ការធ្លាក់សស្ត្រីរំខានដល់ការរួមរ័កនិងប៉ះពាល់ដល់មេជីវិត
ធ្លាក់សគឺជាជំងឺមួយប្រភេទដែលតែងតែជួបញឹកញាប់ និងជាក្តីកង្វល់យ៉ាងធំបំផុតសម្រាប់ស្ត្រីទូទៅ ។ តាមពិតទៅបើយើងនិយាយអំពីជំងឺធ្លាក់ស វាមានន័យទូលំទូលាយណាស់
ធ្លាក់សគឺជាជំងឺមួយប្រភេទដែលតែងតែជួបញឹកញាប់ និងជាក្តីកង្វល់យ៉ាងធំបំផុតសម្រាប់ស្ត្រីទូទៅ ។ តាមពិតទៅបើយើងនិយាយអំពីជំងឺធ្លាក់ស វាមានន័យទូលំទូលាយណាស់
ធ្លាក់សគឺជាជំងឺមួយប្រភេទដែលតែងតែជួបញឹកញាប់ និងជាក្តីកង្វល់យ៉ាងធំបំផុតសម្រាប់ស្ត្រីទូទៅ ។ តាមពិតទៅបើយើងនិយាយអំពីជំងឺធ្លាក់ស វាមានន័យទូលំទូលាយណាស់ ព្រោះជំងឺនេះបណ្តាលមកពីមូលហេតុច្រើនយ៉ាង និងមានរោគសញ្ញាផ្សេងៗគ្នាទៅតាមប្រភេទនៃជំងឺផងដែរ ។ ចំពោះស្ត្រីដែលមានបញ្ហាជំងឺធ្លាក់ស អាចប្រឈមទៅនឹងផលប៉ះពាល់ជាច្រើនដូចជា ៖
-ប្រសិនបើស្ត្រីមិនទាន់ប្រឡូកក្នុងការរួមភេទ លក្ខណៈធ្លាក់សគឺជាការវិវឌ្ឍបែបធម្មជាតិកើតឡើងដោយសារបម្រែបម្រួលនៃអ័កម៉ូននោះ វាមិនមានផលប៉ះពាល់ដល់សុខភាពប៉ុន្មានទេ ព្រោះវាជាច្បាប់ធម្មជាតិ មិនមែនជាជំងឺដែលត្រូវធ្វើការព្យាបាល ។ ផ្ទុយទៅវិញបើកើតមានជំងឺធ្លាក់សដោយសារតែកង្វះអនាម័យ ដែលធ្វើឲ្យមេរោគមានការលូតលាស់ គឺអាចធ្វើឲ្យស្ត្រីមានការធ្លាក់ស រមាស់ ធុំក្លិន ឬក៏រំខានដល់បញ្ហាផ្លូវភេទនោះស្ត្រីត្រូវតែធ្វើការព្យាបាល ។
-ដោយឡែក ចំពោះស្ត្រីដែលមានគ្រួសារឬមានដៃគូហើយមូលហេតុនៃការធ្លាក់សនេះកើតឡើងដោយសារតែ សត្វល្អិតនៅក្នុងទ្វារមាស បើមិនបានព្យាបាលទេ គឺអាចធ្វើឲ្យរំខានដល់បញ្ហាផ្លូវភេទ មានវិបត្តិផ្លូវចិត្តដោយសារតែការរំខាននៅពេលធ្លាក់ស។
ផ្ទុយទៅវិញបើសិនជាធ្លាក់សដែលបង្កឡើងដោយប្រភេទមេរោគដែលឆ្លងតាមការរួមភេទនោះវាអាចធ្វើឲ្យរំខាននិងធ្វើឲ្យមានការឆ្លងទៅដល់ដៃគូ ហើយកាលណាគូស្នេហ៍របស់អ្នកជំងឺទៅរួមមេត្រីជាមួយដៃគូដទៃទៀត ដោយមិនបានប្រើប្រាស់ស្រោមអនាម័យនោះវានឹងចម្លងបន្ត ។
លើសពីនេះទៀតប្រសិនបើការធ្លាក់សបង្កឡើងដោយជំងឺកាមរោគនោះគឺវាអាចធ្វើឲ្យស្ត្រីខ្លួនឯងប្រឈមទៅនឹងការកើតមានជំងឺរលាកអាងត្រគាក អាចឈានទៅរលាកដៃស្បួន មានខ្ទុះ ដែលនេះជាដំណាក់ការធ្ងន់ធ្ងរមួយដែលទាមទារឱ្យស្ត្រីត្រូវតែព្យាបាលដោយប្រើរយៈពេលយូរនិងយកចិត្តទុកដាក់បំផុត។ ជាពិសេសបើស្ត្រីមានផ្ទៃពោះទៀតនោះ គឺអាចនឹងចម្លងមេរោគទៅទារកនៅក្នុងផ្ទៃ ធ្វើឲ្យទារកកើតមកអាចពិការភាព ឬក៏មានការយឺតយ៉ាងនៅក្នុងការលូតលាស់ជាដើម។ អ្វីដែលគ្រោះថ្នាក់ជាងនេះគឺអាចធ្វើឲ្យបុរសក៏ដូចជាស្ត្រី អសមត្ថភាពផ្លូវភេទមិនអាចមានកូនបាននោះទេ និងអាចធ្វើឲ្យបុរសមានជំងឺរលាកផ្លូវនោមរុំារ៉ៃ ដែលធ្វើឲ្យពិបាកបត់ជើងតូច ។ ដូច្នេះសរុបសេចក្តីមកបុរសក៏អាចកើតមានជំងឺធ្លាក់សដូចស្ត្រីដែរ តែខុសត្រង់ថាបុរសគេហៅថា ជំងឺហូរខ្ទុះតាមបង្ហួរនោម ។
ទាំងអស់នេះគឺជាគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺធ្លាក់ស ដូច្នេះស្ត្រីគ្រប់រូបបើមានការសង្ស័យថាខ្លួនកើតមានជំងឺធ្លាក់ស ចូរកុំបណ្តែតបណ្តោយតាមដំណើរជំងឺគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យឲ្យបានទាន់ពេលវេលាចៀសវៀងកើតមានបញ្ហាធ្ងន់ធ្ងរដែលពិបាកក្នុងការព្យាបាល ៕
ចែករំលែកព័តមាននេះ