនឹងស្មាតហ្វូនដទៃ ។ អាស្រ័យហេតុនេះ ជ្រើសរើសយកស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ពិតជាចំណាយលុយមិនខុសគោលដៅ ចាយតែម្តងជាការស្រេចមិនចាំបាច់ ខាតពេលវេលា និង ថវិកក្នុងការដោះដូរទូរស័ព្ទពី 4G ទៅកាន់ 5G ខណៈពេលដែលប្រទេសយើងអាចប្រើប្រាស់បច្ចេវិទ្យា 5G នាពេលខាងមុខឆាប់ៗ ។

This image has an empty alt attribute; its file name is 17ee0997ec03941471675aeba3aaee83-1024x321.jpg

ចំណុចទី 2 កាមេរ៉ាទំហំ 64PM 20X ZOOM និងថតវីដេអូបានពីប្លង់ក្នុងពេលតែមួយ ៖ ក្រៅពីលេចធ្លោខ្លាំងផ្នែកបច្ចេកវិទ្យា 5G ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM បំពាក់នូវកាមេរ៉ាក្រោយកម្រិតអាជីព AI 4 គ្រាប់ដែលមានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ។សម្រាប់ពេលយប់វិញអ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់ អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode ។ កាមេរ៉ាទីពីរទំហំ 8MP ជា Telephoto ឡេន អាចថត 3X Optical Zoom, 5X Hybrid Zoom ហើយនិងថតហ្ស៊ូមបានប្រវែងវែងរហូតដល់ទៅ 20X សម្រាប់ឌីជីថលហ្ស៊ូម ។ កាមេរ៉ាទីបីទំហំ 8MP ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120 ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ ។

This image has an empty alt attribute; its file name is ba5a953737cc57682abc2a146472e54b-1024x247.jpg

កាមេរ៉ាទី 4 បំពាក់នូវឡេន Macro ទំហំ 2MP f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក ។ ចំណែកឯកាមេរ៉ាមុខ Huawei nova 7 5G 20X ZOOM បំពាក់កាមេរ៉ាសម្រាប់ថតរូបវីដេអូស៊ែលហ្វីទំហំ 32MP មិនថាថតរូបស៊ែលហ្វីពេលណា ធានាថាដឹងតែពេញចិត្ត ញញឹមបិទមាត់មិនជិត តែម្តង ។ ជាពិសេសលោកអ្នកនឹងកាន់តែរីករាយ ហើយលែងខ្លាចថតរូបវីដេអូនៅពេល យប់ទៀតហើយជាមួយនឹងមុខងារថ្មី ស៊ុបភើណៃ ស៊ែលហ្វី ជំនាន់ 3.0 (Super Night Selfie 3.0 ) ធ្វើឲ្យរូបភាពស៊ែលហ្វីនៅទីងងឹតមានសភាពច្បាស់ស្អាត និងរក្សាសាច់រូបភាពបានល្អ ។

This image has an empty alt attribute; its file name is c581150b9ae49bc1de9e583ec3c76d01-1024x576.jpg

សម្រាប់ការថតវីដេអូ Huawei nova 7 5G 20X ZOOM ភ្ជាប់មុខងារថ្មី Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram ។ លើសពីនេះ យើងអាចថតវីដេអូកម្រិត 4K និងថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក ។

ចំណុចទី 3 បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 40 វ៉ាត់ ៖ នៅមិនទាន់អស់ទេ! កក់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ចំណេញមិនចាំបាច់រងខាតពេលវេលារងចាំ សាកថ្មយូ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័សលឿនដូចរន្ទះ 40 វ៉ាត់ ។ ជាពិសេសកាន់ថ្ម សាក 10 នាទីលេងជាប់លើសបីម៉ោង មិនពិបាកហត់ស្ពាយ Power Bank តាមខ្លួននាំតែហត់ខ្លួន ។

This image has an empty alt attribute; its file name is 5789ac14532f54ad5c1a894c7a83a383-1024x320.jpg

ចំណុចទី 4 រ៉េម 8GB អង្គផ្ទុកទិន្នន័យ ធំមហិមាទំហំ 256GB អេក្រង់កម្រិតកំពូល ស្គេនក្រយ៉ៅដៃដោះសោរលើអេក្រង់ ៖ Huawei nova 7 5G 20X ZOOM មានរ៉េមទំហំធំរហូតដល់ 8GB អង្គុផ្ទុកទិន្នន័យទំហំយក្ស 256GB បំពាក់នូវអេក្រង់ OLED លាតពេញទំហំ 6.53” ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក បំពាក់សេនស័រស្គេនក្រយ៉ៅដៃដោះសោរលើអេក្រង់ ពិតជាងាយស្រួល លឿនរហ័សរហ័សទាន់ចិត្ត ។

This image has an empty alt attribute; its file name is 1fc384a79adb53d30a6e1163e8ecb33b-1024x933.jpg

ចំណុចទី 5 Huawei AppGallery និង Petal Search ៖ ងាយស្រួលសម្រាប់ការទាញ យកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ PassApp, TADA, WeGo, , ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery ។ ក្រៅពី AppGallery ក្រុមហ៊ុន ហួវៃនៅមានអាវុធពិសេសមួយទៀត គឺ Petal Search ដែលអាច ដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search ។

This image has an empty alt attribute; its file name is ef97acd3d6cae60fbee8b4c22be05b5f-1024x491.jpg

សរុបមក សម្រេចចិត្តកក់ ស្មាតហ្វូនស៊េរីថ្មីរៀមច្បង 5G ហ្វូន Huawei nova 7 5G 20X ZOOM ពណ៌ប្រាក់ ឬ ពណ៌ស្វាយ តម្លៃត្រឹមតែ $489 ពិតជាមិនស្តាយលុយព្រោះ ចំណេញបានស្មា តហ្វូន 5G កាមេរ៉ាថតរូបកម្រិតអាជីពអាចថតហ្ស៊ូមបានប្រវែងវែងរហូតដល់ ទៅ 20 ដង និងភ្ជាប់មុខងារ Dual-View វីដេអូ បំពាក់បច្ចេកវិទ្យាសាកថ្មលឿន 40 វ៉ាត់ សាកម្តងលេងជាប់បានលើស 3 ម៉ោង ហើយបានទាំងកាដូ Bluetooth Speaker ថែមទៀតផង ។ ប្រសិនបើមានថវិកាមានកំណត់ ប៉ុន្តែ ចង់បានស្មាតហ្វូន 5G អាចពិចារណា លើ Huawei nova 7 SE 5G កាមេរ៉ា AI 4 គ្រាប់ 64MP ថតវីដេអូពីរប្លង់ក្នុងពេលតែ សាកម្តងលេងជាប់លើស 3 ម៉ោង តម្លៃត្រឹមតែ $349 ងាយស្រួលប្រើប្រាស់ មិនចាំបាច់ដោះដូរទូរស័ព្ទច្រើនដងនៅពេលដែលប្រទេសយើងអាចត្រូវបានដាក់ឲ្យប្រើប្រាស់នូវបច្ចេ កវិទ្យា 5G នាពេលឆាប់ៗខាងមុខនេះ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ