ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់​កូនស្រី លោក​ ជា សំណាង ពិតជា​ស្រស់​ស្អាត​​ខ្លាំង​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កន្លង​ទៅ ​ប្រហែល​មួយ​ឆ្នាំ​មក​ហើយដែល​តារា​សម្តែង​ជើង​ចាស់ លោកជា សំណាង ដែល​ជាតា​រា​មាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​ការ​ប្រឡូក​នឹង​ការ​សម្តែង​ខ្សែភាពយន្ត​ជា​ច្រើន ជា​ពិសេស​ក្នុង​តួអង្គ​ជា​ឪពុក​កន្លង​មកនេះ បាន​រៀប​ការ​និង​នារី​វ័យក្មេង​មួយ​រូប តែ​តារា​សម្តែង​ប្រុស​រូប​នេះ…

រាជធានី​ភ្នំពេញ​ ៖ កន្លង​ទៅ ​ប្រហែល​មួយ​ឆ្នាំ​មក​ហើយដែល​តារា​សម្តែង​ជើង​ចាស់ លោកជា សំណាង ដែល​ជាតា​រា​មាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​ការ​ប្រឡូក​នឹង​ការ​សម្តែង​ខ្សែភាពយន្ត​ជា​ច្រើន ជា​ពិសេស​ក្នុង​តួអង្គ​ជា​ឪពុក​កន្លង​មកនេះ បាន​រៀប​ការ​និង​នារី​វ័យក្មេង​មួយ​រូប តែ​តារា​សម្តែង​ប្រុស​រូប​នេះ ដែល​មហាជន​តែង​តែង​ហៅ​ថា «​លោក​ដុក​ទ័​រ​សំណាង​» មិនសូវ​បើក​បង្ហាញ​ពី​ជីវិត​គ្រួសារ​របស់​លោក​ជា​សាធារណៈ​នោះ​ទេ​។

តារា​សម្តែង​ប្រុស​ជើង​ចាស់ ដែល​នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​រូប​នេះ ហាក់​ខុស​បី​បណ្តា​សិល្បករ​ដ​ទៃ​ទៀត ដែល​តែងតែ​បង្ហាញ​ពី​ជិ​វិត​គ្រួសារ​នោះ ប៉ុន្តែ​ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ លោក ជា សំណាង បាន​បង្ហាញ​រូបភាព​ដ៏​កម្រ​ជា​លក្ខណៈ​គ្រួសារ ជា​មួយ​នឹង​ភរិយា និង​កូនស្រី យ៉ាង​ស្រស់​ស្អាត និង​មាន​ក្ដី​សុខ​យ៉ាង​ខ្លាំង​។

បន្ទាប់​ពី​ឃើញ​រូបភាព​នោះ​ហើយ បាន​ធ្វើ​អោយ​មហាជន​សរសើរ​ពី​កូនស្រី​តែ​មួយ​របស់​លោក​ថា «​នាង​តូច​មានមុខមាត់​គួរ​ឱ្យ​ស្រឡាញ់ និង​មាន​ទម្រង់​មុខ​ដូច​លោកឪពុក​បេះបិទ​តែ​ម្តង និង​ពិតជា​ស័ក្តិសម​ ជាមួយភ​រិ​យា​លោក​ផង​ដែរ ទោះបី​មាន​គម្លាត​អាយុ​ខុស​គ្នា​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ជា សំណាង ​បាន​ស​ម្រេ​ចិត្ត​រៀប​ការ​ជាមួយនឹង​តារា​ម៉ូ​ដែល និង​តារា​សម្ដែង​ម្នាក់ ដែល​មានឈ្មោះ​ថា ម៉ូ​ម៉ូ កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ និង​ទទួល​បាន​ចំណងដៃ​រៀប​ការកូន​ស្រី​មួយ​រូប​ផង​ដែរ​ ៕